ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, January 02, 2024

ជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំងកា​រិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ចាប់​ឃាត់ខ្លួន

ចំនួនអ្នកទស្សនា: Views

 

ខេត្តតាកែវ ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ​នគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជ​អាជ្ញាអម​សាលា​ដំបូងខេត្តតាកែវ និង​ទទួលបានបទបញ្ជាពីលោ​ក វរសេនីយ៍ឯក ចុល ចេក ស្នងការរង ផែន​ការងារ​ប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ កម្លាំងការិ​យាល័យ​ប្រឆាំ​ងគ្រឿងញៀន ដឹក​នាំ​ដោយលោក វរសេនីយ៍ទោ សុខ សង្ហា នាយកា​រិយាល័យប្រឆាំ​ងគ្រឿងញៀន បានចុះ​បង្ក្រាប​ទីតាំ​ង​មួយ​កន្លែង​នៅចំណុចភូមិត្រពាំង​ធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ក៏​បាន​ធ្វើកា​រឃាត់​ខ្លួនជ​នស​ង្ស័យ​ចំនួន០២នាក់



-ឈ្មោះ កាន ក្រូច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងធំ ឃុំ​រនាម ស្រុកទ្រាំង ខេត្តតាកែវ(ជួញដូរ ប្រើប្រាស់)

-ឈ្មោះ ឆោម ចាវ ភេទ​ប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងធំ ឃុំរ​នាម ស្រុកទ្រាំង ខេត្តតាកែវ(ដឹកជញ្ជូន-ជួញដូរ-​ប្រើប្រាស់) ។ក្រុងប្រតិបត្តិការបង្ក្រាបកម្លាំង​បានធ្វើការ​ដក​ហូតបាន​នូវវត្ថុតា​ងមួយចំនួនរួមមាន ម្សៅក្រាម ពណ៌សថ្លាចំនួន០​២កញ្ចប់​តូច-ទូរ​ស័ព្ទ​ចំនួន០២គ្រឿង ម៉ាកOPPO និងឧប​ករណ៍ប្រើប្រាស់មួ​យចំនួន រួច​បញ្ចូនទៅកាន់ស្នងការដ្ឋា​ននគរបាល​ខេត្តតាកែវ ដើម្បីក​សាងសំណុំ រឿង​តាមនីតិវិធីច្បាប់៕





0 comments:

Post a Comment