ខេត្តបន្ទាយមានជ័យ៖ដោយសារកត្តាធ្វេសប្រហេសពីឪពុកម្តាយ បណ្តោយកូនតូចៗមានអាយុទើបតែ អាយុ៣ឆ្នាំនាំគ្នាទៅលេងទឹកស្ទឹងចំណោម ក្រោយផ្ទៈ ស្ថិតនៅក្នុងភូមិចំណោមលិច ឃុំចំណោម ស្រុកមង្គលបូរី បណ្តាលលង់ស្លាប់ បង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ។
លោកវរៈសេនីយ៍ទោ លី ឈុនគង់ អធិការរង នគរបាលស្រុកមង្គលបូរី បានប្រាប់ឲ្យដឹងថា៖ក្មេងប្រុសដែលលង់ទឹកស្ទឹងស្លាប់ទាំង៣នាក់រួមមាន៖
១.ឈ្មោះ ឃួន ស៊ីរ៉ា អាយុ ៣ឆ្នាំ ,២.ឈ្មោះ ឃួន ស៊ីរ៉ាយ អាយុ៣ឆ្នាំ(ត្រូវជាកូនភ្លោះ),៣.ឈ្មោះ ឈុំ ឆៃរ៉ាត់ អាយុ០៣ឆ្នាំ ជនរងគ្រោះមានឪពុកម្តាយរស់នៅភូមិ.ឃុំកើតហេតុខាងលើ។
លោកបានបញ្ជាក់ថា៖មុនពេលកើតហេតុក្មេងទាំងបីនាក់ខាងលើបាននាំគ្នាទៅលេងទឹកស្ទឹងក្រោយផ្ទៈនៅពេលដែលឪពុកម្តាយមានការធ្វេសប្រហែសនិងបណ្តែតបណ្តោយគ្មានការប្រុងប្រយ័ត្ន នៅពេលបាត់កូនចៅនាំគ្នាដើររកទើបប្រទៈឃើញខោអាវ ត្រនាប់ជើងនៅមាត់ស្ទឹង នៅពេលចុះទៅរាវរកក៏ប្រទះឃើញស្រង់ឡើងលើគោក ត្រូវស្លាប់បាត់បង់ជីវិតទាំងបីនាក់។
លោកវរៈសេនីយ៍ទោ លី ឈុនគង់ បញ្ជាក់ថា៖ក្រោយពីមន្ត្រីជំនាញទទួលព័ត៌មានបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច្ឆ័យជាលិតផលឃើញថា ក្មេងប្រុសទាំង៣នាក់ខាងលើបានស្លាប់ដោយសារលង់ទឹងស្ទឹងចំណោមពិតម៉ែន ព្រោះតែឪពុកម្តាយ យាយតា ដែលមើលកូនចៅខ្វះការប្រុងប្រយ័ត្ននិងធ្វេសប្រហែសទើបបណ្តាលលង់ទឹកស្លាប់ដល់៣នាក់មានកុមារា២នាក់ជាកូនភ្លោះ និងគ្នា ក្រោយពិនិត្យហើយបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕
0 comments:
Post a Comment