ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, May 13, 2024

ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតឥណ្ឌូណេសុី វាយតម្លៃជាវិជ្ជមា​នចំពោះចំណង​ការទូតនៃ​ប្រទេសទាំងពីរ!

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖លទ្ធផលប្រកបដោយវិជ្ជមាននៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសា​ធារ​ណរដ្ឋឥណ្ឌូណេសុី ត្រូវបានកត់សម្គាល់ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ ក្នុងជំនួបជាមួយឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរ​ដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២​០២៤ នៅទីស្តីកាេក្រសួងមហាផ្ទៃ។



ក្នុងជំនួប​នោះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានអបអរសាទរចំពោះឯកឧត្ដមបណ្ឌិត ដែលត្រូវ​បានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា និងអបអរសាទរចំពោះលទ្ធផលជាច្រើន ដែលឯកអ​គ្គរដ្ឋទូត អាណត្តិមុនៗសម្រេចបាន ក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិកា​ររវាងកម្ពុជា-ឥណ្ឌូណេស៊ី អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។


ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានបង្ហាញការជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា ឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ នឹងបន្តគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូណេស៊ី និងឥណ្ឌូណេស៊ី-អាស៊ាន ឱ្យកាន់តែ​ប្រសើរឡើង​ថែមទៀតលើគ្រប់វិស័យ។


ឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ បានអបអរសាទរឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលត្រូវ​បានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជឿជាក់ថា ក្រោមការដឹក​នាំរបស់ឯក​ឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសកម្ពុជា ។


ឯកឧត្ដមប​ណ្ឌិតអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក៏បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា និងស្ថាប័​ន​ពាក់​ព័ន្ធ ដែលតែងតែផ្ដល់កិច្ចសហការ និងយកចិត្តទុកដា​ក់សម្របសម្រួល​ដល់ការគាំពា​រពលរ​ដ្ឋឥណ្ឌូ​ណេស៊ី កំពុងរស់នៅកម្ពុជា។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជាថ្មីម្ដងទៀត បានជូនព​រឯកឧត្ដមបណ្ឌិតឯកអគ្គរដ្ឋទូត និងសហការី មានសុខភាពល្អ សុភមង្គល និងទទួល​បានជោគជ័យ​គ្រប់ភារកិច្ច៕
















0 comments:

Post a Comment