(បន្ទាយមានជ័យ)៖ ដើម្បីធានាបាននូវ សន្តិសុខសណ្តាប់ធ្នាប់សាធារណះនិងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការទប់ស្កាត់ និងបង្ក្រាបរាល់ទបទល្មើស ពិសេសបទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន បទល្មើសជួញដូរមនុស្ស និងក្មេងទំនើង ធ្វើយ៉ាងណាឲ្យថយចុះជាលំដាប់។
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២២:៣០នាទី កម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារ បានល្បាតក្នុងភូមិសាស្ត្រ ចំណុចបុរី ទៀ ឆាយហាក់ ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញក្មេងទំនើងចំនួន៣នាក់ ជិះម៉ូតូ០១គ្រឿង គួរអោយសង្ស័យ នគរបាលយើងឃាត់ធ្វើការត្រួតពិនិត្យ រកឃើញកាំបិតចំនួន០២ដើម កែវសម្រាប់ប្រើប្រាស់គ្រឿងញៀន១ ដែកកេះ១ បំពង់ទុយូ១ ភ្លាមនោះក្មេងទំនើងទាំង៣នាក់ ត្រូវបាននាំយកទៅសួនាំនៅប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត។
នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្មេងទំនើងទាំង៣នាក់ដែលត្រូវឃាត់ខ្លួននាំ រួមាន៖
១-ឈ្មោះ វង្ស រស្មី ភេទ ប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានមុខរបរមិនពិតប្រាកដ។
២-ឈ្មោះ ដូច សុភក្រ័ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់អូឬស្សីក្រុងប៉ោយប៉ែត អ្នកស៊ីឈ្នួលដឹកបាយ។
៣-ឈ្មោះ ថន ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំ ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានមុខរបរមិនពិតប្រាកដ។
នៅចំពោះមុខសមត្ថកិច្ចក្មេងទំនើងទាំង៣នាក់ បានឆ្លើយសារភាពថា ក្រុមរបស់ខ្លួនកំពុងអង្គុយលេងនៅចំការដូង បុរីទៀ ឆាយហាក់ ស្រាប់តែមានក្មេងស្ទាវមួយក្រុមជិះម៉ូតូ ០៥ទៅ០៦គ្រឿង គ្នាប្រហែលជិត២០នាក់ និងប្រដាប់ដោយកាំបិតមួយដើម ពួកវាបានដើរមកក្បែរក្រុមខ្លួនបាននិយាយថា ពួកហែងនិយាយលឺខ្លាំងមេស ប្រយ័ត្នអញយកកាំបិតពុះក្បាលពួកហែង ពេលនោះពួកខ្លួនបានជិះម៉ូតូទៅយកកាំបិតចំនួន២ដើម ដើម្បីមករកក្រុមទាំងនោះ ធ្វើការសងសឹក តែត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនសួរនាំតែម្តង។
បច្ចុប្បន្នក្មេងទំនើងទាំង៣នាក់ ត្រូវបានបញ្ជូនបន្តទៅការយល័យនគរបាលកម្រិតស្រាល ដើម្បីសួរនាំបន្តនិងចាត់ការតាមនីតិវិធី៕
0 comments:
Post a Comment