ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, March 20, 2024

ថវិការបស់ស​មាគមមិត្តនគរបាល​ជាតិកម្ពុជា ចំនួន៣២​លានរៀល (សាមសិបពី​រលានរៀ​ល​) បានផ្តល់ជូនដ​ល់គ្រួសារ សពនគ​របាល​ចំនួន០​៦នាក់

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ)៖ដើម្បីអនុវត្តតាមលក្ខន្តិកៈ រ​បស់សមាគមមិត្តនគរបាលជាតិកម្ពុជា នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤​ 



លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធាន​សមាគមមិត្តន​គរបាលជាតិ​កម្ពុជាថ្នាក់មូលដ្ឋាន​នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រគល់ថវិកា របស់​សមា​គមមិត្តន​គរបាលជាតិកម្ពុជា ចំនួន ៣២លានរៀល (សាមសិបពីរលានរៀល) ជូនដល់ក្រុម​គ្រួសារសព និវត្តជនម​រណៈ ​និងស្វាមីមរណៈ ជាសមាជិកសមាគ​មមិត្តនគរបាលជា​តិកម្ពុជាថ្នា​ក់មូលដ្ឋាន​នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន០៦នាក់ ដែលបានទទួល​មរណភា​ពក​ន្លងទៅនេះ ។


លោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យនគរបាលបុគ្គលិក បានឲ្យដឹងថា៖គ្រួសារសព​ដែល​ត្រូវបានប្រគល់​ជូនថវិកានាថ្ងៃនេះ មាន:

-លោកវរសេនីយ៍ទោ ប៉ុក សំអន (និវត្តជន) ទឹកប្រាក់ ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)

-លោកអនុសេនីយ៍ឯក ម៉ៅ រុំ

(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល (ប្រាំមួយលានរៀល)

-លោកអនុសេនីយ៍ត្រី ឃ្លិន ញិល

(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល (ប្រាំមួយលានរៀល)

-លោកអនុសេនីយ៍ត្រី ជេប ប៉ិ

(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល (ប្រាំមួយលានរៀល)

-លោកអនុសេនីយ៍ត្រី ម៉ម ឈឿម

(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល (ប្រាំមួយលានរៀល)

- លោកសាំង ជា ស្វាម៉ីលោកស្រីអនុសេនីយ៍ទោ តាន់ មុំ នាយរងផ្នែកការិយាល័យគ្រប់គ្រងការស្នាក់នៅ ទឹកប្រាក់២,០០០,០០០រៀល (ពីរលានរៀល)


នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានសំដែងនូ​វការចូល​រួមរំ​លែកទុក្ខនិងសោកស្តាយយ៉ាងក្រៃលែងជាមួយនិងក្រុមគ្រួសារសពមន្ត្រីនគរ បាលទាំង០៦រូប ដែលបានបាត់បង់ប្តី ឬក៏ជាឪពុក ជាទីស្រឡាញ់ ។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ថវិកាដែលប្រគល់ជូននេះ គឺជាថវិការបស់​សមាមមិត្តន​គរបាលជាតិកម្ពុជា ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ ឯកឧត្តម នាយឧត្តមសេ​នីយ៍ អគ្គស្នងការនគរបាលជាតិ ។ តាមលក្ខន្តិកៈរបស់សមគមមិត្តនគរបាលជាតិកម្ពុជា ចំពោះ មន្ត្រីនគរបាលដែលជាសមាជិកសមគមមិត្តនគរបាលជាតិកម្ពុជា ដែលទទួលមរណភាព ទទួលបាន​ថវិកាពីសមាគមចំនួន៦លានរៀល ប្រសិនបើភរិយាឬស្វាមីរបស់សមាជិក ទទួលមរណភាព ទទួលបានថវិកាចំនួន២លានរៀលផងដេរ៕







0 comments:

Post a Comment