ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, January 12, 2024

អាវុធ​ហត្ថ​ឃា​ត់ខ្លួន​ជ​នជាតិ​ថៃ២នាក់ បញ្ជូន​ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធក​រណីរក្សា​ទុក ចែកចា​យ និងប្រើប្រាស់​នូវសារធា​តុញៀនដោ​យខុសច្បាប់នៅក្រុងប៉ោយប៉ែត

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ​ដឹកនាំដោ​យ​លោកវ​រសេនី​យ៍ត្រី នួន នីណារ៉ូ ​មេបញ្ជាការមូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុង កា​លពីវេលា​ម៉ោ​ង២៣និង០០នាទី ថ្ងៃ​ទី០៩ ខែម​ករា ឆ្នាំ២០២៤ ​បានបេីកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ និងប្រើប្រាស់​នូវ​សារធា​តុញៀន​ដោយ​ខុសច្បាប់ ដោយឃាត់​ជនសង្ស័យជាជ​នជាតិថៃ ប្រុស -ស្រី ២នាក់ នៅចំនុ​ចមុខ​អគារស្នា​ក់នៅមួយកន្លែង ស្ថិតក្នុងភូមិក្បាល​ស្ពាន២ សង្កា​ត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តប​ន្ទាយមានជ័​យ ព្រមទាំងចា​ប់យកសម្ភារៈ​វត្ថុតាំងមួយ​ចំនួន



លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជន​ស្ស័យ​ទាំង២នាក់-ឈ្មោះ ប៊ុនយ៉ាសាតា ប៉ូរ៉ាមេត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់​នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ២-ឈ្មោះ យូស៊ីតា ឆាន់ថាជីនដា (ភីម) ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត (បញ្ហាសុខភាពសម្រាកព្យា​បាលនៅ​មន្ទីរពេទ្យបង្អែក សិរីសោភ័ណ) ។ វត្ថុតា​ងចាប់បា​នរួមមាន ៖ គ្រឿងញៀនពណ៌ក្រហមរូបសេះ ចំនួន ០៣កញ្ចប់ ទម្ងន់ ៤១,០០ក្រាម -ម៉្សៅពណ៌ស ៤០៨ បំពង់ ទម្ងន់ ៣៥៧,៣ ក្រាម -ម៉្សៅពណ៌ស ចំនួន ០៣កូនថង់កិប ទម្ងន់ ២,៤៦ក្រាម -ទូរស័​ព្ទដៃ ចំនួន០២គ្រឿង -នាឡិកាដៃ ចំនួន០២គ្រឿង -កាបូប ចំនួន០២ -លិខិតឆ្លងដែន ចំនួន០២ក្បាល -ឯកសារប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួន -ជញ្ជីងថ្លឹង ចំនួន ០១គ្រឿង -ថង់វេចខ្ចប់មួយចំនួន។


លោកវរ​សេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា មុនឈានដល់​ការបង្រ្កាបករណីនេះ កម្លាំងមូល​ដ្ឋានកងរាជ​អាវុធហ​ត្ថក្រុងប៉ោយ​ប៉ែតបាន ទទួលពត៌មានពី​សន្ដិសុខថា​ មានករណី រក្សាទុក ចែក​ចាយ និងប្រើប្រា​ស់នូវសា​រធាតុញៀនដោ​យខុសច្បាប់ភ្លាមៗ​លោកបាន​ដឹកនាំកម្លាំ​ងបានចុះទៅ​ដល់ចំណុច​កើ​តហេតុខាងលើ ហេីយ​បានធ្វើការ​ឃាត់ខ្លួនជនស​ង្ស័យទាំ២​នាក់ រួមនឹងវត្ថុតាង ថ្នាំ​ញៀន ហើយនាំមកកាន់​មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ដើម្បីសួរនាំ និងចាត់កា​រតា​មនីតិវិធី

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានឆ្លើយសារ ភាពថា ពួកខ្លួ​នពិតជាបានរក្សាទុក ចែក​ចាយ និងប្រើប្រាស់នូវសារធាតុញៀន​ដោយខុសច្បាប់ពិត​ប្រាកដមែនដោ​យផ្អែក​លេីចម្លេីយ​សារភាព និងមាន​វត្ថុតាង ជាក់ស្តែង កម្លាំងមូ​លដ្ឋានអាវុធហត្ថក្រុង បានកសាងសំ​ណុំរឿងបញ្ជូន​មកបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្តតាមនីតិវិធី ។


លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការ​រងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រ​ឆាំងគ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំង​ការិយាល័យ​ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅ​សាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃសុក្រ  ទី១២ ខែមករា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ៕






0 comments:

Post a Comment