ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, May 21, 2024

រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យ​មើលការដ្ឋានសាងស​ង់អគារសិក្សាថ្មី នៅសាលាអនុវិទ្យាល័យផ្សារព្រំ ដែលជាអំ​ណោយដ៏ថ្លៃថ្លារបស់​សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចំនួនអ្នកទស្សនា: Views

 

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន អ​មដំណើរឯ​កឧត្តមបណ្ឌិតស​ភាចារ្យ ហង់ ជួន ណារ៉ុន ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ២០​២៤ ចុះពិនិ​ត្យមើល​ការដ្ឋានសាងសង់អគារសិក្សាថ្មី ចំនួន ២ខ្នង ៦០បន្ទប់ និង​ទីចាត់ការ ២ខ្នង នៅសាលា​អនុវិទ្យាល័យផ្សារព្រំ



 ដែលជា​អំណោយ​ដ៏ថ្លៃថ្លាសម្តេចអគ្គម​ហាសេ​នាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។


ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយ​ករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា៖ ការសាងសង់​អគារសិ​ក្សាថ្មី​ទាំងនេះ គឺសុទ្ធតែជាចក្ខុវិស័យ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីជួយលើកកម្ព​ស់វិស័យអប់រំ ក៏ដូចជាការបង្ខិតសាលារៀន ឱ្យនៅកាន់តែជិតបំផុត ដល់សិ​ស្សានុសិ​ស្ស ដើម្បីឱ្យពួកគេកាន់តែងាយស្រួល និងមានឱកាសទៅរៀនសូត្រ ដូចសិស្សដទៃៗទៀត សមតាមបំណង​ប្រាថ្នាក្រោមម្លប់សន្តិភាព ដូច្នេះយើ​ងទាំងអស់ ត្រូវរួមសាមគ្គីគ្នា បន្តថែរក្សាការពា​រសុខសន្តិភាព ដែលមាននេះឱ្យបានគង់វង្ស ព្រោះថាសុខសន្តិ​ភាពជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់​ការអភិវឌ្ឍប្រទេស និងនាំឱ្យមានអ្វីៗគ្រប់យ៉ាង។


នាឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៍បានមានប្រសាសន៍ផ្តាំផ្ញើ​លោកគ្រូ អ្នកគ្រូ និងកម្មករសាងសង់ទាំងអស់ ត្រូវខិតខំធ្វើការងារ អោយសម្រេចបានទៅតា​មផែន​ការ ដែលបានគ្រោងទុក និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែ​លកើតឡើង​ជាយថាហេតុ ជាពិសេស ត្រូវចេះថែទាំសុខភាព ព្រោះរដូវកាលនេះ អាកាសធាតុក្តៅខ្លាំង ហើយបើ​មានបញ្ហាអ្វីកើតឡើង ត្រូវប្រញ៉ាប់រាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬក៍ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ។


បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអោយ​ដឹងថា៖ អគារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេ​ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅសាលាអនុវិទ្យាល័យផ្សារព្រំ គឺមានអគារសិក្សា ចំនួន ២ខ្នង ស្មើនឹង ៦០បន្ទប់ និងអគារទីចាត់ការចំនួន ២ខ្នង៕


























0 comments:

Post a Comment