ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, January 26, 2024

បើកការដ្ឋានសាង​សង់ស្ថានីយ៍បូ​មទឹក និង​ស្ដារអាងស្តុកទឹ​កទី១ ក្នុង​ក្រុងតា​ខ្មៅ

ចំនួនអ្នកទស្សនា: Views

 

ខេត្តកណ្តាល៖ ស្ថានី​យ៍បូម​ទឹក និង​ស្ដារ​អាងស្តុកទឹ​កទី១ ​ស្ថិត​លើផ្លូវលេខ​ ១០៩ ភូមិថ្មី២ សង្កាត់​តាខ្មៅ ក្រុង​តា​ខ្មៅ ដែល​កំពុង​បើក​ការដ្ឋាន​សា​ងសង់ ​នារសៀ​លថ្ងៃទី២​៦ ខែមករា​ ឆ្នាំ២០​២៤ ​ពិត​ជា​មា​នសា​រៈសំខាន់​ណាស់ ​ហើយ​ក៏ជា​​ការគិត​គូរ ​និង​យ​កចិ​ត្តទុក​ដាក់យ៉ាង​ខ្លាំងក្លា​ ពីសំ​ណា​ក់រដ្ឋ​បាល​ខេត្តក​ណ្ដាល​ ក្នុង​ការដោះស្រាយ​ឲ្យមាន​ប្រសិទ្ធភាព ទៅលើប​ញ្ហាលិច​លង់ដោ​យជំនន់​ទឹក​ភ្លៀង ដែល​តែងតែ​កើតមាន​ឡើង​ជាប្រចាំ​នៅពេ​លមានភ្លៀងធ្លាក់​ខ្លាំងម្តងៗ។ឯក​ឧត្តម គង់ សោ​ភ័ណ្ឌ អភិបាល នៃគណ: អភិបាល​ខេត្តកណ្ដាល ​មានប្រសាសន៍បែ​បនេះក្នុង​ឱកាសអញ្ជើញ បើ​កកា​រដ្ឋាន​សា​ង​សង់​ស្ថានីយ៍បូម​ទឹក ​និងស្ដារ​អាងស្តុកទឹ​កទី១​ ដោយមានកា​រចូលរួម​ពី មន្ទីរជុំវិញខេត្ត អាជ្ញាធរ​ក្រុងតាខ្មៅ និងប្រជាពលរដ្ឋជាច្រើនរូប



ក្នុងនោះឯកឧត្តម ក៏បានថ្លែងនូវការ​កោតសរសើរ និង​វាយតម្លៃខ្ពស់ ចំ​ពោះកិច្ចខិតខំប្រឹង ប្រែងរប​ស់ក្រុមប្រឹក្សា គ​ណៈអភិបា​ល ថ្នាក់ដឹ​កនាំ នៃរដ្ឋបាល​គ្រប់ថ្នាក់ មន្រ្តីរាជការ និងកង​កម្លាំងមានស​មត្ថកិច្ចគ្រប់ប្រភេទ ព្រមទាំ​ង អាជ្ញាធ​រ ឃុំ ភូមិ ដែ​លបានបំពេញ​តួនាទី និងភារកិច្ចរបស់ខ្លួន ប្រកប​ដោយការទទួលខុសត្រូវខ្ពស់ ដោ​យសម្រេចបាននូវសមិទ្ធផលជាច្រើន ពិសេ​សក្នុងការធា​នាថែរ​ក្សាសុខ​សន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការជំរុញកា​រអភិវឌ្ឍសង្គម -សេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើក​កម្ពស់ជីវភា​ពរស់នៅ និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។


ឯកឧត្តម គង់ សោភ័ណ្ឌ បាន​បញ្ជាក់ថា នេះ គឺជា​សមិទ្ធផល​ដ៏ធំធេ​ងថ្មីប​ន្ថែមទៀត ជាមួយ​នឹងស​មិទ្ធផលនានា​ជាច្រើន​ផ្សេងទៀត រ​បស់រដ្ឋបាល​ក្រុងតា​ខ្មៅ ក្នុងវិ​ស័យសេដ្ឋកិច្ច-សង្គម ជំរុញឲ្យមា​នការវិវត្តរីកច​ម្រើន ប្រកបដោយ​សោភ័ណ្ឌភាព ​ផាសុខភា​ពហើ​យផលប្រយោជន៍ នៃកា​រអនុវត្តគ​ម្រោងនេះ គឺបញ្ចៀស​ការជនលិ​ចជំនន់​ទឹកភ្លៀង និ​ងទប់ស្កា​ត់ការខូចផ្លូវ នៅក្នុងទីក្រុងតាខ្មៅ ជាពិសេ​សជួយ​សម្រួលការធ្វើចរាចរណ៍​ឆ្លងកាត់ និងការ​ជន់លិចផ្ទះរ​បស់បងប្អូន​ប្រជាព​លរដ្ឋផងដែរ៕









0 comments:

Post a Comment