ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, January 15, 2024

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់​ ក្នុងករណីជួញដូរ រក្សាទុកនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​

ចំនួនអ្នកទស្សនា: Views

 មណ្ឌលគិរី​ ៖​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់​ ក្នុងករណីជួញដូរ រក្សាទុកនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ កាលពីថ្ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។


សមត្ថកិច្ចឲ្យដឹងថា​  កម្លាំងជំនាញប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ខេត្ត សហការ ជាមួយកម្លាំងអធិការដ្ឋាននគបាលស្រុកពេជ្រាដា កម្លាំងប៉ុស្តិ៍នគរបាលពូជ្រៃ ធ្វើការចុះបង្រ្កាបករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។​ ប្រត្តិបត្តការណ៍នេះ​ មានការសម្របសម្រួលពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញា រង អមសាលាដំបូងខេត្តមណ្ឌលគិរី។
ជនសង្ស័យបានចំនួន ០៣នាក់​ ១/ ឈ្មោះ ក្រី ភា  ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករជៀជ័រកៅស៊ូ បានពិនិត្យវិភាគរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផល វិជ្ជមាន ( + ) (ជួញដូរនឹងរក្សាទុក)។
ស្រុកកំណើតភូមិរោងគោ ឃុំដា ស្រុកមេមត់ខេត្តត្បួងឃ្មុំ។ទីលំនៅបច្ចុប្បន្នភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី ។
២/ ឈ្មោះ ថុង លីហ៊ាង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មៃរសញ្ចាតិខ្មែរមុខរបរកម្មករជៀរជ័រកៅស៊ូបានធ្វើតេស្តវិភាគរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផល វិជ្ជមាន ( + ) (ប្រើប្រាស់)​ ស្រុកកំណើតភូមិ រោងគោឃុំដា ស្រុកមេមត់ខេត្តត្បូងឃ្មុំស្នាក់នៅបណ្ដោះអាសន្នភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
  ៣/ឈ្មោះ អុីត ទីន ភេទប្រុសអាយុ៣៣ឆ្នាំជនជាតិចាមសញ្ចាតិខ្មែរមុខរបរកម្មករចាំម្រេច បានធ្វើតេស្តវិភាគរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផល វិជ្ជមាន(+)(ប្រើប្រាស់)
។ ដកូតវត្ថុតាងបាន​ សារធាតុសង្ស័យថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌ ស ថ្លាចំនួន ០១ កញ្ចប់ ធំល្មម  ម៉ូតូវេវ S ពណ៌ខ្មៅចំនួន ០១គ្រឿង គ្មានស្លាកលេខ ម៉ូតូកែច្នែមួយគ្រឿង​ និងទូរសព្ទដៃចំនួន០២គ្រឿម៉ាក់vivoពណ៌ខៀវចាស់០១គ្រឿង ម៉ាក់SamSung០ ព៍ណ ស ០១គ្រឿង។ បច្ចុប្បន្ន​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងអធិការដ្ឋាននគរបាលស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលពូជ្រៃ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

0 comments:

Post a Comment