ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, May 27, 2024

រដ្ឋមន្ត្រីក្រសួងព័​ត៌មាន ប្ដេជ្ញាខិត​ខំបង្កើន​ការផ​លិតកម្មវិធីល្អៗ និងផ្សព្វផ្សាយ​អប់រំកុ​មារឱ្យប្រ​ព្រឹត្តអំពើល្អ និង​លើកកម្ពស់ការយ​ល់ដឹងរបស់ព​លរដ្ឋអំ​ពីតម្លៃរបស់កុមារ

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ ឯកឧត្តម​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័​ត៌មាន បានថ្លែងក្នុងពិធីបិទមហោស្រពតន្ត្រី និង​ចម្រៀងកុមារ ឆ្នាំ២០២៤ ពានរង្វាន់ក្រសួងព័​ត៌មាន នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តី​ការក្រសួង​ព័ត៌មានថា ក្រសួងព័ត៌មា​ននឹងខិតខំបង្កើនការផលិតកម្មវិធីល្អៗគ្រប់រូបភាព ប្រកបដោយ​ភាពទាក់ទា​ញឱ្យកាន់តែច្រើន ដើម្បីអប់រំកុមារឱ្យប្រព្រឹត្តអំពើល្អ និងលើកកម្ពស់​ការយល់ដឹង​របស់ប្រជាពលរដ្ឋអំពីតម្លៃរបស់កុមារ និងអំពីបញ្ហាប្រឈមនានារបស់កុមារ។



ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងព័​ត៌មាន ដែលមានប្រព័ន្ធផ្សព្វផ្សា​យ និងក្រុមការងារ​ដើម្បីកុមារជា​សេនាធិការ នឹងបន្តរៀប​ចំផលិតកម្មវិធីថ្មីបន្ថែមទៀត​ទាក់ទងកិច្ចការងារកុមារ បន្ទាប់​ពីក្រសួងបានរៀបចំម​ហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ ពានរង្វាន់ក្រសួងព័ត៌មាន ឈានម​កដ​ល់ថ្ងៃបញ្ចប់ដោយជោគជ័យ។តាមរយៈ​ជោគជ័យនៃដំណើរការកម្មវិធីមហោស្រពតន្រ្តី និងច​ម្រៀងកុមារនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យមា​នការប្រារព្ធ​ធ្វើមហោស្រព​ចម្រៀងកុមារឱ្យបានជាប់ជារៀងរាល់ឆ្នាំ ហើយសង្ឃឹមថាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរ​សជននានា នឹងបន្តជួយឧបត្ថម្ភជ្រោម​ជ្រែងដល់កម្មវិធីនេះ ដើម្បីជាឧត្តមប្រយោ​ជន៍សម្រាប់កុមារ​ដែលជាទំពាំងស្នងឫស្សីរបស់កម្ពុជាទៅថ្ងៃអនាគត។


ឯកឧត្តម​បានផ្ដាំផ្ញើដល់កុ​មារាកុមារីទាំងអស់​ខិតខំកសាងខ្លួន សិក្សារៀនសូត្រដើម្បីក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពល​រដ្ឋល្អ ដែលជាធនធានដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងនោះ​ក៏បានអរគុណ​ដល់គ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ កវីនិពន្ធ ដែលបានរួមគិត រួមធ្វើជាមួយគ្នា ដើម្បីបុព្វ​ហេតុជាតិ និងគុណប្រយោជន៍កុមារកម្ពុជា តាមរយៈការបង្កើតស្នាដៃនិពន្ធបទភ្លេង និងទំ​នុក​ច្រៀងសម្រាប់កុមារដោយឈរលើគោលការណ៍ងាយចេះ ងាយចាំ។តាមរយៈ​របាយការ​ណ៍សង្ខេបរប​ស់លោកស្រី ច័ន្ទ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុក​ជាប្រធានគណៈ​កម្មការបូកពិន្ទុក បានឱ្យដឹងថា មហោស្រពតន្ត្រី និងចម្រៀងកុមារ បានចា​ប់កំណើតតាំ​ងពីឆ្នាំ១៩៨​៥ រហូតមកឆ្នាំ២០១២ ក្រោម​ការគាំទ្រពីឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលនៅ​បន្តគាំទ្ររហូតដល់ឆ្នាំ២០១៩ ប៉ុន្តែត្រូវផ្អាក​អស់រយៈពេលជិត៣ឆ្នាំ ដោយសារការរីក​រាលដាលនៃជំងឺកូវីដ-១៩។

ក្នុងឆ្នាំ២០២​៤នេះ មហោស្រពតន្ត្រី និងចម្រៀងកុមារ ត្រូវបានប្រារព្ធ​ឡើងវិញក្រោមកា​រផ្តួចផ្តើម​ដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ កុមារាកុមារីដែ​លបានចូលរួមប្រល​ងមានចំនួន៣៤ក្រុម ទំនុកច្រៀងចំនួន៦៨អត្ថបទ ដែលមានអត្ថរូប អត្ថន័យ អត្ថរសល្អៗ និងជាសារ​ផ្តល់នូវការអប់រំ ចំណេះដឹង យ៉ាងទូលំទូលាយ គ្របដណ្តប់ទៅលើសីលធម៌ អត្តចរឹតរបស់កុមារ។

ឆ្លងកាត់ការប្រឡងជម្រុះបង្ហាញសមត្ថភាពអស់ជាច្រើនសប្តាហ៍មកនេះ បានឈនចូលមកដល់​វគ្គប្រឡង​ផ្តាច់ព្រាត់ចំនួន១០ក្រុម។ ជាលទ្ធផលផ្តល់ពិន្ទុកដោយគណៈកម្មការសម្រាប់ មហោស្រ​ពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ ម្ចាស់ពានរង្វាន់ក្រសួងព័ត៌មាន លេខ១ បានទៅលើសា​លាបឋមសិក្សាព្រះនរោត្តម, លេខ២ បានទៅលើសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប, លេខ៣ បានទៅលើសាលាមីគីវ៉េ ក្រុម១, លេខ៤ បានទៅលើសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែង​ក្រុង និងលេខ៥ បានទៅលើសាលាបឋមសិក្សាវត្តមង្គលសិរីគៀនឃ្លាំង។

* ជ័យលាភី លេខ១ ទទួលបានពាន១ ប្រកាសនីយបត្រ១ និងថវិកា១០លានរៀល * ជ័យលាភីលេខ២ ទទួលបានពាន១ ប្រកាសនីយបត្រ១ និងថវិកា៦លានរៀល * ជ័យលាភីលេខ៣ ទទួលបានពាន១ ប្រកាសនីយបត្រ១ និងថវិកា៤លានរៀល * ជ័យលាភីកិត្តិយសលេខ៤ និងលេខ៥ ទទួលបានពានកិត្តិយសចំនួន១ ប្រកាសនីយបត្រចំនួន១ និងថវិកា២លានរៀល៕











0 comments:

Post a Comment