ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Thursday, January 18, 2024

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំវិសាមញ្ញ ពង្រឹងការងារជំនាញសន្តិសុខ និងជំនាញព្រហ្មទណ្ឌ ដល់កងកម្លាំងនគរបាលក្រោមឱវាទ

ចំនួនអ្នកទស្សនា: Views

 

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ​ សិទ្ធិ ឡោះ ស្នង​ការនៃស្នង​ការដ្ឋានន​គរបាលខេត្តបន្ទាយ​មានជ័យ បាន​ដឹកនាំ​កិច្ចប្រជុំវិ​សាមញ្ញ ពង្រឹង​ការងារ​ជំនាញសន្តិសុខ និងជំ​នាញព្រហ្មទណ្ឌ ​ដល់កងកម្លាំងន​គរបាល​ក្រោមឱវាទ។



កិច្ចប្រជុំនេះ​បានធ្វើឡើងនៅសា​លប្រជុំស្នងកា​រដ្ឋានន​គរបា​លខេត្តបន្ទាយមានជ័យ ដោយ​មានការ​អញ្ជើញចូល​រួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង ផែនការងារសេនាធិការ ផែនការងា​រព្រហ្មទ​ណ្ឌ ផែនការងារសន្តិសុខ លោកនាយ នាយរង ការិយាល័យជំនាញ និងលោកអធិការ អធិការរង ក្រុង-ស្រុកទាំង៩។


ថ្លែងក្នុងកិច្ចប្រជុំនោះ លោក​ឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ ​បានដាក់ចេញនូវផែន​ការការងារដល់ ផែន​ជំនាញពា​ក់ព័ន្ធទាំង​អស់ ត្រូវ​បន្តយក​ចិត្តទុកដា​ក់ ពង្រឹងលើការងា​រជំនាញរបស់ខ្លួ​នឲ្យបានល្អ និងប្រកប​ដោយប្រ​សិទ្ធភាព

-ត្រូវ​បង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង

-បន្តគ្រប់គ្រង មុខសញ្ញា ចាស់ ថ្មី និងមុខសញ្ញាសេសសល់

-បង្រ្កាបរា​ល់មុខសញ្ញាតវ៉ាប្រឆាំងខុសច្បាប់គ្រប់ប្រភេទ

-ទប់ស្កាត់​រាល់ព័ត៌មានក្លែងក្លាយ និងបទល្មើសបច្ចេកវិទ្យា ដែលមាន​លក្ខណ:ញុះញុងនាំឲ្យមានអ​សន្តិសុខ​សង្គម

-ពង្រឹង​ការងារយាមល្បាត កម្លាំងវេនប្រចាំ​ការ កម្លាំងត្រៀមអន្តរាគ​មន៍២៤ម៉ោង សម្រាប់ត្រូល​សភាពការ​ណ៍ បង្រ្កាបបទល្មើស គ្រោះអគ្គីភ័យ ឬគ្រោះ​ធម្មជាតិដែលអាចកើតមានជាយថាហេតុ៕








0 comments:

Post a Comment