ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, May 24, 2024

ប្រទេស​អាល្លឺម៉ង់និងបារាំងមិនគាំទ្រ ចំណាត់ការ​ICC​បញ្ជាឱ្យចាប់ខ្លួននា​យករដ្ឋមន្ត្រីអ៊ីស្រា​អែល

ចំនួនអ្នកទស្សនា: Views

 យោងតាម ​​RT កាលពីថ្ងៃទី២២ឧសភាអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Steffen Hebestreit បានប្រកាសថាទីក្រុងប៊ែកឡាំងនឹងគាំទ្រការសម្រេចចិត្តរបស់ ICCក្នុងករណីដែលទីភ្នាក់ងារនេះចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលBenjaminNetanyahu។


លោកHebestreitបាននិយាយនៅពេលត្រូវបានសួរថាតើប្រទេសអាល្លឺម៉ង់នឹងអនុវត្តដីកាចាប់ខ្លួនរបស់ICCប្រឆាំងនឹងនាយករដ្ឋមន្ត្រីNetanyahuថា"ពិតណាស់យើងនឹងសហការយើងអនុវត្តតាមច្បាប់"។ការអត្ថាធិប្បាយរបស់លោកHebestreitបានធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅប៊ែរឡាំងRon Prosor បានអំពាវនាវដល់រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ Olaf Scholz ឱ្យប្រឆាំងនឹងការផ្លាស់ប្តូររបស់ប្រធានរដ្ឋអាជ្ញាICC ។លោក Prosorបាននិយាយថា"ការទាមទាររបស់អ៊ីស្រាអែលអំពីសិទ្ធិការពារខ្លួននឹងមិនមានសុពលភាពទៀតទេ។ប្រសិនបើដៃរបស់យើងត្រូវបាន'ចង' ។ចំណែកទីក្រុងប៊ែរឡាំងវិញលោកHebestreitបានបដិសេធមិនធ្វើអត្ថាធិប្បាយលើសំណើរបស់ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលដោយលោកសង្កត់ធ្ងន់ថា អាល្លឺម៉ង់ជាប្រទេសដែលចូលរួមនៅក្នុងICCហើយតែងតែគាំទ្រយ៉ាងខ្លាំងដល់ភ្នាក់ងារពហុភាគី។នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសន័រវេស Espen Barth Eide បាននិយាយថាប្រសិនបើICCចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រី Netanyahuនិងមន្ត្រីអ៊ីស្រាអែលទីក្រុងOsloនឹងមានកាតព្វកិច្ចអនុវត្តដីកានេះ។កាលពីថ្ងៃទី២១ឧសភាក្រសួងការបរទេសបារាំងក៏បានសម្តែងការគាំទ្រចំពោះសេចក្តីសម្រេចរបស់ICCផងដែរ។"ទីក្រុងប៉ារីសនឹងសហការជាមួយICC។ខ្ញុំយល់ពីការព្រួយបារម្ភរបស់អ៊ីស្រាអែល។ប៉ុន្តែខ្ញុំជឿថាការសម្រេចចិត្តលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីNetanyahuនឹងត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិចារណាយ៉ាងយកចិត្តទុកដាក់។ពិតណាស់យើងសុំឱ្យ ICC កុំវាយប្រហារអ៊ីស្រាអែនិងក្រុមហាម៉ាស់។ភាពខុសគ្នារវាងអង្គការជ្រុលនិយមនិងលទ្ធិប្រជាធិបតេយ្យដែលគោរពច្បាប់អន្តរជាតិ”Reutersបានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសបារាំងStephaneSejourne។កាលពីដើមសប្តាហ៍នេះប្រធានរដ្ឋអាជ្ញា ICC Karim Khan បានស្នើសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលYoav Gallantក៏ដូចជាមេដឹកនាំ២រូបនៃក្រុម ហាម៉ាស់ មេបញ្ជាការយោធា Mohammed Deif និងមេដឹកនាំនយោបាយ IsmailHaniyeh។យោងតាមមន្ត្រីICCបុគ្គលខាងលើត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងអំឡុងពេលជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប៕ប្រែសម្រួលដោយនាយកនិពន្ឋ៖ សុិន សុខរ៉ា

0 comments:

Post a Comment