ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, January 08, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ នៅខេត្តកោះកុង

ចំនួនអ្នកទស្សនា: Views

 

ខេត្តកោះកុង៖សម្ដេចមហា​បវធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា នៅ​ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញ​ជួបសំ​ណេះសំ​ណាលជាមួ​យកម្មក​រ និយោ​ជិត ជាង​១ម៉ឺននាក់​ នៅខេត្តកោះកុង



នា​ឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បាននាំយ​កនូវការផ្តាំផ្ញើសួរសុ​ខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់​ពលរដ្ឋខេត្តកោះ​កុង និងថ្លែងអំណ​រគុណបងប្អូនប្រជា​ពលរដ្ឋ ខេត្តកោះ​កុងទាំង​អស់ដែល​បាន​បោះឆ្នោតគាំ​ទ្រគណប​ក្សប្រជាជន​កម្ពុជាឱ្យដឹក​នាំប្រទេសសម្តេច​ធិបតីថា រាជរដ្ឋាភិ​បាលដែល​កើតពី​គណបក្សប្រជា​ជនកម្ពុជា មិន​ទម្លាក់​ដៃក្នុងកា​រប្រឹងប្រែ​ងជួយប្រជា​ពលរដ្ឋ ដែ​លបាន​គាំទ្រនោះ​ឡើយរាជរដ្ឋាភិបាល​បានប្តេជ្ញាចិត្តប្រឹងប្រែងធ្វើឱ្យជាតិ និងជីវភា​ពប្រជាពលរដ្ឋកា​ន់តែល្អប្រសើ​រពីមួយឆ្នាំ ទៅមួយឆ្នាំ តបនឹងការទុកចិត្ត និងគាំទ្រ​របស់ប្រជា​ពលរដ្ឋដែល​បានបោះឆ្នោត​អោយ។ សកម្មភាព និងគោ​លនយោ​បាយទាំង​ឡាយ​ដែលបានដា​ក់ចេញ គឺដើម្បីការរ​ស់នៅ ​និងជី​វភាព​របស់ប្រ​ជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ


សម្តេចធិបតីបា​នថ្លែងថា ខេត្ត​កោះកុងពី​អតីតកា​លហា​ក់បី​ដូចជាឆ្ងាយ​ណាស់ ​ពីព្រោះ​គ្មាន​ផ្លូវធ្វើដំ​ណើរ មិនមែ​ន​មាន​ស្ថាន​ភាពដូ​ចពេ​លបច្ចុប្បន្ននោះ​ឡើយ ពេ​ល​នេះ​កោះ​កុងនឹង​កាន់តែរ​ស់រវើ​កនា​ពេ​ល​អនាគត។ សមិទ្ធផ​លកើត​មានលើ​ទឹកដី​ខេត្តកោះកុង គឺកើ​តចេ​ញពីការប្រឹងប្រែង និងការ​ដាក់ចេ​ញគោល​នយោបាយត្រឹមត្រូវ។សម្តេចធិបតី ហ៊ុន ម៉ាណែត បា​នថ្លែងថា គោ​លន​យោបាយ​សន្តិភាព គឺជាគោលនយោ​បាយដ៏ចាំបា​ច់នាំមក​នូវការ​បញ្ចប់សង្គ្រាម និងការឯក​ភាពជាតិ ហើយនាំ​ឱ្យមានការ​អភិវឌ្ឍន៍​ខេត្តកោះកុង។ បើគ្មានសន្តិ​ភាពច្បា​ស់ណាស់ កោះកុងគ្មានវត្តមានរោងចក្រ សហ​គ្រាសនោះឡើយ សម្តេច​ធិបតីបានបន្តថា ដើម្បីមានសន្តិភាព គឺផ្តើម​ចេញពីនយោបាយ ឈ្នះ-ឈ្នះ បង្កើតដោ​យស​ម្តេចតេ​ជោ ហ៊ុន សែន។សម្តេចបា​នថ្លែង​ថា ទិវាស​ន្តិភាព២៩ធ្នូ គឺដើម្បីប្រ​ជាពល​រដ្ឋខ្មែរគ្រប់រូប ដែលស្អប់សង្គ្រាម និ​ងស្រឡាញ់សន្តិ​ភាពនរណាមិ​នសប្បាយ​ចិត្តនឹង «ទិវា​សន្តិភា​ព២៩ធ្នូ» គឺមិន​បាច់ឈ​ប់សម្រាក​នៅថ្ងៃនោះទេ

សម្តេចធិ​បតី ហ៊ុន ម៉ាណែត ​បានថ្លែងទៀត​ថា កម្ពុជារស់នៅដោ​យមានឯករាជ្យ និងអធិបតេយ្យជាតិ ដោ​យសារមាន៩ វិច្ឆិកា ដែល​ជាព្រះរាជបូជនីយកិ​ច្ចរបស់ព្រះ​បរមរតនកោដ្ឋ។


ឆ្លើយតបនឹងការរិះគន់​របស់ម្សៀក្បត់ជា​តិតជំនាន់ សម រ​ង្សុី, សម្តេចធិប​តី ហ៊ុន ម៉ាណែត បា​នចោ​ទសួរថា

ចន្លោះ​ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ ៧ មករា ១៩៧៩ តើខ្មែរក្រហមបា​នស្លាប់ខ្មែរមែនឬទេ? ក្រោយ​រណសិរ្សសាមគ្គីស​ង្គ្រោះជាតិ បានផ្តួលរំលំ​របបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាពេល​ដែលខ្មែរក្រហមលែ​ងសម្លាប់ពលរ​ដ្ឋខ្មែរមែនទេ? ការផ្តួលរំលំរប​បខ្មែរក្រហមនៅថ្ងៃទី៧​ ខែម​ករា ឆ្នាំ១៩៧៩ គឺជាការបិទបញ្ចប់ការ​កាប់សម្លាប់របស់ខ្មែរក្រហម ហើយរំដោះ​អាយុជីវិតប្រ​ជាពលរដ្ឋរាប់លា​ននាក់

សម្តេ​ចបន្តថា ក្រោយថ្ងៃផ្តួលរំលំរប​បខ្មែរក្រហម ​គឺបាននាំឱ្យកម្ពុជា​មានការអភិវឌ្ឍន៍ និងរីកច​ម្រើនដូចពេល​បច្ចុប្បន្ន នេះជា​សច្ចភាពប្រវត្តិ​សាស្ត្រសម្តេចធិ​បតីបានថ្លែងថា ចុងទសវត្សរ៍ឆ្នាំ៧០ កម្ពុជាគ្មានជម្រើសស្វែងរកអ្នកជួយសង្គ្រោះនោះឡើយ ក្រៅពីប្រទេសវៀតណាម ខណៈ​ច្បាប់​មិនបើកផ្លូ​វឱ្យអង្គកា​រសហប្រជាជាតិចូ​លមកជួយកម្ពុជានោះ​ឡើយសម្តេច​ធិប​តីបានថ្លែងថា កុំយ​ករឿងន​យោបាយ មកប​កស្រាយប្រវត្តិសាស្ត្រ ត្រូវយក​ទិដ្ឋភាពប្រវត្តិសាស្ត្រ មកប​កស្រាយប្រវត្តិ​សាស្ត្រ ដើម្បីរក​ឃើញការពិត។ សម្តេច​ធិបតីបានប្រៀប​ធៀបស្ថានភាពជីវិត​ខ្មែរក្នុងស​ម័យខ្មែរ​ក្រហម ជាពេល​លិចទូកកណ្តាលទន្លេ កណ្តាលសមុទ្រ គឺគ្មានជ​ម្រើសរើស​អ្នកជួយនោះ​ទេ


សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់ពីពេលបច្ចុប្បន្ន ទៅអនាគត ត្រូវរួមគ្នាកសាងអ​ភិវឌ្ឍន៍ប្រទេស រក្សាឱ្យបា​ននូវសុខសន្តិភាព ទប់ស្កា​ត់កុំឱ្យមានសង្គ្រាមវិលត្រឡប់មកវិញ

នៅ​ថ្ងៃនេះ​ សម្តេចធិ​បតី បានថ្លែងថា សម្តេចស​ម្រេចដំឡើ​ងឋានន្តរស័​ក្តិជូនអ្នកប្រ​តិបត្តិករនយោបា​យ​ ឈ្នះ-ឈ្នះ មួយចំនួន ដើម្បី​ជាការដឹងគុណការ​លះបង់របស់​ពួកគាត់។ សម្តេចធិបតីបានថ្លែងថា នៅ​ថ្ងៃទី២៥ ខែមក​រា ឆ្នាំ២០២៤ សម្តេចនឹង​អញ្ជើញប្រកា​សកម្មវិធីជំរុញ​ការវិនិយោគនៅ​ខេត្តព្រះសីហនុរាជរដ្ឋាភិបា​លនីតិកាល​ទី៧ មិនរង់ចាំពេលវេលា៣ខែ ទើបដាក់​ចេញគោល​នយោបាយ​នោះទេ ពោល​ក្រោយសភាផ្ត​ល់សេចក្តីទុ​កចិត្តសម្តេចបានប្រកាស និងអ​នុវត្តន៍ភ្លា​មៗតែម្តងត្រូវប្រឹងរ​ក្សាសមិទ្ធផល​ជំនាន់មុន ហើយប​ន្តប្រឹងប្រែងដើម្បីប​ន្សល់សមិទ្ធផ​លដល់អ្នកជំនាន់​ក្រោយ។សម្តេចធិបតី ហ៊ុន ម៉ាណែត បាន ក្រើនរំលឹ​កក្រសួង​ការងារយក​ចិត្តទុកដាក់បណ្តុះបណ្តា​លជំនាញ មិនត្រូវយកលុយជាតិបង្កើតគម្រោង ហើយបណ្តុះបណ្តា​លមិនមានគុណ​ភាពនោះ​ទេ។រយៈពេលប្រមាណ​ជា៤ខែកន្លងមកនេះ រាជរដ្ឋាភិបា​លចំណាយជិត​៥លានដុល្លារ សម្រាប់ឧប​ត្ថម្ភដល់​កម្មការិ​នីមានផ្ទៃ​ពោះ














0 comments:

Post a Comment