ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, May 07, 2024

រថយន្តសាំយ៉ុងដឹកទឹកសុទ្ធ លើសទម្ងន់ផ្ទុះកង់ក្រោយ អ្នកបើកបរ​និងព្រូលោតចុះ បណ្តាលរ​បួសធ្ងន់ស្រាយ២​នាក់ នៅស្រុកស្វាយចេក

ចំនួនអ្នកទស្សនា: Views

 

បន្ទាយមានជ័យ៖រថ​យន្តសាំ​យ៉ុងដឹកទឹ​កសុទ្ធ​នាំ​ចូលពី​ថៃ​លើស​ទម្ងន់​ផ្ទុះកង់ក្រោយ​អ្នកបើកប​រនិង​ព្រូលោតចុះ បណ្តាលរបួសធ្ងន់ស្រាយទាំង​២នាក់នាល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤​ នៅតាម​បណ្តោយផ្លូវ​ជាតិលេខ៥៦ ស្ថិតភូមិខ្លែង​ព័រ ឃុំស្លរក្រាម ស្រុកស្វា​យចេក។



ប្រភពព័ត៌មានបាន​ឲ្យដឹងថា៖នៅមុន​ពេលកើតហេតុ​គេបានឃើញ​រថយន្តប្រភេទ​សាំ​យ៉ុង​ពាក់​ផ្លាក់លេខ ភ្នំពេញ2​AQ-​800​3បាន​ដឹកអីវ៉ាន់​ពេ​ញរថ​យន្ត និងទឹ​កសុទ្ធ​ដា​ក់ក្រោយ​លុះបើ​កមក​ដល់ចំណុច​ខាងលើ​ក៏​ស្រាប់តែ​ផ្ទុះកង់​ក្រោយខាងស្តាំ​ ភ្លាមនោះ​អ្នកបើ​កបរនិងព្រូម្នាក់ បាន​បើកទ្វារលោតចេញ​ពីរថយន្ត បណ្តាលព្រូរងរបួសស្រាល និងអ្នកបើកបររងបួសធ្ងន់ ​ត្រូវបានដឹក​យកទៅបញ្ជូនទៅកាន់​មន្ទីពេទ្យភ្លាម​ៗ។ក្រោយពី​គ្រោះថ្នាក់ចរា​ចរណ៍នេះភ្លាម​កម្លាំងនគរ​បាល​បានចុះម​កពិនិត្យ​ និងជួយ​អន្តរាគមភ្លាមៗផងដែរ។


នគរបាលបាន​ឲ្យដឹងថា ​មូលហេតុគ្រោះថ្នាក់​ចរាចរណ៍កើតឡើង​គឺផ្តើមចេញពី​រថយន្ត​សាំយ៉ុង​ដឹក​ទំនិ​ញ និងទឹ​កសុទ្ធ​លើស​ទម្ងន់​ទើប​បណ្តាលផ្ទុះកង់​ខាងក្រោយរ៉េ​ចង្កូត​ អ្នក​បើក​បររ​ថយន្ត​និងព្រូបើ​កទ្វារ​លោតចុះ​បណ្តាល​របួសធ្ងន់ស្រាលទាំង២នាក់ ។


ជាមួយនឹង​គ្រោះថ្នាក់ចរាចរណ៍នេះ​ដែរប្រជាពលរដ្ឋបានលើកឡើងថា៖ជារៀងរាល់​ពេលល្ងាចនៅ​តាមដងផ្លូវជាតិ​លេខ៥៦​ពីព្រំដែនស្រុកថ្មពួក និងស្រុកស្វាយ​ចេក​ មាន​រថយន្តដឹ​កទំនិញចេញ​ពីព្រំដែន​ចូលម​កទីរួមខេត្ត​យ៉ាងគគ្រឹកគគ្រេង​ទាំងយប់ទាំង​ថ្ងៃហើយ​បើកបរក្នុងល្បឿនលឿន ដោយមិនគិតពីសុវត្ថិភា​ព​អ្នករួមដំណើរ​​ជាក់ស្តែង​ដូចជា​ករណីខាងលើនេះអញ្ជឹង​ដឹកទា​ល់តែផ្ទុះក​ង់ហើយ​ភាគច្រើនជារ​ថយន្តកែឆ្នៃ​ដែល​ដឹកទំនិញមិ​នដឹងមានអ្វីខ្លៈ គួរមន្ត្រី​និង​កម្លាំង​ជំនាញ ពិនិត្យ​លើ​រថយន្តដឹកទំនិញទាំងនេះ​ផង ដើម្បីការពារសុវត្ថិភាពជូន​ប្រជាពលរដ្ឋនៅតាមដងផ្លូវសាធារណៈ​៕











0 comments:

Post a Comment