ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, May 06, 2024

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ឱកាសឱ្យក្មេងស្រីជនជាតិដើមភាគតិច បានសិក្សាស្វែង​យល់អំពីតួនាទី​របស់រដ្ឋមន្រ្តីក្រសួង​បរិស្ថានក្នុងរយៈ​ពេល១ថ្ងៃ

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាត​ឱ្យក្មេងស្រី​ជនជាតិដើមភាគ​តិចចារាយ ឈ្មោះបុប្ផា ជានិស្សិតបរិញ្ញាបត្រនីតិសាស្រ្ត ឱ្យបានសិក្សា​ស្វែង​យល់អំពីការងាររបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងរយៈពេល១ថ្ងៃ។



ជាមួយគ្នានេះ ការផ្តល់ឱកាស និងការបង្ករភាព​ងាយស្រួល ដល់យុវជនកម្ពុជា ឱ្យស្វែងយល់អំពីតួនាទីការងារ គឺជា​ផ្នែកមួ​យនៃការបណ្តុះគំនិត ស្មារតីក្នុងភាពជាអ្នកដឹកនាំនាពេលអនាគត ជាពិសេសកុមារី ក្មេងស្រី ដែលងាយរងគ្រោះមកពីតំបន់ដាច់ស្រយាល និងក្រីក្រ ដើម្បីជួយបណ្តុះស្មារតី និងភាពអ​ង់អាចរប​ស់ពួកគេ។


នេះជាលើកដំបូងហើយ ដែលក្រសួងបរិស្ថាន ក្រោមការដឹ​កនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យមានការសិក្សាស្វែងយល់ និងចង់ឱ្យមានកា​ររួមចំណែកជាគំនិត ជាយោបល់ និងជាយុទ្ធសាស្រ្តនានាពីក្មេងស្រីជនជាតិដើមភាគតិចចារាយ ដើម្បីឱ្យពួកគេបា​នរួមចំណែកក្នុងវិស័យបរិស្ថានកម្ពុជា និងសិក្សាបន្ថែមអំពី​យុទ្ធសាស្រ្តចក្រាវិ​ស័យបរិស្ថាន ក៏ដូចជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាផងដែរ៕










0 comments:

Post a Comment