ខេត្តកំពង់ឆ្នាំង៖ គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់របើកដំបូល ចំនួន១៤គ្រួសារ នៅក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលអំណោយឩបត្ថមដ៏ថ្លៃថ្លាពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត
តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងក្រុមការងារ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ មានដូចជា អង្ករចំនួន៣៧៥គីឡូក្រាម ស័ង្កសីចំនួន១៦០សន្លឹក ទឹកត្រី១៥យួរ និងទឹកស៊ីអ៊ីវ១៥យួរ ។
នាឱកាសនោះឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយចំពោះពលរដ្ឋរងគ្រោះទាំង១៤គ្រួសារ ដោយជួបគ្រោះធម្មជាតិនាពេលនេះ។ ទាំងនេះសបញ្ជាក់ឲ្យឃើញ ពីការគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ ។
ទន្ទឹមនោះឧត្តមសេនីយ៍ត្រី អ៊ុ សុភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយសាររដូវវស្សាបានចូលមកដល់ហើយ ដូច្នេះគ្រោះមហន្តរាយធម្មជាតិ ដូចជាខ្យល់កន្ត្រាក់ រន្ទះបាញ់ អាចកើតមានគ្រប់ពេល៕
0 comments:
Post a Comment