ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, May 21, 2024

រដ្ឋមន្ត្រីក្រសួងអប់រំ កោតសរសើរខេត្តប៉ៃលិន សំបូរសា​លាគំរូជា​ខេត្តមួយ​ជាប់ចំណាចថ្នាក់​ល្អទូទាំ​ងប្រទេស

ចំនួនអ្នកទស្សនា: Views

 

(ប៉ៃលិន)៖ឯឧត្តមបណ្ឌិតសភាចារ្យ ហ​ង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២​១ ខែឧស​ភា ឆ្នាំ២០២៤ បានអញ្ជើញសំ​ណេះសំណាល និងបំពាក់គ្រឿង​ឥស្សរិយយ​សការងារ ជូនដល់លោកគ្រូ អ្នកគ្រូ និង​បុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេ​ត្តប៉ៃលិន ដោយមា​នការចូ​លរួមពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាល​ខេត្តប៉ៃលិន និងមន្ទីរអង្គភាពជំនា​ញពាក់ព័ន្ធក្នុងខេត្តផងដែរ ។



មានប្រសាន៍ស្វា​គមន៍នាឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាល​ខេត្តប៉ៃ​លិន បានសម្តែងនូវកា​រកោតសរសើរដ៏ស្មោះចំពោះ​លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទូទាំងខេត្ត ដែលបានខិតខំរួមគ្នាបំពេញភារកិច្ចរបស់ខ្លួន យ៉ាងសកម្មរហូតសម្រេចបាននូវសមិទ្ធិផលជាច្រើន ពិសេសលើការពង្រឹងគុណភាព និងប្រសិទ្ធភាពការបង្រៀន និងរៀន ក្នុងរយៈពេលកន្លងមក និង​សូមចូ​លរួមអបអរសាទរចំពោះលោកគ្រូ អ្នកគ្រូ ដែលទទួលបានគ្រឿ​ងឥស្សរិយ​យសការ​ងារនៅ​ថ្ងៃនេះ ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់ ការលើកទឹកចិត្តជានិច្ចពីឯឧត្តមបណ្ឌិតសភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជា​អគ្គមគ្គុទេសន៍វ័យក្មេងដ៏ឆ្នើម និងពោ​រពេញដោយសមត្ថភាព ចំណេះដឹង និងថាមពលដ៏ក្លៀវក្លា ។


ឯកឧត្តមបណ្ឌិតសភា​ចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសា​សន៍លើកឡើងថា៖​កោតសរសើរខេត្តប៉ៃលិនសំបូរសា​លា​គំរូជាខេត្តមួយជាប់ចំ​ណា​ច​ថ្នាក់ល្អទូទាំងប្រទេសហើយ វិស័យអប់រំ យុវជន និងកីឡា ពិតជាមានសារៈ​សំខាន់សម្រាប់​សង្គម​និ​ងប្រទេសជាតិយើងទាំងមូលក្នុងការអភិវឌ្ឍន៍​លើគ្រប់វិស័យមិនអាចខ្វះបាននោះទេ ហើយដោ​យផ្អែក​តាមកម្មវិធីនយោបាយរបស់រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏​ស្វា​ហា​ប់ និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាច​​ក្រកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសន៍វ័យក្មេងដ៏ឆ្នើម និងពោរពេញដោយសមត្ថភាព, ចំណេះដឹង និងថា​មពល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព, ដោយផ្តោតជាសំខាន់លើរបៀបវារៈ ធានា «ប្រសិទ្ធភាពសមិទ្ធកម្ម» តាមរ​យៈការអនុវត្តអភិក្រម «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់» ដែលនេះជាគ​តិបណ្ឌិត​ដឹ​កនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ក្នុងការអភិវឌ្ឍន៏លើគ្រប់វិស័យតែម្តង។


ឯកឧត្តមបណ្ឌិតស​ភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាល​កម្ពុជា បានចា​ត់ទុកការអភិវឌ្ឍន៍ធនធានមនុស្ស ជាអាទិភាព នៃការអនុវត្ត​ន៍យុទ្ធសាស្ត្រគោ​លនយោបា​យ នៅគ្រប់ដំណាក់កាល សំដៅលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈសមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិតនវានុវត្តន៍ គុណធម៌ សីលធម៌ មនសិកាស្នេហាជាតិ និងស្មារតី ទទួលខុសត្រូវ សុខភាពល្អ និងកាយសម្បទារឹងមាំ តួនាទីស្ត្រី និងកិច្ចគាំពារសង្គម ទន្ទឹមនឹងនេះ​ផងដែរ សូមកោតសរសើរដល់រដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំ និងការយកចិត្ត​ទុកដាក់​ខ្ពស់ពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត កន្លងមកបាន​អនុវត្តយ៉ាង​សកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោ​លការណ៍នានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនា​យករដ្ឋមន្ត្រី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយ​បានចូលរួមថែរក្សាការពារយ៉ាងរឹងមាំនូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ប្រកបដោយ​ភាព​ល្អប្រសើរជានិច្ចគួរជាទីមោទនៈ។


ក្នុងឱកាសនោះផងដែរ ឯឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់បុគ្គលិកអប់រំទាំងអស់នៅក្នុងខេត្ត ជាពិសេសលោកគ្រូ អ្នកគ្រូ និងនាយកសាលានានា ត្រូវ​ពង្រឹងនូវការគ្រប់គ្រងសាលារៀនឱ្យមានវិន័យល្អ ដើម្បីឱ្យប្រព័ន្ធអប់រំ ក្នុងខេត្ត កាន់តែ​មានភា​ពរឹងមាំ និងល្អប្រសើបន្ថែមទៀត ហើយត្រូវចូលរួមចំណែកអនុវត្ដន៍គោលនយោបាយភូមិ-ឃុំ សង្កាត់មា​នសុវត្ដិភាព ដែលធ្វើឱ្យស្របគ្នាទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីពង្រឹង​សកម្មភាពអប់រំ កីឡា និងជំរុញឱ្យមានការចូលរួម ព្រមទាំងបន្ដពង្រឹងកិច្ចសហការ និងពង្រីក​ទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍នានា ។


បើតាមរបាយការណ៍របស់ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា៖ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ក្នុងខេត្តប៉ៃលិន ដែលទទួលបានគ្រឿងឥស្សរិយយសការងារ នៅថ្ងៃនេះ ពីឯឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គឺមានចំនួន សរុប ៤២៣នាក់ ក្នុងនោះ មេដាយមាស ៩៧នាក់, មេដាយប្រាក់ ១៣៦នា​ក់ និងមេដាយសំរឹទ្ធ ១៩០នាក់ ៕























0 comments:

Post a Comment