ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, January 30, 2024

ពិធីបើកអនុសំវច្ឆរម​ហាសន្និបា​តមន្ត្រីស​ង្ឃទូទាំង​ខេត្តបន្ទាយ​មានជ័យ លើកទី ៣១ នៅវត្ត​ឧត្តមរ​ត្យារាម ត្រ​ពាំងថ្ម ស្រុកភ្នំស្រុក

ចំនួនអ្នកទស្សនា: Views

 

ខេត្តបន្ទាយមានជ័យ៖បន្តដោះស្រាយអ​ធិករណ៍​ក្នុងព្រះពុទ្ធសា​សនាដោយ​ផ្អែកលើសង្ឃប្រកាស បន្ត​ពង្រឹង​នៅវត្តអា​រាមផ្នែករដ្ឋ​បាលគណ​នេយ្យភាព តម្លាភាព និងចៀស​វាងការ​ប្រើឥទ្ធិពល​ណាមួយ​ដែលពុំ​សមស្រប​ធ្វើឲ្យ​ប៉ះពាល់​បាត់បង់​នូវក្រមសី​លធម៌ ។ លោក ឃ្លោក នួយ អភិបា​លរងខេត្តបន្ទា​យមានជ័យ មានប្រសាសន៍បែបនេះ ក្នុង​ពិធីផ្ស​ព្វផ្សាយ​ខ្លឹមសារ​អនុសំវច្ចរៈម​ហាសន្និបាត​មន្ត្រីសង្ឃខេត្តបន្ទាយមា​នជ័យលើកទី៣១ នាថ្ងៃទី៣០ ខែ​មករា ឆ្នាំ២០២៤ ស្ថិត​នៅក្នុងវត្តឧត្តមរ​ត្យារាម ហៅវត្តត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។



លោក បៀវ ថាន ប្រធានមន្ទីរ​ធម្មការនិងសាស​នាខេត្តបន្ទាយ​មានជ័យបា​នឲ្យដឹងថា រាជរដ្ឋាភិ​បាលនីតិ​កាលទី៧ នៃរដ្ឋសភា​តាមការដឹកនាំដ៏ប៉ិនប្រសប់ឈ្លា​សវៃនិងម៉ឺងម៉ាត់របស់ សម្ដេចម​ហាបវរធិប​តីហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី បាន​ជំរុញលើ​ការអភិវឌ្ឍ​លើគ្រប់វិស័​យនិង​បានដាក់ចេ​ញនូវយុទ្ធសា​ស្ត្របញ្ច​កោណដំណា​ក់កាលទីមួយ នៃកម្មវិធីនយោបាយ​យ៉ាងជាក់​លាក់សម្រាប់ជា​ត្រីវិស័យក្នុង​ការងាររ​បស់ខ្លួន​ដើម្បីប​ម្រើប្រជាជន ដែលជា​ម្ចាស់​ឆ្នោតបានផ្តល់​នូវសេចក្ដីទុក​ចិត្ត​បោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា និងការដឹកនាំ​ឲ្យប្រទេសមានកា​ររីកចម្រើន​បន្ថែ​មទៀត។​ពិធី​អនុសំ​វច្ចរៈមហា​សន្និបា​តមន្ត្រី​សង្ឃទូ​ទាំងខេត្ត លើកទី៣១ មានតែរ​យៈពេល ១ថ្ងៃកន្លះ គឺនៅ​ថ្ងៃអង្គារ​ ពុធ ៥ -៦ រោចខែបុស្សឆ្នាំថោះ បញ្ញា​ស័កពុទ្ធសករាជ២​៥៧ ត្រូវនឹងថ្ងៃទី៣​០ ៣១ ខែមករា ឆ្នាំ២០២៤ ក្នុងស្ថា​នភាពនយោ​បាយដែលមា​នសន្តិភាព​ស្ថិរភាពន​យោបាយ​សន្ដិសុខសណ្ដា​ប់ធ្នាប់សាធារ​ណៈ​មានភាពល្អប្រសើ​រ រាជរដ្ឋាភិបា​លនីតិ​កាលទី៧ នៃរដ្ឋសភា​បានដាក់​ចេញនូវយុទ្ធសា​ស្ត្រ​បញ្ចកោ​ណជារបៀបវារៈ​នៃការ​អភិវឌ្ឍសង្គមសេដ្ឋកិច្ចរ​បស់កម្ពុជា នឹងរយៈ​ពេល ២៥ឆ្នាំខា​ងមុខ។


ព្រះសមណៈញាណណា​ប់ មុឺន ព្រះបាឡាត់គ​ណខេត្ត និងលោ​កឃ្លោក នួយអ​ភិបាលរងខេត្ត បានមាន​សាលដីកា និងប្រសា​សន៍ថា​សាសនា ជាប្រភ​ពផ្តល់​នូវគុណ​តម្លៃដ៏សំខា​ន់ដែលមានឥទ្ធិព​លលើរបបនយោ​បាយ ច្បាប់ ​វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ការប្រតិបត្តិសា​សនានៅ​ក្នុងសង្គម​ជាតិនីមួយនី​មួយ ដែលមា​នជាប់​ទាក់ទងនឹ​ងប្រពៃណី​ទំនៀមទម្លាប់​វប្បធម៌របស់ជាតិ​សាសន៍នោះ​ផង​ដែរ។ដែ​លជាអត្តសញ្ញាណ និងគុណតម្លៃរួ​មដឹកនាំ​ជីវិតរស់​នៅរបស់ម​នុស្សក្នុងសង្គមនី​មួយនី​មួយ ធ្វើឲ្យផ្នត់គំ​និតឥរិយា​បថស​កម្មភាពម​នុស្សមានភា​ពសមរម្យនិង​មានលក្ខណៈ​ប្រហា​ក់ប្រហែល​គ្នា អាចរស់​នៅជាមួយ​គ្នាប្រកបដោ​យសុខដុមរម​នាក្នុងបរិប​ទនេះការអប់​រំតាមរយៈ​ព្រះពុទ្ធសា​សនា​កាន់​តែមានតួនាទី ដើម្បីធានាថា​ការរីកច​ម្រើនខាងសម្ភា​រៈនិងស្មារ​តីត្រូវតែមាន​ល្បឿន​ស្មើគ្នា ការស្វែងរក​ភាពមានបាន ខាង​សំភារៈត្រូវស្ថិត​នៅក្នុងក្របខ័ណ្ឌច្បាប់​យុត្តិធម៌ សមធម៌ សុជីវធ​ម៌ សីលធ​ម៌និងគុណធម៌។​ដូច្នេះវា​ពិតជា​មានភាពចាំបាច់ និងបន្ទាន់នៅ​ក្នុងការ​ពន្យល់​ថា សង្គមមនុស្សអាច​មើល​ឃើញពីគុ​ណតម្លៃនិងផល​ប្រយោជន៍នៃ​ការប្រព្រឹត្តត្រឹម​ត្រូវតាមធម៌​វិន័យ​ការគោរពច្បាប់​ការលើកកម្ពស់ យុត្តិធម៌ម​នុស្សធ​ម៌សីលធម៌ គុណធម៌ និងការស​ន្សំបុណ្យកុសល ដើម្បីបានជា​បុណ្យកុស​លរួមជួយឲ្យស​ង្គមមានសា​មគ្គីធម៌សង្គម សន្តិភាព និង​ការអភិវឌ្ឍប្រកបដោ​យចិរភាព និងក៏ជា​បុណ្យកុសលសម្រាប់ជីវិតបរលោក បានទៅកាន់​សុគតិភពនិង​បរមសុខផង។ ព្រះពុទ្ធ​សាសនា នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ត្រូវបាន​មេដឹកនាំនៃប​ណ្ដាប្រទេស​ជាច្រើនជាពិ​សេសប្រទេសមហាអំណាចធំៗ យល់ឃើញថាព្រះ​ពុទ្ធសាសនា គឺជាសា​សនានៃសុខសន្តិភាពអហិង្សានិងស្មារតីបម្រើមនុស្សជាតិ ដែលចាំបាច់ត្រូវ​លើកកម្ពស់អង្គមហាសន្និបាតព្រះមន្ត្រីសង្ឃខេត្ត បានដំណើរការទៅដោយរលូន បទអន្តរាគមន៍ របាយការណ៍ លទ្ធផលការងាររបស់សាលាអនុគណទាំង ៩ស្រុកក្រុង ងាយស្រួល លំបាក​បញ្ហាប្រឈ​មផ្សេងៗត្រូវបានធ្វើការដោះស្រាយ៕

















0 comments:

Post a Comment