ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Saturday, January 27, 2024

ពិតជាស​ង្វែកណា​ស់!! ស្រី្តម្នាក់ មាន​កូន​ភ្លោះ​២នា​ក់​ ទើ​បនឹ​ងកើ​ត​បាន១ខែកន្លះ ត្រូវ​រថយន្ត​ដឹកដី​កិន​ស្លាប់​ភ្លាមៗ ​នៅ​ក្នុង​ស្រុក​ស្វាយចេក

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ)៖ស្ត្រីម្នាក់ជិះម៉ូតូទាក់ដៃចង្កូតដួល ត្រូវ​រថយន្ត​ដឹកដីកិនស្លាប់ភ្លាមៗនៅ​នឹងក​ន្លែងកើ​តហេតុ ត្រង់ចំណុចផ្លូវលំ ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្ត​បន្ទាយមាន​ជ័យ នៅវេលា​ម៉ោង៨​ និង៥៤នា​ទី ថ្ងៃទី២៦ ខែ​មករា ឆ្នាំ​២០២៤។



បើតាមប្រភពបានឲ្យដឹ​ង​ថា៖ មុន​ពេ​លកើត​ហេតុ​គេ​បាន​ឃើ​ញស្ត្រីម្នាក់​ជិះម៉ូតូម៉ា​កហុងដាឌ្រីមC-125​ ស៊េរីឆ្នាំ2​017 ពាក់​ស្លាក​លេខ​បន្ទាយមា​នជ័យ1Q-64 31 ធ្វើដំណើរក្នុងទិ​សដៅ ពីកើ​តទៅ​លិច​លុះ​មកដ​ល់ចំណុចកើត​ហេតុខា​ងលើក៏បានទាក់ដៃចង្កូតជាមួយសត្វគោ បណ្តាល​ឲ្យដួល ភ្លាមនោះ​ក៏ត្រូវ​រថយន្តដឹ​កដី បើក​បរក្នុង​ទិសដៅ​ច្រាស់​ទិសគ្នាកិនពីលើបណ្តាល​ឲ្យស្លាប់ភ្លាមៗតែម្តង។


ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ សៃ បូរី អាយុ៣៧ឆ្នាំ រស់នៅភូមិផ្ចឹក ឃុំតាផូ ស្រុក​ស្វាយ​ចេក-ប្តី​ឈោះ ម៉ុយ ម៉ុល់ អាយុ៣៨ឆ្នាំ រស់នៅភូមិផ្ចឹក​ ឃុំតាផូ ​ស្រុកស្វាយចេក មានកូន៤នាក់ ស្រីទាំង​អស់ ហើយស្រី្តរង​គ្រោះ​មានកូន​ភ្លោះ២នាក់ កើតទើបបាន​១ខែកន្លះ។


ជុំវិញករណីគ្រោះថ្នាក់ខាងលើនេះ​យើងឃើញ​សមត្ថកិច្ច​ចុះដ​ល់កន្លែង​កើតហេតុ បា​នធ្វើការវាស់​វែង និងយករថ​យន្តបង្ក និង​ម៉ូតូជ​នរងគ្រោះ​យកទៅរក្សាទុកនៅ​ អធិការដ្ឋាននគរបាល​ស្រុកស្វាយ​ចេក ដើម្បីរងចាំ​ការដោះ​ស្រាយនៅ​ពេលក្រោយ ចំណែកសាកសព​ត្រូវបា​នក្រុមគ្រួសារ​យកទៅធ្វើបុ​ណ្យ​តាមប្រ​ពៃណី៕







0 comments:

Post a Comment