ខេត្តកំពត៖ករណីឪពុកបង្កើតគំរាមសម្លាប់កូនឈ្មោះ ឌិន សុរ៉ាសម្រិត ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅភូមិព្រៃឈើទាល ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៥៖៣០ នាទី ហើយថតបង្ហោះតាមហ្វេសបុក បង្កការភ្ញាក់ផ្អើលនោះ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យឈ្មោះ លឹម ពិទូ ត្រង់ចំណុច ភូមិនរាយ៍ ឃុំនរាយ៍ ស្រុកឈូក ខេត្តកំពត ។ចំពោះក្មេងប្រុសឈ្មោះ ឌិន សុរ៉ាសម្រិត មិនមានរងរបួសអ្វីទេ សមត្ថកិច្ចប្រគល់ជូនម្ដាយវិញ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យត្រូវជាឪពុកឈ្មោះ លឹម ពិទូ ភេទ ប្រុស អាយុ ២៨ ឆ្នាំ បាននាំកូនជិះម៉ូតូទៅទិសខាងលិច ដោយមិនដឹងទៅកន្លែងណា។ មូលហេតុ គឺជនសង្ស័យឈ្លោះជាមួយប្រពន្ធ ទើមគំរាមថានឹងសម្លាប់កូន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ឲ្យទៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីបន្ត៕
0 comments:
Post a Comment