ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, January 16, 2024

ជន​សង្ស័យចំនួន​៤នាក់ ពាក់ព័ន្ធក​រណីជួញដូរ​ដោយខុ​សច្បាប់នូវ​សារធាតុ​ញៀន ត្រូវអាវុធហត្ថក្រុង​បាត់ដំ​បង ចាប់ឃាត់ខ្លួន

ចំនួនអ្នកទស្សនា: Views

 

ខេត្តបាត់ដំបង៖ដោយអនុវត្តតាមបទបញ្ជារបស់​លោកឧត្តម​សេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការក​ងរា​ជអា​វុធហត្ថខេត្តបា​ត់ដំបង​នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោកវរ​សេនី​យ៍ឯក រ៉ុង ប៉ុក មេបញ្ជា​ការរង ទទួលការងារស្រាវជ្រាវ បង្ក្រាបបទល្មេីស លោកវរ​សេនីយ៍ទោ ជា តារា នាយ​សេ​នាធិ​ការរង និងលោ​កវរសេ​នីយ៍ទោ សូ ឌី ប្រធាន​មន្ទីរស្រាវជ្រាវ ​បង្រ្កាប​បទល្មើស បាន​ដឹកនាំកម្លាំង​ចុះបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសា​រធាតុញៀន នៅចំ​ណុចទីលា​នចាក់សម្រាមស៊ិនទ្រី ភូ​មិស្លាកែត សង្កា​ត់ស្លាកែត ក្រុង ខេត្តបាត់ដំបង និ​ងនៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបា​ត់​ដំបង។ក្នុងប្រតិបត្តិការចុះ​បង្ក្រាបនេះ​ក៏មានកា​រសម្រប​សម្រួល​នីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យកា​រអម សាលា​ដំបូង​ខេត្តបាត់​ដំបងផងដែរ។



សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យចំនួន​៤នាក់ដែលត្រូវឃាត់ខ្លួនរួមមាន​៖

-ឈ្មោះ ម៉ូ ប៉ុល ភេទប្រុស អាយុ៦១ ឆ្នាំ មុខរបរ​ទិញអេត​ចាយ ទីលំនៅភូមិតាព្រូច សង្កាត់​ក្តុលដូន​ទាវ ក្រុង/ខេត្តបាត់ដំបង ។

-ឈ្មោះ លី គឹមសួអី ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិចំការសំរោង១ សង្កាត់ ចំការសំ​រោង ក្រុង/ខេត្តបា​ត់ដំបង ។

-ឈ្មោះ សេង ប៊ុនសុង ហៅប្រុស ភេទប្រុស ​អាយុ៥៦ឆ្នាំ មុខរប​រលក់ដូរ ទីលំនៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុ​កថ្មគោល ខេត្តបាត់ដំបង ។

-ឈ្មោះ អុឹង ផានិត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិ១៣មករា សង្កាត់​ព្រែកព្រះ​ស្តេច ក្រុង /ខេត្តបាត់ដំបង។វត្ថុតាង ដក​ហូតបានរួមមានៈគ្រឿង​ញៀនប្រភេទ(ម៉ាទឹកកកICE) ចំនួន​១០កញ្ចប់ ទម្ងន់ ២៩៨,៧១ក្រាម-ទូរស័ព្ទដៃ ៣គ្រឿង ​-ជញ្ជីងថ្លឹង​គ្រឿងញៀន ០២គ្រឿង​-ម៉ូតូ ០២​គ្រឿង -ឧបករ​ណ៍ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន-ប្រាក់ចំនួន ៥,០០០,០០០ រៀល​-កូនកាំបិត ០១ ដើម។បច្ចុប្បន្ន ជ​នសង្ស័យ និងវត្ថុតាងកំពុង​ចាត់កា​រតា​មនីតិវិធី ៕






0 comments:

Post a Comment