(បន្ទាយមានជ័យ)៖សមាគមន៍ខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ នារាត្រីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីលៀងសាយភោជ និងអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក្រោមអធិបតីភាពឯកឧត្តម អ៊ុុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ។ពិធីនេះបានធ្វើឡើងនៅបរិវេណសាលារៀនផី.ឆឹង ស្ថិតនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណដោយមានការអញ្ជើញចូលរួមពីរឯកឧត្តមសមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីគណៈអភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្ទីរអង្គភាព និងប្រធានសមាគមខ្មែរ -ចិន ក្រុង ស្រុក ផងដែរ។
ប្រធានសមាគមខ្មែរ.ចិន ខេត្តបន្ទាយមានជ័យលោក ឆាន់ ប៊ុនម៉ាន់ បានឡើងមានប្រសាសន៍រាយការអោយដឹងថា៖ សមាគមខ្មែរ-ចិន មានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា។ម្យ៉ាងទៀតប្រជាជនកម្ពុជា កំពុងរស់នៅជាមួយនឹងភាពសុខដុមរមនាគ្រប់ជាតិសាសនា។គ្មានការរើសអើងប្រជាជនគ្រប់រូបទទួលបានសិទ្ធិពេញលេញក្នុងការគោរពប្រតិបត្តិ បាននៅជំនឿសាសនានិងទំនាមទម្លាប់ប្រពៃណីដោយសេរី ដូចជាយើងបានបង្កើតសមាគមខ្មែរ-ចិន នាពេលនេះជាដើម។
លោក ឆាន់ ប៊ុនម៉ាន់ បានបញ្ជាក់ថា៖ ការរៀបចំកម្មវិធីនាយរាត្រីនេះឡើងក្នុងគោលបំណង លើកស្ទួយប្រពៃណីល្អភូផង់នេះ និងដើម្បីបង្កើនភាពសាមគ្គីភាព ភត្តីរភាពឱ្យកាន់តែប្រសើរ និងរឹងមាំឋិតថេរចីរកាល។
ថ្លែងនៅក្នុងកម្មវិធីនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍លើកឡើងថា៖ រយៈពេលជាង៤៣ឆ្នាំផ្តើមចេញពីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ កម្ពុជាក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានជម្នះរាល់ឧបសគ្គ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្រ្ត ជាច្រើន....។ជាពិសេសសូមចូលរួមគាំទ្រប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្នុងការដឹកនាំដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា៖ ដើម្បីឆ្លើយតបទៅនឹងការគាំទ្រពីសំណាក់បងប្អូនខ្មែរ ជាប់ខ្សែស្រឡាយចិនគណៈគ្រប់គ្រងខ្មែរ.ចិន ត្រូវខិតខំបម្រើឱ្យអស់ពីចិត្តពីថ្លើម ដល់មហាជនគ្រប់លំដាប់ថ្នាក់ក្នុងក្រុង ខេត្ត សហការជិតស្និទ្ធ និងអាជ្ញាធរដែនដីដើម្បីរួមគ្នាកសាងអភិវឌ្ឍន៍មាតុភូមិជាតិយើងឱ្យកាន់តែរីកចម្រើន។ជាពិសេស គណៈគ្រប់គ្រងទាំងអស់ត្រូវបន្តអភិវឌ្ឍន៍សាលារៀន ផី ឆឹង ដែលជាថ្នាបណ្ដុះបណ្ដាលចំណេះដឹងដល់សិស្សានុសិស្សឲ្យក្លាយជាទំពាំងស្នងឬស្សីជាសសរទ្រូងដ៏រឹងមាំរបស់សង្គមជាតិយើងនាពេលអនាគតផងដែរ៕
0 comments:
Post a Comment