ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, May 15, 2024

កិច្ចប្រជុំពិភាក្សាពីកង្វល់ និងបញ្ហាក្នុងស​ហគមន៍ និងស្វែងរ​កដំណោះស្រាយជូន​ប្រជាពលរដ្ឋ ក្នុង​ស្រុកមង្គលបូរី

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ) ដើម្បីចូលរួម​ចំណែកជាមួយរាជរដ្ឋាភិបាល ក៏​ដូចជាអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់​នៅថ្នាក់មូលដ្ឋាន និ​ងដើម្បីគាំទ្រ និងពង្រឹង​សម្ថភាព ជាអ្នកដឹកនាំ ការតស៊ូមតិ និងការសរ​សេរ​គ​ម្រោង​បែបបទមួយចំនួនជូនដល់លោក លោកស្រីក្នុងសហគមន៍ អង្គការវិទ្យាស្ថានតស៊ូមតិ និង​គោលយោបាយ(API) នាព្រឹកថ្ងៃទី១៥ ខែឧ​សភា ឆ្នាំ២០២៤



បានរៀបចំបើកកិច្ចប្រជុំពិ​ភាក្សាពី​កង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែង​រកដំណោះស្រាយជូ​នប្រជាពលរដ្ឋ ក្នុងស្រុក​មង្គលបូរី ក្រោ​មវត្តមា​នលោកស្រី សែង វីរៈ សមាជិ​កក្រុមប្រឹក្សាស្រុកតំណាងឱ្យលោក ឆឹង ណាវុន ប្រធានក្រុម​ប្រឹក្សាស្រុកមង្គលបូរី លោក រ័ត្ន ដាសុីណង់ ​អភិបាលស្រុកមង្គលបូរី និងលោក អ៊ុច គ្រីស្តា មន្រ្តីគ​ម្រោង​ប្រចាំខេត្តបន្ទាយមានជ័យ និង​ដោយមានការចូលរួមពីលោក លោក​ស្រីសមាជិកក្រុ​មប្រឹក្សាស្រុក កងកម្លាំងនគរបាល ប្រធាន​សហគមន៍ ទាំង៨ ឃុំក្នុងស្រុក​មង្គលបូរី ។


លោក អ៊ុច គ្រីស្តា មន្រ្តីគម្រោងប្រចាំខេត្តបន្ទាយមានជ័យ បានឡើងមានមតិលើកឡើងថា៖ សហ​គមន៍ អង្គការវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ(API)បានកំពុងអនុវត្តគម្រោងសម្លេង និងស​កម្មភាពរបស់ប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជាដំណាក់កាលទី២ (២០២៣.២០២៥)ក្រោមជំនួយឧបត្ថម្ភគំទ្រថវិការពីព្រះវិហារជំនួយ ដេណឺម៉ាក(DCA) និងប្រេតដ៏ ហ្វរ ដឹវើលយ៍ (BFDW)បានខិ​តខំប្រឹងប្រែងប្រកបដោ​យសម្រេចគោលបំណង​ពង្រឹងកា​រចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី យុវជន ជនជាតិដើមភាគតិច និងជនមានពិការភាព នៅក្នុងអភិបាលកិច្ចមូលដ្ឋាន ដើម្បីលើកកម្ពស់តម្លាភាព ការទទួលបានព័ត៌មាន ស្ដីពីសេវាច្រ​កចេញចូលតែមួយ សាធារណៈនិងពិភាក្សាស្វែងយល់ពីបញ្ហា និងដំណោះស្រា​យជូនប្រជាពលរ​ដ្ឋក្នុងសហគមន៍។


ថ្លែងក្នុងឱកាសនោះលោកស្រី សែង វីរៈ និងលោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី ក៏បាន​កោតស​រសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលយោបាយ(API) ដែលបានខិ​តខំ​ប្រឹងប្រែងដោះស្រាយពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះ​ស្រាយជូនប្រជា​ពលរដ្ឋរយៈពេលកន្លងមក។


លោក អភិបាលស្រុកមង្គលបូរី បានធ្វើការគាំទ្រ និងចូលរួមសហការណ៍ជាមួយសហគមន៍ទាំងអស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការអនុវត្តរាល់ការលំបាក និងបញ្ហាប្រឈមនានាដែលកើតមានឡើង ក្នុងការរួមគ្នាដោះស្រាយ។ ជាពិសេសក្នុងកា​រផ្តល់សេវាសាធារ​ណ:ជូនពលរដ្ឋក្នុង​ភូមិសាស្ត្រក្នុ​ងសហគមន៍ឲ្យបានទាន់ពេលវេលា។


ជាលទ្ធផលជារួម៖ ដែលសហគមន៍បានលើកឡើងរួមមាន៖បញ្ហារំលោភយកដីបឹងស​ហគមន៍​ធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន,បញ្ហាបទល្មើសលួចឆក់ខុសច្បាប់,បញ្ហាបង្ហាញពីតម្លាភាពថវិការបស់ឃុំ,បញ្ហាមូលនិធិ​សង្គមតាមរយៈផ្ដល់ប័ណ្ណ ប..,និងការស្នើសុំឲ្យក្រុម​យុវជនបានចូល​រួមប្រជុំនៅរាល់កា​រដេញថ្លៃលទ្ធកម្មគ​ម្រោងរបស់ក្រុមប្រឹក្សាឃុំ ឬក្នុងកិច្ចប្រជុំ។


ក្នុងឱកាសនោះលោក​ អភិបាលស្រុក កងកម្លាំងនគរបាលមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងម​ន្រ្តីគម្រោងបានឆ្លើយតប និងគាំទ្រយ៉ាងពេញទំហឹងលើបញ្ហាដែលបានលើកឡើង និងបានធ្វើការប​កស្រាយភ្លាម​ៗជូនដល់ពួកគាត់ផងដែរ និងបញ្ហាដែលនៅសេសសល់នឹង​រកវិធីដោះស្រាយជូនស​ហ​គមន៍ឲ្យទាល់តែបាន៕
















0 comments:

Post a Comment