ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, March 01, 2024

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤

ចំនួនអ្នកទស្សនា: Views

 

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល នារសៀល​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤​ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិសដៅការងារ ២០២៣-២០២៤ នៅសា​លា​គរុកោសល្យ និងវិក្រឹតការ ខេត្តកណ្តាល។






បន្ទាប់ពីបា​នស្តាប់របាយការណ៍របស់លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់​រំ យុវជន និងកីឡារួចមក ឯក​ឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល បានមានប្រសា​សន៍បិទសន្និបា​តរយៈពេលពីរថ្ងៃ​ដោយធ្វើការកោ​តសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលរបស់វិស័យអប់រំ យុវជន និងកីឡាខេត្ត ដែលបានអនុវត្តកន្លងមក មន្ទីរ និងដៃគូអភិវឌ្ឍន៍រួមគ្នា​សម្រេចកិច្ចការធំ​ៗគួរឱ្យកត់សម្គាល់ ដូច​ជា បន្តបង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់កម្រិត ជាពិសេស​ការអប់រំមូ​លដ្ឋានរយៈពេល៩ឆ្នាំ តាមរយៈការបង្កលក្ខណៈសម្បត្តិអនុគ្រោះនានា ដើម្បីឱ្យកូនចៅ​ប្រជាពល​រដ្ឋដែលជួបការលំបាកមានលទ្ធភាព ចូលសិក្សា ការពង្រឹង និងពង្រីកអភិបាលកិច្ចគ្រឹះ ស្ថានសិក្សាសាធា​រណៈ ការដោះស្រាយតម្រូវការបន្ទាន់ ភ្លាមៗ និងការបង្កើនអាហារូបក​រណ៍សម្រាប់សិស្សក្រីក្រ


ឯកឧត្តមបន្តថា៖រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តកណ្តាល សូមកោតសសើរចំ​ពោះការ​យក​ចិត្ត​ទុកដាក់ ក្នុងការអនុវត្តវិធានការលើក កម្ពស់គុណភាព និងភាពឆ្លើយតបរបស់សេវាអប់រំ ជាពិសេសកំណែ​ទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងគ្រប់ប្រភេទ ការលើក​កម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ការអភិវឌ្ឍសមត្ថភាព និង​ការលើកទឹកចិត្តបុគ្គលិក ព្រមទាំងកា​របង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិក្នុងការ​គ្រប់គ្រងសេវាអប់រំ ពិសេសមន្ទីរអប់រំ យុវជន និងកីឡា​ខេត្ត បានយកចិត្តទុកដាក់អនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា រដ្ឋបាលខេត្ត។


ឯកឧត្តមអភិបាលខេត្តបន្ថែមថា៖សន្និបាតរយៈពេល ២ថ្ងៃកន្លងមកនេះ បើកឱ្យសមាជិកសមាជិកា​ប្រើប្រាស់បញ្ញាញាណ ស្មារតី ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងបញ្ចេញមតិយោប​ល់ព្រម​ទាំង​បានផ្តល់​ព័ត៌មានជាក់ លាក់ និយាយពិត និយាយត្រង់ឈានទៅរកកា​ររីកចម្រើនស​ម្រេចបាន​ល​ទ្ធផលផ្កាផ្លែគួរជាទី​មោទនៈគោលដៅនៃ​ការពង្រឹង និងពង្រីកវិស័យអប់រំទាំងបរិមាណ និងគុណ​ភា​ពគឺជាបរិបទមួយឆ្លើយតបទៅ នឹងសំណូមពរចាំបាច់នៃការអភិវឌ្ឍន៍សង្គមជាតិ។


ឯកឧត្តមបានបន្ថែមទៀតថា៖ដើម្បីឲ្យវិស័យអប់រំ ដែលជាវិស័យអាទិភាពទី១ មានភាពល្អប្រសើរ​ទៅបាន គឺត្រូវយកចិត្តទុកដាក់ ពង្រឹងគុណភាពវិស័យអប់រំ យុវជន និងកីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ហើយ​ដែលត្រូវបានកំណត់ជាមុំទី១ នៃបញ្ចកោណទី១ ពាក់ព័ន្ធនឹងការអភិ​វឌ្ឍធនធានមនុស្សដោ​យសារចំណុចនេះហើយទើប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើ​ងឲ្យប​ង្កើត «ស្តង់ដាសាលារៀនគំរូ» និងដាក់ឲ្យមានការប្រឡងប្រណាំង «សាលារៀនគំរូ» ចាប់ពីឆ្នាំ សិក្សា២០២៣-២០២៤នេះតទៅ។ នេះហើយគឺជាចំណុចពិសេសរបស់សន្និបាតអប់រំនាពេល នេះ ព្រោះ ភារកិច្ចលោក លោកស្រី នាយក នាយិកា ជាអ្នកគ្រប់គ្រង និងដឹកនាំអនុវត្តស្តង់​ដាសាលារៀនគំរូផ្ទាល់










0 comments:

Post a Comment