ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, January 15, 2024

អគារចក្ខុរោគនៅមន្ទីរពេទ្យបង្អែកខេត្ត ដែលជាចំណង់ដៃថ្មី របស់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ចំនួនអ្នកទស្សនា: Views

 មណ្ឌលគិរី៖ ចាប់ពីដើមឆ្នាំ២០២៤នេះតទៅ អ្នកមានជំងឺភ្នែករស់នៅខេត្តមណ្ឌលគិរី មិនពិបាកធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីទទួលសេវាព្យាបាលទៀតឡើយ ក្រោយអគារចក្ខុរោគនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀត លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តទាំងបី ប្រធានមូលនិធិថែទាំភ្នែកកម្ពុជា រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូពេទ្យ និងប្រជាពលរដ្ឋជាច្រើនរូប ដែលប្រព្រឹត្តទៅនៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។


ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល មានប្រសាសន៍ថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារចក្ខុរោគនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីនាពេលនេះ ដោយទទួលបាននូវការគាំទ្រថវិកាពីមូលនិធិថែទាំភ្នែក ដែលបានបំពាក់នូវឧបករណ៍សម្ភារទំនើបៗ ដើម្បីបម្រើឱ្យការពិនិត្យ ព្យាបាល វាស់កាត់វ៉ែនតា  ការវះកាត់ភ្នែក និងបានជួសជុលនូវអគារចក្ខុរោគមួយខ្នងដ៍ល្អ នៅលើទឹកដីនៃភូមិភាគឦសានមួយនេះ។ ឯកឧត្តមវេជ្ជបណ្ឌិត បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាព ៩ចំណុច រួមមាន៖ ១) ការពង្រឹងសមត្ថភាពស្ថាប័ន និងភាពជាមន្រ្តីរាជការល្អ ២)ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងសេវាសង្គមកិច្ច (មូលនិធិសមធម៌) ៣)ការពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាពបឋម និងនវានុវត្តន៍ ៤) បង្កើនការអប់រំសុខភាព សេវាបង្ក និងការផ្សព្វផ្សាយ ៥) ការបង្កើនគុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត ៦) ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពង្រឹងការផ្គត់ផ្គង់ឱសថ បរិក្ខារ និងការបំពាក់ឧបករណ៍វេជ្ជសាស្រ្ត ៧)ការពង្រឹង កិច្ចសហការពហុវិស័យ និងអន្តរវិស័យ ការចូលរួមរបស់សហគមន៍ និងការលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៨)កសាងភាពជាដៃគូរវាងរដ្ឋ និងឯកជនដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសាកលលោក និង ៩) ការអភិវឌ្ឍន៍សុខាភិបាល ឌីជីថល ។



លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា យកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ដើម្បីសម្រេចបានលទ្ធផលល្អ និងផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី។ លោកស្រី អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់អង្គការមូលនិធិថែទាំសុខភាពភ្នែក ដែលបានជួយលើវិស័យសុខភាពភ្នែក និងផ្ដលជំនួយក្នុងការជួសជុល អគារ ចក្ខុរោគ និងសម្ភារ មួយចំនួនដល់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី។
លោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានឲ្យដឹងថា អគារចក្ខុរោគនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ចាប់ផ្ដើមជួសជុលកែលម្អចាប់ពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ និងសាងសង់រួចជាស្ថាពរនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការគាំទ្រថវិកាពីអង្គការមូលនិធិថែទាំ សុខភាពភ្នែក ចំណាយទឹកប្រាក់ចំនួន ៨៤.៩៧៣USD ក្នុងនោះ ចំនួនទឹកប្រាក់ជួសជុលអគារសរុបចំនួន ៣១.២៥៨ USD និងបំពាក់សម្ភារៈចក្ខុសាស្ត្រសរុបទឹកប្រាក់ចំនួន ៥៣.៥១៥ USD ព្រមទាំងថវិកាបដិភាគមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីចំនួន ១០០០ USD។
លោកវេជ្ជបណ្ឌិត បន្តថា អគារចក្ខុរោគ មានបន្ទប់សម្រាកអ្នកជំងឺ១បន្ទប់មាន ៤គ្រែ បន្ទប់វាស់ និងកាត់ វ៉ែនតា១បន្ទប់ បន្ទប់ពិគ្រោះជំងឺ ១បន្ទប់ បន្ទប់ត្រៀមវះកាត់ ១បន្ទប់ បន្ទប់វះកាត់១បន្ទប់ និងលាងចំហុយសំភារៈ ១បន្ទប់៕

0 comments:

Post a Comment