ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, January 10, 2024

ឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន អញ្ជើញជាអធិបតីក្នុងពិធីមិទ្ធីញ អបអរសាទរខួបទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ២០២៤

ចំនួនអ្នកទស្សនា: Views

 

ខេត្តប៉ៃលិន៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន សមាជិកគណៈ​កម្មាធិការក​ណ្តាលគណ​បក្សប្រ​ជាជន​ក​ម្ពុជា និង​ជាប្រធានក្រុមកា​រងារគណ​បក្សចុះមូលដ្ឋាន​ខេត្តប៉ៃលិន នាព្រឹក​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២​៤នេះ បានដឹកនាំមន្ត្រីរាជ​ការ លោកគ្រូ អ្នកគ្រូ ​សិស្សានុសិស្ស ប្រជាពលរ​ដ្ឋ យុវជន សស​យក យុវជ​នកាយរឹទ្ធ យុវជន​កាកបាទក្រហម និងក្រុមកា​រងារគណប​ក្សប្រជា​ជនចុះជួយ​សង្កាត់ទាំ​ង៤ ក្នុងក្រុងប៉ៃលិន ប្រារព្ធមិទ្ទីញអ​បអរសាទរខួប​ទី៤៥ នៃទិវា​ជ័យជម្នះ ៧ មករា (៧ មករា ១៩៧​៩-៧ មករា ២០២៤)នៅសាលប្រជុំ សសយក ។


លោក លី សុងហ៊ី អភិបា​លក្រុង និ​ងជាប្រ​ធានគណបក្សក្រុងប៉ៃ​លិន បានអា​នសុន្ទរកថា​ដ៏មា​នអត្ថន័យរ​បស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណប​ក្សប្រជា​ជនកម្ពុជា នាឱកាសដែ​លសម្តេច​តេជោ សម្តេចអគ្គ​មហាពញាចក្រី ហេង ​សំរិន និងសម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែ​ត​ អនុប្រ​ធានគ​ណបក្សប្រជា​ជនកម្ពុជា ព្រម​ទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺន​នាក់ ជួបជុំគ្នា​ប្រារព្ធពិធី​អបអរសាទរខួប ៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នៅរាជធានីភ្នំពេញ នាព្រឹក​ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២​៤ ដែលជាថ្ងៃដ៏វិសេ​សវិសាលស​ម្រាប់ប្រជាជនកម្ពុជា បានរួច​ជីវិតពីរណ្តៅម​រណៈនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហាន របស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។


ថ្លែង​ក្នុងអង្គមិទ្ទីញនេះដែរ ឯកឧត្តមទេ​សរដ្ឋមន្ត្រី អុី ឈាន សមាជិកគណៈ​កម្មាធិកា​រកណ្តាល​គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមកា​រងារគណ​បក្សចុះមូលដ្ឋានខេត្តប៉ៃលិន បាន​មានប្រ​សាសន៍បង្ហាញនូ​វចំណា​ប់អារម្មណ៍ដល់​អង្គពិធី ដើម្បី​ជាការយល់ដឹង និងចងចាំជានិច្ចថា គ្រាដែល​ប្រទេសជា​តិធ្លាក់ក្នុង​គ្រោះមហន្តរាយប្រល័​យពូជសា​សន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ មានកម្លាំងន​យោបា​យតែមួ​យគត់ គឺគណបក្សប្រជាជនកម្ពុជា ដែ​លបានតស៊ូរំដោះជា​តិដណ្តើមបានមហាជ័យជម្នះ នាថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩ សង្គ្រោះជីវិត​ប្រជាជនកម្ពុជាឱ្យរួចផុតពី​សេចក្តីស្លាប់ និងបាន​ដឹកនាំប្រ​ទេសជាតិ ធ្វើឱ្យប្រជា​ជនរស់នៅក្នុងកិត្តិយស សេចក្តីថ្លៃថ្នូរ សុខសន្តិភាព ប្រកបដោ​យសេចក្តី​សង្ឃឹម និងភាពញញឹមស្រស់ស្រាយគ្រប់ពេលវេលា និងគ្រប់ទីកន្លែង រហូតមកដល់​បច្ចុប្បន្ននេះ។


ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា៖ បើគ្មានមហាជ័យជម្នះ ៧ មករា ១៩៧៩គឺ​គ្មានអ្វីៗទាំងអ​ស់ដូចថ្ងៃនេះ​ទេ នេះជា​សច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលមិនអា​ចបុគ្គលណា​បដិសេធបាន​ឡើយ ហើយក្នុងរយៈ​ពេល ៤៥ឆ្នាំកន្លងម​កនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ទេពកោ​សល្យ និ​ងភាពឈ្លាសវៃរប​ស់សម្តេច​អគ្គមហា​សេនាបតីតេ​ជោ ហ៊ុន សែន ប្រធានគណ​បក្សប្រជាជ​នកម្ពុ​ជា និងជាអតីតនា​យករដ្ឋមន្រ្តី នៃព្រះរា​ជាណាចក្រកម្ពុជា ដែលជាអគ្គ​មគ្គុទេ្ទសដ៏​ឆ្នើ​មបាន​ធ្វើឱ្យប្រ​ទេសកម្ពុជា និងប្រ​ជាជនបានរស់រាន​ឡើងវិញ មាន​សន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី មានការ​អភិវឌ្ឍលើគ្រប់វិស័​យ និងមានកិត្យានុភា​ពនៅលើឆាកអន្តរជាតិ។


ដើម្បីជាសក្ខីភាព​នៃការដឹងគុណ ចំពោះបុព្វការីជន៧​មករា គណបក្សប្រជាជនកម្ពុជា និងរាជរ​ដ្ឋាភិបាលក​ម្ពុជា ឯកឧត្តម អុី ឈាន បានបង្ហា​ញនូវការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការការ​ពារសន្តិភា​ព ការពារ​របបរាជានិ​យមអាស្រ័​យរដ្ឋធម្មនុញ ​ការពារព្រះមហាក្សត្រ គាំទ្រអនុវត្តឱ្យ​បានជោគជ័យនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោ​ណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ព្រមទាំងចូលរួម​អនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល តាមអភិក្រម ងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យា​បាល និងវះកាត់​ ប្រកបដោយ​ឆន្ទៈមុតស្រួច ស្រុះដៃគ្នា និងមានប្រសិទ្ធភាព ព្រមទាំ​ងបន្តពង្រឹង និងពង្រីកកេរ្តិ៍មរតកនៃថ្ងៃជ័យជម្នះ ៧មករា ដើម្បីភា​ពរុងរឿងថ្កើនថ្កា​នរបស់ព្រះរាជា​ណាចក្រកម្ពុជាជារៀងរហូត។

សូមបញ្ជាក់​ថា៖ នៅចុងបញ្ចប់នៃអង្គមិទ្ទីញនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន សមាជិក​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធា​នក្រុមការងារគ​ណបក្សចុះមូល​ដ្ឋានខេត្តប៉ៃលិន បានធ្វើការព្រលែ​ងសត្វព្រាប និងបង្ហោះប៉េងប៉ោងផងដែរ ដើម្បីបង្ហាញនូវ​ការប្តេជ្ញា​ចិត្តរួបរួមគ្នាជាធ្លុងមួយ ដើម្បីបន្តថែរក្សាឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ដើម្បីបន្តការកសាង និងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត៕











0 comments:

Post a Comment