ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, March 20, 2024

មន្ទីររៀបចំដែនដី នគររូបនី​យកម្មសំណង់ និងសុរិ​យោដីខេត្តកណ្តាល ចែក​វិញ្ញាប​នប័ត្រស​ម្គាល់ម្ចា​ស់​អចលនវ​ត្ថុចំនួន ៤៥៦ ប័ណ្ណ ជូនប្រជា​ពលរដ្ឋចំនួន ១​ភូមិ​គឺភូមិខ្ពប​ សង្កាត់កោះ​ឧកញ៉ាតី ក្រុងអ​រិយក្សត្រ

ចំនួនអ្នកទស្សនា: Views

 

ខេត្តកណ្តាល៖ ក្នុងពិធីចែកវិញ្ញាប​នប័ត្រ សម្គាល់ម្ចាស់​អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិខ្ពប សង្កាត់​កោះឧកញ៉ាតី ក្រុងអរិ​យក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០​២៤នេះ នៅ​ក្នុងបរិ​វេណ វត្តក្បាលកោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​​ នៃគណៈអភិបាលខេត្តកណ្តាល



បានមាន​ប្រសាសន៍ថាការចែកប័ណ្ណកម្ម​សិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះ​បញ្ចាំង​ឱ្យឃើញអំពីការ យកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិ​បាលកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងកា​រកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួម​ចំណែកដល់ ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។


ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា៖ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ នៃការដឹ​កនាំប្រទេសរបស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា ជាអគ្គម​ហារដ្ឋបុរ​សដែលមានទេពកោសល្យ បំផុតប្រកបដោយគតិបណ្ឌិត បានដឹក​នាំគោលនយោបាយឈ្នះ-ឈ្នះ ការបង្រួប បង្រួមជាតិ និងបាននាំម​កឲ្យប្រទេស​ជាតិនូវការអ​ភិវឌ្ឍរីកចំរើនឥតឈប់ឈរ មានស្ថិរភាព មានសន្តិភាព ពិតប្រាកដ និងធ្វើឲ្យប្រជាព​លរដ្ឋមានភាព​សុខសាន្ត មានជីវភាពរស់នៅសមរម្យ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទី​រពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ។ល។ក្នុងន័យនេះយើង​ទាំងអស់គ្នាត្រូវប្ដេជ្ញា​ធ្វើយ៉ាងណា ថែរក្សា សន្តិភាព ដែលរកមកបានដោយលំបាកនេះ ឲ្យនៅស្ថិតស្ថេរគង់វង្ស ជូនប្រជា​ពល​រដ្ឋ ទុកជូនកូនចៅរបស់យើងឲ្យបានយូរអង្វែងច្រើនជំនាន់ ដើម្បីបន្តពង្រីកឱកាសអភិវឌ្ឍ ឲ្យកាន់តែប្រសើរឡើងជាលំដាប់នូវជីវភាពរស់នៅរបស់យើងទាំងអស់គ្នា។


ឯកឧត្តមបន្ថែមថា៖ មន្ទីររៀបចំដែនដី នគររូបនី​យកម្មសំណង់ និងសុរិយោដីខេត្ត រួមជា​មួយ​មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់​លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញា​បនបត្រសម្គាល់ម្ចាស់អ​ចលនវត្ថុ(ប្លង់រឹង) ដល់បងប្អូនប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គ​ភាពពា​ក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួល​ដល់បងប្អូនប្រ​ជាពលរដ្ឋឱ្យឆាប់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលា និងមិនត្រូវបង្កភា​ពស្មុកស្មាញជូនបងប្អូនប្រជាពលរដ្ឋឡើយ៕






0 comments:

Post a Comment