ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Thursday, May 23, 2024

ថ្នាក់ដឹកនាំខេត្ត ក្រុង និងមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីបុណ្យពិសាខបូជា ទូទាំងខេត្ត

ចំនួនអ្នកទស្សនា: Views

 

ខេត្តបន្ទាយមានជ័យ៖បុណ្យវិសាខបូជា ជាពិធីបុណ្យមួ​យដ៏សំខាន់បំផុត ដែលប្រ​ទេស​ជាអ្នកជឿជា​ក់នៃ​ព្រះពុទ្ធសាសនា ទូទាំងពិភពលោក ​ដូចជា ប្រទេសកម្ពុជា​ផងដែរ តែងតែ​ប្រារព្ធធ្វើឡើង​ជារៀងរា​ល់ឆ្នាំ ដើម្បីរំឭកដល់ ​អភិលក្ខិតសម័យទាំងបីជា ថ្ងៃដែលព្រះសម្មា ទ្រង់ប្រសូត ត្រាស់ដឹង និង​បរិនិព្វាននៅថ្ងៃ ១៥កើត ខែពេញបូណ៌មី ក្នុងខែពិសាខ​ដូចគ្នា​ហើយទន្ទឹម​នឹងនេះ បុណ្យពិ​សាខបូជា ត្រូវបានអង្គកា​រសហប្រជាជាតិ ប្រកាសទទួលស្គាល់​នាថ្ងៃទី១៥ ខែធ្នូឆ្នាំ១៩៩៩។



និ​យាយ​ជារួមនិងនិយាយដោយឡែក សម្រាប់ខេត្ត​បន្ទាយមានជ័យ រដ្ឋបាលខេត្ដ មន្ត្រីសង្ឃខេត្ត មន្ទីរធម្មកា​រនិងសាសនាខេត្ត រដ្ឋបាលក្រុងប៉ោយប៉ែត និងមន្ត្រីសង្ឃ​នៃក្រុងប៉ោយប៉ែត​បានចូល​រួមសហ​ការប្រារព្ធពិធីបុណ្យពិ​សាខបូជា ទូទាំងខេត្តបន្ទាយមានជ័យ នៅវត្តឃោសត្ថារាម ស្រះត្រាច ក្នុង​សង្កាត់អូរជ្រៅក្រុងប៉ោ​យប៉ែត ក៏បានដង្ហែក្បួនជុំវិញក្រុងប៉ោយប៉ែត ដែល​មានបងប្អូនប្រ​ជាពលរដ្ឋពុទ្ធ​បរិស័ទចូលរួមយ៉ាងច្រើនកុះករ ហេីយក៏បានរៀប​ចំពិធីទៅតាមបែបព្រះពុទ្ធសាសនា នៅក្នុងសាលាធម្មសភា ក្រោមអធិប​តីភាព លោក យឹម ​សំណាងអភិបាលរងខេត្តនិងលោកស្រី ព្រមទាំងមានកា​រចូលរួម ចំណែ​កអភិបាលរងខេត្តស្រះ​កែវប្រទេសថៃផងដែរ ។


លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិង​សាសនាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា បុណ្យវិ​សាខបូជាមិនត្រឹម​តែជាបុណ្យសម្រាប់ពុទ្ធសាស​និកជននៅតាមស្រុក ក្រុងឬនៅក្នុងប្រទេ​សរបស់ខ្លួនប៉ុ​ណ្ណោះទេ បុណ្យវិសាខបូជានេះ ត្រូវបានអង្គការសហ​ប្រជាជាតិលើកត​ម្កើងឲ្យទៅជា​ថ្ងៃដ៏​សំខាន់មួយ របស់ពិភពលោក ដោយបានឲ្យឈ្មោះថា ថ្ងៃពិសាខបូជា ជាថ្ងៃសំខាន់រប​ស់ពិភព​លោក ឲ្យរហស្ស​នាមថាពុទ្ធសា​សនាជាសាសនានៃសន្តិភាព។


លោក យឹម សំណាងអភិបាលរងខេត្តបានមានប្រសាសន៍ថា នៅថ្ងៃនេះគឺជាថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោ​ងឆស័ក ពុទ្ធសក​រាជ២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ហើយចា​ប់ពីថ្ងៃ​ស្អែក ពុទ្ធសករាជថ្មី នឹងចូ​លមកដល់២៥៦៨។ក្នុង​ទិវាដ៏មានអត្ថន័យនេះ សម្រាប់ខេត្តបន្ទា​យមានជ័យ​យើងបានរៀបចំ បុណ្យវិសាខបូជា ក្រោមកិច្ចសហការជាមួយព្រះមេគណ ព្រះគ្រូអ​នុគណស្រុកក្រុងមន្ត្រីរាជការ អង្គភាពពាក់ព័ន្ធផ្សេងៗ នៅក្នុងបរិវេណវត្ត ឃោសត្ថារាម ស្រះត្រាច នៃក្រុងប៉ោ​យប៉ែត កាលពីឆ្នាំ២០២៣ យើងបានប្រារព្ធធ្វើឡើងនៅ វត្តគិរីជុំចំការខ្នុរ នៃក្រុ​ងសេរីសោភ័​ណ។ជាមួយគ្នានេះផងដែរ ​នៅតាមគ្រប់វត្តអារាមឬបានឮសំឡេងធម៍ រំលឹកគុណ​ព្រះពុទ្ធសា​សនាដែលជា តំបូន្មានជួយអប់រំកូនចៅ ឲ្យប្រតិបត្តិតែអំពើល្អ ដែលជាការរួមចំណែក កសាងនូវធនធានមនុស្សដ៏ល្អដល់សង្គមជាតិ ត្រូវបានផ្ស​ព្វផ្សាយនូវគោលកា​រណ៍គ្រឹះព្រះធម៌ព្រះ​ពុទ្ធសាសនា សីល សមាធិ បញ្ញា និងទានសីល ភាវនាអប់រំ មហាជន ឲ្យយល់ដឹង និងជ្រាបពីអ្វីដែលល្អនិងអ្វីដែលអា​ក្រក់ ពីចាកនូវអំពើបាប និងអំពើអបាយមុខផ្សេងៗ ស្គាល់គុណ​ស្គាល់ទោស និងធ្វើឲ្យពិភពលោកទាំងមូលមានសុខសន្តិភាព ដូចគាថា លោកពោលថា នតិ សន្តិ បរំ សុខំ ពុំមានសេចក្ដីសុខណា ប្រសើរជាងសេចក្តីសុខស្ងប់នោះឡើយ៕






















0 comments:

Post a Comment