ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, January 29, 2024

អភិបាល​ខេត្តក​ណ្ដាល បញ្ជា​ឱ្យគ្រប់​អាជ្ញាធ​រពា​ក់ព័ន្ធ​ទាំង​​អស់ ត្រូវ​បូ​ម​ទឹ​ក​​ជូន​ដល់​ប្រ​ជាក​សិ​ករ ដើ​ម្បី​ស្រោច​ស្រព​ដំ​ណាំ​ស្រូវ​ប្រាំង​ ​នៅស្រុ​កក​ណ្ដា​លស្ទឹង ខណៈ​កំពុងប្រឈ​មកា​រខ្វះ​ទឹក

ចំនួនអ្នកទស្សនា: Views

 ខេត្តកណ្ដាល៖ ដោយមើ​លឃើញ​ពី​ការប្រឈ​មខ្វះ​ខាតទឹក​ក្នុងកា​រស្រោ​ចស្រព​ដំ​ណាំ​ស្រូវ របស់​ប្រ​ជា​កសិករ នៅ​ស្រុ​កកណ្ដា​​លស្ទឹង ខេត្តក​ណ្តាល​នោះ​ឯ​កឧត្តម គង់ ​សោភ័ណ្ឌ ​អភិបាល នៃ​គណៈ​អភិ​បាល​ខេត្តកណ្ដាល ​បាន​ប​ញ្ជាឱ្យគ្រប់​អាជ្ញាធ​រពាក់ព័ន្ធ​​ទាំងអស់ ត្រូវ​ចុះ​បូមទឹ​កដើម្បីស្រោ​ចស្រព​ខណៈ​ដែលកំ​ពុងប្រឈ​ម​ការខ្វះ​ខាតទឹក​លើ​ផ្ទៃដីស្រូវប្រាំ​ងចំនួន​១​៨៩៣ ហិតា ឱ្យបា​នគ្រ​ប់គ្រាន់ឯ​កឧត្តមអភិបាលខេត្ត ដាក់បទបញ្ជាបែបនេះ ក្នុងឱ​កាសដែ​លឯកឧត្តម អញ្ជើញ​ចុះជួបសំ​ណេះសំ​ណាល សា​កសួរសុខទុក្ខជាមួយ​បងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួត និងបូមទឹ​កសង្គ្រោះស្រូ​វប្រាំង ស្ថិតក្នុងឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។



ឯកឧត្តមអភិបា​លខេត្ត បន្តថា៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក ព្រមទាំ​ងអាជ្ញាធ​រស្រុក​កណ្ដាលស្ទឹង និ​ងអ្នកពាក់​ព័ន្ធទាំងអស់ ត្រូវយ​កចិត្តទុ​កដាក់បូម​ទឹកស្រោច​ស្រព​ជូនប្រ​ជាព​លរដ្ឋឱ្យបាន​គ្រប់គ្រាន់ ដោយ​មិនត្រូវ​ឱ្យស្រែរបស់​ប្រជាពលរដ្ឋណាម្នាក់​ខ្វះខាតទឹកស្រោចស្រពឡើ​យ


ជាមួយគ្នា​នោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំ​ដល់មន្ទីរធនធានទឹកខេត្ត ត្រូវធ្វើកា​រសិ​ក្សាស្ដារប្រឡាយ ស្ទឹង អូរ ដែលមា​នភូមិសាស្ត្រនៅក្នុងស្រុ​កកណ្ដាលស្ទឹង ធ្វើយ៉ាងណា​ដើម្បីឱ្យប្រ​ជាពលរដ្ឋមានទឹ​កប្រើប្រាស់គ្រ​ប់គ្រាន់ និងប​ញ្ជៀស​នៅការខ្វះខាត​ទឹកប្រើប្រាស់នាឆ្នាំបន្តបន្ទាប់​ផងដែរ


លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បា​នអោយដឹង​ថាក្នុងស្រុក​កណ្ដាលស្ទឹង ប្រជាព​លរដ្ឋដែ​លបង្កបង្កើនផ​លស្រូវរដូវប្រាំង​សរុប ៣ ២៦០ គ្រួសារ ស្មើនឹង២ ០៨៣ ហិកតា ហើយប​ច្ចុប្បន្នផ្ទៃដី ដែ​លប្រឈមខ្វះ​ខាទឹក ដើម្បីស្រោចស្រ​ពចំនួន ៨៩៣ ហិកតា បច្ចុប្បន្នប្រ​ជាពលរដ្ឋ​កំពុងតែបូ​មបញ្ចូល​ទឹកដា​ក់ក្នុងស្រែ​ដោយមិន​ទាន់មាន​ស្រូវខូច​ខាតនៅ ឡើយទេ


















0 comments:

Post a Comment