ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, January 03, 2024

ផ្ទះប្រជាព​លរដ្ឋ១ខ្នង ​ត្រូវអគ្គីភ័យឆាបឆេ​ះអស់ទាំងស្រុង និងបន្តរាល​ដាលដ​ល់ផ្ទះ​២ខ្នងទៀត នៅ​ក្រុងអ​រិយក្សត្រ

ចំនួនអ្នកទស្សនា: Views

 

(ខេត្តកណ្ដា​ល)៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤ មានករណីអគ្គភ័យ​មួយបាន​ឆាបឆេះ ផ្ទះរបស់​ប្រជាព​លរដ្ឋ១ខ្នង ទាំងស្រុង ​និងបន្ត​រាល​ដាល​ប៉ះ​ពាល់​ផ្ទះ២ខ្នង​ទៀត ស្ថិតក្នុង​ភូមិព្រែក​ក្មេង សង្កា​ត់ព្រែក​ក្មេង ក្រុងអរិយក្សត្រ ខេត្តក​ណ្តាល។​



បើតា​មសមត្ថកិច្ចបាន​ឲ្យដឹង​ថា ករណីអគ្គភ័យ​នេះគឺ​បង្កឡើ​ងដោយ​ឆ្លងចរន្តអគ្គី​ដោ​យម្ចាស់

ទី​១៖ ម្ចាស់ផ្ទះឈ្មោះ ស៊្រុន ណាល់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មាន​ទី​លំនៅភូមិ/ឃុំកើតហេតុខាងលើ

ទី២៖ ម្ចាស់​ផ្ទះ​ឈ្មោះ ម៉ៅ សុវណ្ណ ភេ​ទស្រី អាយុ៤៣ឆ្នាំ ទំហំផ្ទះ៤ម៉ែត្រ គុណ៨ម៉ែត្រ ផ្ទះប្រកស័ង្កសី ជញ្ជាំង​ស័​ង្កសី ក្រាលរនាបឫស្សី ខូច​ខាត ប្រហែល៣០%(ឆេះជញ្ជាំង)​ សម្ភារប្រើប្រា​ស់មួយចំនួន

ទី៣៖ ម្ចា​ស់ផ្ទះឈ្មោះ​ ឆែម សាវុធ ភេ​ទប្រុស ​អាយុ៥០​ឆ្នាំ ទំហំ៧ម៉ែត្រ គុ​ណ៩ម៉ែត្រ ប្រកស័ង្កសី ជញ្ជាំង​ស័ង្កសី ក្រាលក្តារខូចខាត ប្រហែល២០% (ឆេះរោលៗ ទូរទស្សន៍ ០១គ្រឿង និងស​ម្ភារប្រើ​ប្រាស់មួយ​ចំនួន។


ប្រភេ​ទផ្ទះដែ​លឆេះទាំ​ងស្រុង ​ជាផ្ទះសា​ងសង់​អំពីឈើ​ ដំបូល​ប្រកស័ង្កសី​ ទំហំ ៤,៧ម៉ែត្រ គុណ​១២​ម៉ែត្រ ឆេះខូច​ខាតទាំងស្រុង។ សម្ភារខូ​ចខាត​រួមមាន​ម៉ូតូម៉ា​កToday​ ០​១គ្រឿង និង​សម្ភារ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​មួយ​ចំនួន​ទៀត។


ក្នុងរង្វង់ប្រតិបត្តិកា​រណ៍ពន្លត់នេះ​សមត្ថកិច្ចបានប្រើ​ប្រាស់​រថ​យន្តបង្ការ​ពន្លត់អគ្គិភ័​យរបស់​អធិការ​នគ​របាលស្រុក​ល្វាឯម​ ចំនួន​០២គ្រឿង ដែលដឹ​កនាំ​ដោ​យលោកវរ​សេនី​យ៍ទោ រស់ បាលីន អធិការ​នគរបា​ល​ក្រុងអរិយក្សត្រ បានដឹ​ក​នាំកម្លាំងអន្តរាគមន៍​នគរបាលក្រុង ស​ហការជាមួយ​កម្លាំងន​គ​របា​លស្រុកល្វាឯម និងអា​ជ្ញាធរភូមិ ឃុំ ប្រជាការពារ និងប្រជាព​លរដ្ឋបាន ជួយពន្លត់ និងរលត់ជាស្ថាពរ​នៅវេលាម៉ោង ១១:៣០នាទី។ ករណីខា​ងលើនេះ​មិនបណ្ដា​លឱ្យគ្រោះ​ដល់អាយុជីវិត​មនុស្ស​ឡើយ






0 comments:

Post a Comment