ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Thursday, May 30, 2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ កុមារ ត្រូវទទួលបា​នការថែទាំ ការអ​ប់រំ ទាំងចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ និងសីលធម៌រស់នៅ

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ពីវេទិកា​អធិបតី​នៃពិ​ធីអបអ​រសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើ​កទី​២៣ ទិវាពិភពលោកប្រឆាំ​ងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ប្រារព្ធនា​ព្រឹក​ថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តំណា​ងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណា​ចក្រកម្ពុជា បានមានប្រសាសន៍ថា កុមារ ត្រូវតែទទួលបានការថែទាំ អប់រំយ៉ាងយក​ចិត្តទុក​ដាក់ ទាំងទៅលើផ្នែក​ចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ និងសីលធម៌ក្នុងការរស់នៅ។



បើតាម​ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កុមារ គឺជាទំពាំស្នងឫស្សី កុមារ គឺជាសសរទ្រូងសម្រា​ប់ប្រទេស​ជាតិ បើពិនិត្យតាមលក្ខខណ្ឌ​ធម្មជាតិ ទំពាំងអាចលូតលាស់បាន ហើយអាចក្លាយជា​អ្នកស្នងឫស្សីបាន លុះត្រាតែមានឫស្សីស្រករមុន ការពារពីការបោកបក់នៃខ្យល់ ពោលគឺទំ​ពាំងគង់​វង្ស ឬក៏មិនគង់វង្ស អាស្រ័យលើការការពាររបស់ឫស្សី។ រីឯកុមារវិញក៏ដូចគ្នា កុមារ ត្រូវការការពារ ការចិញ្ចឹមបីបាច់ថែរក្សាទំនុកបម្រុងផ្ចុងផ្តើមពីមនុស្សចាស់ មនុស្សជំនាន់មុន។ បើចង់បា​នអ្នកស្នង​ប្រទេសជាតិ ដែលខ្លាំង រឹ​ងមាំ ទាល់តែពង្រឹង និងសម្រួចតាំងពីនៅក្មេងៗ។


ពិធីអបអរ​សាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា និងកុមារកម្ពុជាឆ្នាំ២០២៤ ក្រោមប្រ​ធានបទ “ការវិនិយោគលើកុមារថ្ងៃនេះ សំដៅប​ង្កើនមូលធនមនុស្សក្នុង​យុគសម័យបរិវត្ត​កម្មឌីជីថ​ល” និងខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ “រួមគ្នាអ​នុវត្ត​ការប្តេជ្ញាចិត្តដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ”។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកពិធីនេះ ជាការបង្ហាញថាកម្ពុជា បាននិងកំពុងចូលរួម​ជាមួយនឹងបណ្តាប្រទេ​សនានានៅជុំវិ​ញពិភពលោក ដើម្បីជំរុញដល់កា​រអនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហិង្សាលើកុមារ រួមទាំងចូលរួម​បញ្ចប់​ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅជុំវិញពិភពលោក និយាយជារួម និងនិយាយដោយ​ឡែក​កុមារនៅក្នុងប្រទេសកម្ពុជា។


ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបន្តវេន ក៏ដូចជានៅអាណ​ត្តិមុនៗ បាននិងកំពុងតែផ្តោតការយកចិត្តទុកដាក់ទៅលើការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោ​ជន៍របស់កុមារ ដោយធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវគុណភាព គុណតម្លៃ និងគុណធម៌នៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរ​ដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ ក៏ដូចជាអនុសញ្ញា និងពិធីសារនានាពាក់ព័ន្ធនឹងសិទ្ធិកុមារ។ ក្នុងនោះ​ដែរ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩-២០២៩ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីធានាថាបញ្ហាកុមារ ត្រូវបានដាក់បញ្ចូលទៅគ្រប់វិស័​យពាក់ព័ន្ធក្នុងកា​រលើកកម្ពស់​សិទ្ធិ សុវត្ថិភាព ស្ថានភាព និងជំនាញរបស់កុមារ។


ក្នុងនាមសម្តេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដល់អ​នុសាសន៍មួយ​ចំនួនទៅកាន់ភាគីពាក់ព័ន្ធ និងអង្គពិធីទាំងមូល ក្នុងនោះសម្រាប់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល លើការអនុវត្តអ​នុសញ្ញាស្តីពី​សិទិ្ធកុមារ ដោយបន្តធ្វើការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងកិច្ចការពារកុមារ ប្រកបដោយប្រសិទ្ធភាព៕

















































0 comments:

Post a Comment