ខេត្តសៀមរាប៖ឯកឧត្តមឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានថ្លែងអំណរគុណដល់សមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី ដែលមានចិត្តសប្បុរសធម៌ ចំពោះប្រជាជនកម្ពុជា ក្នុងការចូលរួមដោះស្រាយទុក្ខលំបាក ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ជាក់ស្តែងដូចជាពេលនេះអញ្ជឹងសមាគមសង្រ្គោះជីវិត ប្រទេសសឹង្ហបូរី បានផ្តល់អំណោយជាគ្រឿងឧបភោ គបរិភោគ តាមរយៈព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ផ្តល់ជូនដល់គ្រួសារក្រីក្រ ជនពិការ ចាស់ជរា ចំនួន ៣០០គ្រួសារ មកពី ១២សង្កាត់ ក្នុងក្រុងសៀមរាប ។ឯកឧត្តមឧកញ៉ា បណ្ឌិត សៀង ណាំ បានបញ្ជាក់ថា ក្នុងកាយវិការសប្បុរសធម៌នេះ នឹងធ្វើឲ្យក្លាយជាកាលនុវត្តភាព ក្នុងការរឹតចំណងសាមគ្គីភាព និង ការពង្រឹង កិច្ចទំនាក់ទំនង សហប្រតិបត្តិការល្អ រវាងប្រទេសជាតិ និង ប្រជាជនទាំងពីរ កាន់តែមានភាពរឹងមាំទ្វេរឡើង។
មានប្រសាសន៍នោះដែរលោក Goh Tung Hong ប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី បានបញ្ជាក់អំពី គោលបំណងរបស់ក្រុមប្រតិភូសមាគមសង្រ្គោះជីវិត គឺជាសមាគមមួយដែលមិនបម្រើនឲ្យយោបាយណាមួយឡើយ គឺបម្រើតែចលនាមនុស្សធម៌នៅលើកពិភពលោកនេះ។ លោកបានបន្តទៀតថានេះជាអំណោយដ៏តិចតូចក្នុងការចូលរួមដោះស្រាយ និងជួយសម្រាលនូវការខ្វះខាតរបស់បងប្អូនចំពោះមុខបានមួយរយៈផងដែរ។ សមាគមរបស់លោកនឹងបន្តជួយដល់ប្រជាពលរដ្ឋកម្ពុជា ជួបការខ្វះខាតនៅតំបន់មូលដ្ឋានផ្សេងៗទៀតផងដែរ ។
ឯកឧត្តមឧកញ៉ាបណ្ឌិត ក៏បានគូសបញ្ជាក់ថា ដោយកត្តាសន្តិភាពនេះហើយ ដែលជាកាតាលីករដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៍ ការរស់រានមានជីវិតប្រចាំថ្ងៃរបស់សង្គម។ ក្នុងនីតិកាលទី៧នេះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំពុងជម្រុញនូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងនៅទីប្រជុំជន និង ជនបទ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ក្នុងការជម្រុញកំណើនការងារ តាមរយៈការបង្កនូវលក្ខណៈងាយស្រួល លើបរិស្ថានវិនិយោគនៅតាមបណ្តាមូលដ្ឋានទូទាំងប្រទេស។ ម៉្យាងទៀតក៏បានពង្រឹងនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសនានា ស្របតាមគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាល។ ក្នុងនោះដែរឯកឧត្តមឧកញ៉ា បណ្ឌិត សៀង ណាំ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះស្មារតីសប្បុរសធម៌ របស់សប្បុរសជន របស់សមាគមសង្រ្គោះ ជីវិត នៃប្រទេសសិង្ហបូរី ក្នុងការជួយសម្រួលដល់ការលំបាករបស់គ្រួសារខ្វះខាត នៅសង្កាត់ទាំង១២ក្នុងក្រុងសៀមរាប ដែលធ្វើឲ្យវប្បធម៌នៃការទំនាក់ទំនងរវាងប្រជាជនទាំងពីរ កម្ពុជា សិង្ហបូរី កាន់តែធ្វើឲ្យចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរស្ថិតស្ថេរជានិច្ចនិរន្តទៅអនាគត។
ទន្ទឹមនោះឯកឧត្តមឧកញ៉ា បណ្ឌិត ក៏បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋ ជម្រុញកូនចៅរបស់ខ្លួន ឲ្យបានចូលទៅសិក្សារៀនសូត្រ ពីថ្នាក់បឋម រហូតដល់ថ្នាក់ ឧត្តមសិក្សា ក្នុងការកសាង បណ្តុះបណ្តាលនូវធនធានមនុស្សនៅកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើន ដូចនឹងប្រទេសសឹង្ហបូរី ឯកឧត្តមបានបញ្ជាក់ថា ក្នុងទស្សវត្សឆ្នាំ៧០ ប្រទេសសឹង្ហបូរី មានស្ថានភាពដូចប្រទេសកម្ពុជាយើង តែដោយកម្ពុជាជួបនូវសង្រ្គាមរាំងជុល ធ្វើឲ្យបាត់បង់ធនធានមនុស្ស ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ឯកឧត្តមក៏បានសំណូមពរដល់សមាគមសង្រ្គោះជីវិតប្រទេសសិង្ហបូរី បន្តសកម្មភាពរបស់ខ្លួននៅកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជាការសាងសង់អគារសិក្សា មណ្ឌលសុខភាព ,ផ្លូវថ្នល់ អណ្តូងទឹកស្អាត និង បង្គន់អនាម័យ បរិស្ថានផងដែរ ។
អំណោយត្រូវផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន អង្ករ ២៩គក្រ , មី ១កេស ,ទឹកស៊ីអ៊ីវ ២ដប ,បេងឆា ១លីត្រ និង ថវិកា ១ម៉ឺនរៀលផងដែរ ៕
0 comments:
Post a Comment