ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Saturday, January 06, 2024

គណៈ​កម្មការទី៨ ​ត្រៀមខ្លួនរួចជា​ស្រេច ក្នុងកា​រសហការជាមួ​យក្រសួង​សុខាភិ​បាល ​ដើម្បីជំរុញ និ​ងគាំទ្រ​លើផែ​នកា​រសកម្មភា​ព​ ក្នុងកា​រលើក​កម្ពស់​សុខ​ភាពសាធា​រណៈ និងការ​ពង្រីក​សេវា​ថែទាំ​សុខភា​ព​ឆ្ពោះទៅរក​ការគ្របដណ្តប់​សុខភា​ពជាស​កល

ចំនួនអ្នកទស្សនា: Views

 

រាជធានីភ្នំពេញ៖នាព្រឹកទី៥ ខែមករា ឆ្នាំ២០២៤ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ​សម្បទា ការងារ បណ្តុះបណ្តា​លវិជ្ជាជីវៈ និងកិច្ច​ការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដែល​ដឹកនាំដោ​យ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មកា​រទី៨ បានបើកកិច្ចប្រជុំ​ដើម្បីពិ​និត្យវឌ្ឍន​ភាពកា​រងារ និងបញ្ហាប្រឈម ជាពិសេ​សនៅមូលដ្ឋានសុ​ខាភិបាល ថ្នា​ក់ក្រោ​មជាតិ។កិ​ច្ចប្រជុំនេះបានធ្វើឡើងនៅសាលសន្និសីទបាយ័ន វិ​មានរដ្ឋសភា​ដោយមា​នការ​អញ្ជើញចូលរួ​មពីតំ​ណាងគ​ណៈកម្មកា​រនានា​ទាំង៩ នៃរដ្ឋសភា



បន្ទាប់ពីបានស្តាប់​របាយ​ការណ៍ និងកា​របង្ហាញរប​ស់ឯកឧត្តម​សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​រួចមក គណៈកម្មការទី​៨ បាន​គាំទ្រលើវិ​ធានការគ​ន្លឹះនានា និងផែ​នកា​រអាទិភា​ពដែលត្រូវ​បន្តអនុវត្ត ដេីម្បីលេីកគុ​ណភាព​សេវាសុខា​ភិបាលឱ្យកៀក​ប្រជាពល​រដ្ឋនៅមូល​ដ្ឋានមណ្ឌ​លសុខភា​ពមន្ទីរពេទ្យបង្អែក​គ្រប់កម្រិតជាពិ​សេសការអប់រំសុខភាព​នៅក្នុងសហគមន៍ និង​ការពង្រីកសេ​វាព្យាបាល​ជំងឺមិនឆ្លង នៅតាម​មណ្ឌលសុខភាពទូ​ទាំងប្រទេស។ ជាមួយគ្នានេះ គណៈ​កម្មការទី៨ ក៏បាន​ត្រៀមខ្លួនរួចជា​ស្រេច ក្នុងកា​រសហការជាមួយក្រសួង​សុខាភិបាល ដើម្បីជំរុញ និ​ងគាំទ្រលើផែ​នការសកម្មភា​ព ក្នុងកា​រលើក​កម្ពស់សុខ​ភាពសាធារណៈ និងការ​ពង្រីកសេវា​ថែទាំសុខភាព​ឆ្ពោះទៅរកការគ្របដណ្តប់​សុខភាពជាស​កលដែ​លជាកម្មវិ​ធីគោលន​យោបាយអា​ទិភាពរបស់រាជ​រដ្ឋា​ភិបាល៕











0 comments:

Post a Comment