ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, January 19, 2024

លោកជំទាវបណ្ឌត បាន ស្រីមុំ ដឹកនាំមន្ត្រីជំនាញពិនិត្យមើ​ល​ការជួស​ជុលផ្លូវ​លំ និងកំ​ណត់ទី​តាំងដាក់​ស្លាកសញ្ញាច​រាចរណ៍

ចំនួនអ្នកទស្សនា: Views

 

ប៉ៃលិន៖ លោកជំទាវបណ្ឌត បាន ស្រីមុំ អភិបាល នៃគណៈអភិបាល​ខេត្តប៉ៃលិន​ អមដំណើរដោយ ថ្នាក់​ដឹកនាំ និងមន្ត្រីជំនា​ញ ព្រមទាំ​ងក្រុមកា​រងារ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានអ​ញ្ជើញចុះ​ពិនិត្យមើ​លការជួ​សជុលផ្លូវ​លំ ១ខ្សែ នៅភូមិប​រឌិននៀវ សង្កាត់ប៉ៃលិន ឆ្លើយតបតា​មសំណូម​ពររ​បស់បងប្អូនប្រជា​ពលរដ្ឋ ក្នុងវេទិការផ្សព្វផ្សាយ ​និង ពិគ្រោះ យោបល់រ​បស់ក្រុ​មប្រឹក្សា​ខេត្ត និងចុះកំ​ណត់ទីតាំ​ង ដាក់ស្លា​កសញ្ញាចរាច​រណ៍ ព្រម​ទាំងកែ​សម្រួលស្ថានភាពផ្លូវ នៅចំណុច​ផ្លូវបំបែក​ជា៤ មុខ​វត្តសន្តិ​មារាម ហៅវ​ត្តវត្តអូរ​ច្រា នៅក្នុងសង្កាត់ទួលល្វា ដើម្បីទប់ស្កា​ត់ករ​ណីគ្រោះ​ថ្នាក់ចរាចរ​ណ៍ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន បានមានប្រសាស​ន៍ថា៖ ផ្លូវ ស្ពាន គឺជា​សរសៃ​ឈាមនៃ​សេដ្ឋ​កិច្ចជាតិ​និងគ្រួសា​រ ដូច្នេះ​មានផ្លូវ គឺ​មានក្តី​សង្ឃឹម ហើ​យការ​ជួសជុ​លផ្លូវ ១ខ្សែរនេះ រួមទាំង​ការ ដាក់​ស្លាកសញ្ញា​ចរាចរណ៍​នៅលើដងផ្លូវ គឺពិតជា​បានបំ​ពេញនូវ​សេចក្តីត្រូវ​ការរបស់​បងប្អូនប្រជា​ពលរដ្ឋ ងាយស្រួលក្នុងការ​ធ្វើចរាច​រណ៍ ក្នុងជី​វភាពរស់​នៅប្រចាំថ្ងៃ និងកាត់​បន្ថយករ​ណីគ្រោះថ្នា​ក់ចរាចរណ៍ ជាពិសេ​សបាន​ផ្តល់នូវ​ភាពងា​យស្រួល​ដល់សិ​ស្សាសិស្ស​បាន​ធ្វើដំ​ណើរទៅ​សា​លារៀន។


លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាស​ន៍បញ្ជា​ក់ថា៖ រាជរដ្ឋាភិ​បាលកម្ពុជា អា​ណត្តិទី៧ ក្រោ​មការដឹក​នាំរបស់ សម្តេចម​ហាបវរធិបតី ហ៊ុន​ម៉ាណែត ជា​នាយករដ្ឋមន្ត្រី គឺបានបន្តខិតខំ​ប្រឹងប្រែងដោះ​ស្រាយនូវរា​ល់ការលំ​បាក និង​សំណូមព​ររបស់ប្រជាពលរដ្ឋ ព្រមទាំងបា​នខិតខំក​សាង​អភិវឌ្ឍន៍ប្រ​ទេស​ជាតិឱ្យមា​នការរី​កចម្រើន​លើគ្រប់វិស័យ ជាពិសេសកា​រកសាង​ហេដ្ឋារចនា​សម័ន្ធរូបវ័ន​នានា ដូចជា៖ ផ្លូវ ស្ពាន ​សាលារៀន មន្ទីរពេ​ទ្យ ជាដើម។


ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏​បានមា​នប្រសាសន៍ផ្តាំផ្ញើរ​ដល់បងប្អូនប្រ​ជាពលរដ្ឋ ដែល​ប្រើប្រា​ស់ផ្លូវនេះ​ទាំ​ងអស់ មេ​ត្តាផ្តល់​កិច្ចសហការ និងសម្របស​ម្រួលនូវផល​ប៉ះពាល់នា​នា ក្នុងការស្ថា​បនាផ្លូវនេះ​ឱ្យបាន​ឆាប់រ​ហ័ស​ទៅតា​មផែន​ការគ្រោង​ទុក ១០០ព្រមទាំ​ងចូលរួមជួ​យថែរ​ក្សា ដើម្បីធា​នាឱ្យការប្រើ​ប្រាស់បា​នយូរអង្វែង។


បើតាមការបញ្ជាក់របស់លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ និងជញ្ជូនខេត្ត បាន​អោយដឹង​ថា៖ ផ្លូវលំក្រា​លល្បាយថ្ម​១ខ្សែ ដែ​​លកំពុងកែ​សម្រួល និ​ងជួសជុល​នេះ គឺមានប្រវែង ៧៥០​ម៉ែត្រ ទទឹង ៧​ម៉ែត្រ និងមានដាក់​ប្រព័ន្ធលូ កា​ត់ទទឹងផ្លូវមុ​ខបី មុខ​កាត់ ១​ម៉ែត្រ ចំនួ​ន ១កន្លែង ដើម្បីបញ្ជាសបញ្ហាស្ទះទឹក ដែលបណ្តាលអោយលិចផ្លូវ ឬផ្ទះប្រជាពលរដ្ឋ ពេលមា​នករណីជំនន់​ទឹកភ្លៀងម្តងៗ៕
















0 comments:

Post a Comment