ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, January 31, 2024

មន្ទីរសុ​ខាភិបាលខេត្តកំពង់ឆ្នាំង បើកសិក្ខាសា​លាបណ្តុះប​ណ្តាល ស្តីពី​លក្ខខ័ណ្ឌប្រ​ភេទ​ និង​កម្រិត​ពិ​ការ​ភា​ពសម្រាប់​ក្រុមប្រឹក្សា​វាយតម្លៃពិ​ការ​ភាពមកពីមន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាល រាជធា​នីខេត្ត

ចំនួនអ្នកទស្សនា: Views

 

ខេត្តកំពង់ឆ្នាំង​៖​ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណា​ងដ៏ខ្ពង់​ខ្ពស់របស់​ ឯកឧត្តម​សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិ​បាល​ នាព្រឹកថ្ងៃទី៣០​ ខែមករា ឆ្នាំ២០២៤​ បានអញ្ជើញបើកអង្គ សិក្ខាសាលាប​ណ្តុះបណ្តាល ស្តីពីលក្ខខ័ណ្ឌ ប្រភេទ​ និងកម្រិតពិកា​រភាពសម្រា​ប់ក្រុមប្រឹក្សាវា​យតម្លៃពិការ​ភាពមកពីមន្ទីរ​ពេទ្យជាតិ និងមន្ទីរ​សុខាភិបាល រាជធានី​ខេត្តចំនួន១០ មន្ទីរពេទ្យជាតិចំនួន២ មជ្ឈមណ្ឌលជាតិចំនួន ៣ បន្ថែមទៀតបង្គ្រប់ទូទាំងប្រទេស។ សិក្ខា​សាលាប​ណ្តុះ​បណ្តាល​នេះបានធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង​ ដោយមាន​ការចូល​រួម​ពីគណៈ​អភិបា​លខេត្តកំ​ពង់ឆ្នាំង អគ្គនា​យកដ្ឋានគោល​នយោបា​យសង្គមកិច្ច ក្រុម​ប្រឹក្សាសកម្ភា​ពជនពិ​ការ មន្ទីរ​សង្គមកិច្ចអតីតយុទ្ធជន​និងយុវនីតិ​សម្បទាខេត្ត​កំពង់ឆ្នាំង អង្គការ​ចាយ (CHAI)ផងដែរ



សិក្ខាសាលានេះនឹងផ្តល់ចំ​ណេះដឹងផ្លូវច្បាប់ ជំនាញវិជ្ជាជីវ:និងក្រមសីលធម៌ ដល់ វេជ្ជប​ណ្ឌិត​នៃក្រុមការងា​រ បច្ចេកទេស​សុខា​ភិបាលដែលជា​គ្រូពេទ្យពិនិត្យព្យាបាលជ​នមានពិការភាព មានស​មត្ថភាពគ្រប់គ្រាន់អាចការពារនិង​កាត់បន្ថយពិការភា​ពការវាយតម្លៃ ប្រភេទនិងកម្រិត ពិការភាព​ជូនបង​ប្អូនជន​ពិការនិងចេ​ញលិខិត​បញ្ជាក់សំរាប់ពួកគាត់​យកទៅប្រើប្រាស់តាមផ្លូវច្បាប់ ដើម្បីចូ​លរួមក្នុងស​កម្មភាពសង្គ​មតាមសមត្ថភាពនិង​លទ្ធភាពរបស់ពួកគាត់សិក្ខា​សាលា​បណ្តុះបណ្តាល ស្តីពី​លក្ខខ័ណ្ឌ ប្រភេទ​និងកម្រិតពិការភាព សម្រាប់ក្រុមប្រឹក្សាវាយតម្លៃ ពិការភាព ថ្នាក់ជាតិ និងថ្នា​ក់ក្រោមជាតិនេះ​ពិតជាបាន ឆ្លើយតបនឹង​កម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាបានកំណត់ច្បាស់លើការលើកកម្ព​ស់សុខភាព ដោ​យបន្តអភិវឌ្ឍវិស័យសុខាភិបាល សំដៅធានា​ឱ្យប្រជាពលរដ្ឋគ្រប់​រូបរស់​នៅប្រកបដោយ​សុវត្ថិភាព​ និងសុខភាពល្អ ជាពិសេ​សប្រជាជ​នក្រីក្រ ជនងាយរង គ្រោះដូចជាស្រី្ត កុមារ វ័យជំទង់ មនុស្សចាស់ជរា និងជនមានពិការភាព តាមរ​យ:ការពង្រឹង ប្រព័ន្ធ​ភាពធន់នៃ​ប្រព័ន្ធសន្តិសុខ​សុខភាពនិងទំនើបភាវូប​នីយកម្មប្រ​ព័ន្ធផ្តល់​សេវាថែទាំ សុខភា​ពក្នុងដំណើរឆ្ពោះទៅ ស​ម្រេច កា​រគ្រប​ដណ្តប់សុខភា​ពជាសកល នៅកម្ពុជានៅ​ដំណាច់​ឆ្នាំ២០៣០៕







0 comments:

Post a Comment