ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Thursday, May 30, 2024

លោកវរសេ​នីយ៍ទោ ព្រហ្ម ពិសិដ្ឋ ត្រូវបាន​ប្រកាសចូលកាន់មុខតំ​ណែងជាអធិការ​នៃអ​ធិការដ្ឋាន​នគរបា​លក្រុង​ប៉ោយ​ប៉ែត ជំនួសអ​ធិការ​ចា​ស់ ដែ​ល​បានទទួល​មរណះ​ភាព

ចំនួនអ្នកទស្សនា: Views

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នង​ការដ្ឋាននគរបាល​ខេត្ត​បន្ទាយ​មានជ័យ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអ​ធិបតី​ក្នុងពិធីប្រកា​ស់តែ​ងតាំង​លោកវរសេនីយ៍​ទោ ព្រហ្ម ពិសិដ្ឋ ​ជាអធិការនៃអធិ​ការដ្ឋាននគរ​បាលក្រុង​ប៉ោយប៉ែត



លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អ​តីតជា​អធិការរង បច្ចប្បន្នត្រូវ​បានថ្នាក់​ដឹកនាំតែ​ងតាំងជា អធិការ​នៃអធិការដ្ឋាន​នគរបាលក្រុងប៉ោយប៉ែត ជំនួសអ​តីតអ​ធិការចាស់ ដែលបាន​ទទួលមរណះភាព។ ដោយ​ឡែកលោក​វរសេនីយ៍ទោ រ៉ែន សុភ័ក្រ្ត ត្រូ​វបានតែងតាំងជា អធិការរង ទទួលការ​ងារនគ​របាល​យុត្តិធម៌


ពិធីនេះត្រូវបា​នប្រារព្ធធ្វើឡើងនៅ​អធិការដ្ឋាន​នគរបាលក្រុងប៉ោយប៉ែត ដោយ​មានការអញ្ជើញចូល​រួម​ពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេ​នីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការ​ក្រុង ស្រុក លោកមេបញ្ជាវរ នាយ នាយរ​ងផ្នែក នាយ​ប៉ុស្តិ៍ និងមន្ត្រីន​គរបា​លជាច្រើនរូបក្រៅពីនេះ​ក៏មានកា​រអញ្ជើញចូ​លរួមពី ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធ​រមូលដ្ឋាន ភ្ញៀវជាតិ អន្តរជាតិជា​ច្រើននាក់​ផងដែរ។


នាឱកាសនោះលោកឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ បាន​មានមតិផ្តាំផ្ញើរ និងជម្រុញដល់​លោកអធិការ​ដែលទើ​បចូលកាន់​តំណែងថ្មី ត្រូវយ​កចិត្តទុកដាក់ ដឹក​នាំកម្លាំង អនុវត្ត តួនាទី ភារកិច្ច ឲ្យបានល្អ និង​ត្រូវបន្តវាយ​តម្លៃលើស​ភាពកា​រណ៍ក្នុងភូមិ​សាស្ត្ររបស់ខ្លួន ដើម្បីបង្កា ទប់ស្កាត់ បង្រ្កាប ដល់ឬ​ស​គល់ ហើយត្រូវបង្ក្រា​បបទល្មើសគ្រប់ប្រភេទ ប​ទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ដើម្បីធានា​ឲ្យបាននូវ​សន្តិសុខសណ្តាប់ធ្នាប់សាធា​រណះជូនប្រជាពលរដ្ឋ និងសង្គមជាតិ។


លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដា​ក់ចេញនូវបទប​ញ្ជាយ៉ាងម៉ឺងម៉ាត់​ដល់នគរបាល​ក្រុងប៉ោយប៉ែត និងបណ្តាអ​ធិការន​គរបាលគ្រប់ក្រុង​ ស្រុកទាំងអស់ ត្រូវពង្រឹង ការផ្តល់សេវាសាធា​រណះ ការទទួលប​ណ្តឹង និងឆ្លើយតបសំណូម​ពររបស់ប្រជាព​លរដ្ឋឲ្យបានទាន់ពេលវេលា ប្រកប​ដោយប្រ​សិទ្ធភាព សុក្រឹត​ភាព និង​យុត្តិធម៌




















0 comments:

Post a Comment