ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, March 22, 2024

អភិបាលខេត្តកំពង់ចាម អញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា មានតម្លៃជាង ៣៥ម៉ឺនដុល្លារ ក្នុងវត្តឥន្ទទីលារាម (ថ្មគោល) ក្នុងស្រុកកំពង់សៀម

ចំនួនអ្នកទស្សនា: Views

 

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃ​ទី២២ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញ​ជាគណៈអធិប​តីក្នុង​ពិធី​សម្ពោធឆ្លងម​ហាកុដិ និងសមិទ្ធផ​លនានា ក្នុងវត្តឥន្ទទីលារាម (ថ្មគោល) ស្ថិត នៅឃុំរ​អាង ស្រុកកំ​ពង់សៀម ។



មានប្រសា​សន៍សំណេះ​សំណាលក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានសំដែងកា​រកោតសរ​សើរចំពោះព្រះគ្រូទីបមុនីវង្សា ណែម ឡាទី ព្រះចៅអធិការវត្ត និងគណៈកម្មការវត្ត ដែលបានដឹ​កនាំ​គៀង​គរពុទ្ធប​រិស័ទជិតឆ្ងាយ ដោយមានសទ្ធាជ្រះថ្លាក្នុងការបរិច្ចាគធនធាន ចំនួន ២៥២,៥០០ ដុល្លារ ដើម្បីការកសាងសមិទ្ធផលទាំងនេះ ឱ្យកើត​ឡើង​ជារូបរាង ក្នុងរយៈពេល៤ឆ្នាំ ដែលបាន​ប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ ក្រោមបរិយាកាស នៃសុខសន្តិភាព ព្រោះថា មានសុខសន្តិភាព ទេីប​យេីងមានឱកាសធ្វើបុណ្យ ជួបជុំគ្នាបាន ។


ឆ្លៀតឱកាសនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រេីនរំឮក ដល់គណៈកម្មការអាចារ្យវត្ត និងគណៈ​សង្ឈទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដេីម្បីឱ្យបងប្អូនប្រជាពលរដ្ឋ មានជុំនឿទុកចិត្តក្នុងការ​ចូលរួម អភិវឌ្ឍន៍កសាង សមិទ្ធផលថ្មីៗ បន្តទៀត ពីព្រោះថា មាន​ជុំនឿជឿជាក់ ទេីបពុទ្ធបរិស័ទ យើងចូលបុណ្យ ដេីម្បី​កសាងសមិទ្ធផលផ្សេងៗ ។


ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រាជរដ្ឋាភិបាល​នីតិកាល​ទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ដាក់ចេញ​នូវក​ម្មវិធីគោលនយោបាយជាអាទិភាព ចំនួន ៦ចំណុច ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាព របស់ប្រជាពលរដ្ឋកម្ពុជា ជាពិ​សេសរក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអ​ភិវឌ្ឍលើគ្រប់វិស័យ ៕











0 comments:

Post a Comment