ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់សមាជិក សមាជិកា ស.ស.យ.ក ខេត្តកណ្តាល ដែលបានរួបរួមធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ស្របតាមខ្លឹមសារនៃលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ក៏ដូចជា សេចក្តីណែនាំនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជា។
បានសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដោយមិនប្រកាន់និន្នាការនយោបាយ ប្រកបដោយទឹកចិត្តមនុស្សធម៌ រួមចំណែកជាមួយរាជរដ្ឋាភិបាល អាជ្ញាធរ ដែនដី ឆ្លើយតបនឹងតម្រូវការ របស់ជនរងគ្រោះទាំងឡាយបានទាន់ពេលវេលា សកម្មភាពដ៏ល្អប្រពៃនេះ បានផ្តល់តម្លៃយ៉ាងសំខាន់ដល់មនុស្សជាតិ ជាគំរូល្អសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការទាក់ទាញទឹកចិត្តគាំទ្រ យ៉ាងទូលំទូលាយ ពីប្រជាពលរដ្ឋរបស់យើង និងទទួលបានការអបអរសាទរពីមហាជនគ្រប់ស្រទាប់វណ្ណៈនៅទូទាំងខេត្តកណ្តាល។ការងារស័្មគ្រចិត្ត មិនត្រឹមតែបានចូលរួមក្នុងកិច្ចការងារសង្គម និងមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយឲ្យយុវជនចាប់ និងបង្កើតឱកាសការងារនាពេលបច្ចុប្បន្ន៕
0 comments:
Post a Comment