ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Saturday, May 11, 2024

សង្ក្រាមអ៊ុយក្រែនឈានចូល៨០៧ថ្ងៃ ខណៈកម្តៅសង្គ្រាមកាន់តែកើនឆេះឆួល

ចំនួនអ្នកទស្សនា: Views

 លោកវ្លាឌីមៀរពូទីន បានថ្លែងអំណរគុណដល់ប្រទេសឡាវដែលបានប្រគល់រថក្រោះ T-34 មកឱ្យរុស្ស៊ី និងលោកបានចាត់ទុកថារថក្រោះ T-34 ដែលគេឃើញបានបង្ហាញក្នុងពិធីព្យុះហយាត្រាថ្ងៃទី៩ឧសភានោះ គឺជានិមិត្តរូបនៃជ័យជំនះ។ លោកវ្លាឌីមៀរពូទីន បានប្រាប់មេដឹកនាំ ឡាវថា វាមានសារៈសំខាន់ណាស់ក្នុងការបង្ហាញរថក្រោះ T-34 ជាសាធារណៈ ដែលនឹងជួយ បង្កើនការយល់ដឹងក្នុងចំណោមក្រុមយុវជនជំនាន់ក្រោយ។

អ៊ុយក្រែនបន្តវាយប្រហារដាក់លើរុស្ស៊ីនៅចំថ្ងៃទី៩ឧសភាខណៈរុស្ស៊ីប្រារព្ធទិវាជ័យជំនះ៩ឧសភាក្នុងរដ្ឋធានីម៉ូស្គូ, អ៊ុយក្រែនមិនបានបោះបង់ឱកាស ឱ្យស្ថានភាពស្ងៀមស្ងាត់បានកន្លងផុតទៅឡើយ។ សេចក្តីរាយការណ៍បានបង្ហាញថានៅថ្ងៃទី ៩ឧសភានោះ ដ្រូនរបស់អ៊ុយក្រែនមួយគ្រឿង បានវាយប្រហារដាក់លើទីតាំងរោងចក្រប្រេងរបស់រុស្ស៊ីក្នុងតំបន់ Bashkiria ក្នុងទឹកដីចូលជ្រៅ១ពាន់៥០០គីឡូម៉ែត្រ។ នេះជាការវាយប្រ ហារចូលជ្រៅបំផុតក្នុងទឹកដីរុស្សី ចាប់តាំងពីមានសង្គ្រាមអ៊ុយក្រែនថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២ នោះមក។ ការវាយប្រហារនៅចំថ្ងៃប្រារព្ធទិវាជ័យជំនះដែរនោះ បានធ្វើទៅលើដេប៉ូប្រេង ២កន្លែងផ្សេងទៀតនាភាគខាងត្បូងរុស្ស៊ី ខណៈដែលការវាយប្រហាររបស់រុស្ស៊ីកន្លងមកដាក់ លើអ៊ុយក្រែន ក៏សំដៅដាក់មកលើទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនដូចគ្នានោះផងដែរ។
ប៉ុន្តែក្នុងពេលដែលអ៊ុយក្រែនត្រូវគេរាយការណ៍ថាកំពុងត្រៀមខ្លួនវាយប្រហារសាជាថ្មីដាក់ទៅ លើកងកម្លាំងរុស្ស៊ីក្នុងឆ្នាំ២០២៤នេះ បន្ទាប់ពីបានទទួលអាវុធយុទ្ធភណ្ឌគ្រប់គ្រាន់ពីសហរដ្ឋ​អាមេរិករួចមកនោះ, អ៊ុយក្រែនហាក់ដូចជាបានកែទម្រង់និងផ្លាស់ប្តូរស្ថានភាពខ្លះនៅក្នុងពេលនេះ។
លោកហ្សេឡិនស្គីកាលពីថ្ងៃទី៩ឧសភា បានបណ្តេញមេបញ្ជាការនៃអង្គភាពទទួលបន្ទុកកិច្ច ការសុវត្ថិភាពផ្ទាល់ខ្លួនរបស់មេដឹកនាំអ៊ុយក្រែន ក្រោយការបំបែកផែនការណ៍សម្ងាត់មួយ ពាក់ព័ន្ធនឹងវរសេនីយ៍ឯកយោធា២រូបដែលប៉ុនប៉ងធ្វើឃាតលើរូបលោក និងលើមេដឹកនាំថ្នាក់ ដឹកនាំជាន់ខ្ពស់មន្ត្រីអ៊ុយក្រែនដទៃទៀត។ ២ថ្ងៃក្រោយការចាប់ខ្លួនវរសេនីយ៍ឯកយោធាទាំង ២រូបនោះមក, ប្រធាននាយកដ្ឋាននៃកងឆ្មាំអង្គរក្ស គឺលោក Serhiy Rud ត្រូវបានលោក ហ្សេ ឡិនស្គី បញ្ជាឱ្យចុះចេញជាបន្ទាន់ផងដែរ។
នៅទន្ទឹមនេះដែរ, លោកហ្សេឡិនស្គី នៅបានផ្លាស់ប្តូរមេបញ្ជាការកងកម្លាំងពិសេសរបស់ លោកផងទៀតកាលពីថ្ងៃទី៩ឧសភានោះ។
មេបញ្ជាការដែលត្រូវបានដកចេញពីតំណែងមេបញ្ជាការកងកម្លាំងពិសេសនោះ មានឈ្មោះ Serhiy Lupanchuk និងមនុស្សដែលមកជំនួស តំណែងនោះ គឺឧត្តមសេនីយ៍ត្រី Oleksandr Trepak ។ ការបណ្តេញនិងផ្លាស់ប្តូរមន្ត្រីសំខាន់ មួយចំនួនទៀត ក៏ត្រូវបានធ្វើតាមរយៈសភាអ៊ុយក្រែនផងដែរ ក្នុងកាលៈទេសៈដែលកំពុងរៀប ចំកម្លាំងថ្មីធ្វើការតទល់ជាមួយនឹងរុស្ស៊ីក្នុងឆ្នាំ២០២៤។
សភាអ៊ុយក្រែន កាលពីថ្ងៃទី៩ឧសភា​បានបោះឆ្នោតបណ្តេញឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន ២រូបទៀត ដែលម្នាក់ទទួលបន្ទុកកិច្ចការហេដ្ឋារចនាសម្ព័ន្ធជាតិ និងម្នាក់ទៀតជារដ្ឋមន្ត្រីក្រសួងកសិកម្ម។ ឧបនាយករដ្ឋមន្ត្រីទាំង២ដែលរងការបណ្តេញនោះរួមមានឈ្មោះ Oleksandr Kubrakov និង ឈ្មោះ Mykola Solsky ។
សភានៃប្រទេសអ៊ុយក្រែននៅបានបោះឆ្នោតដាក់ពិន័យនិងទណ្ឌកម្ម ចំពោះអ្នកគេចវេសពីកំណែនយោធាផងទៀត ខណៈប្រ ទេសកំពុងជួបនឹងភាពខ្វះធនធានមនុស្សបំរើក្នុងកងកម្លាំងជួរប្រដាប់អាវុធ។ សេចក្តីរាយការណ៍បង្ហាញថា អ៊ុយក្រែនបានខ្វះនូវកម្លាំងប្រយុទ្ធ ខណៈឧបករណ៍យោធាជាច្រើនដែលបញ្ជួនមកដល់ ត្រូវការកម្លាំងទាហានអ៊ុយក្រែនជាច្រើន ដើម្បីស្ម័គ្រចិត្តប្រយុទ្ធនៅលើសមរភូមិ។
ច្បាប់ដែលគាំទ្រ ដោយមតិភាគច្រើនក្នុងសភាប៉ុន្តែនៅមិនទាន់បានចុះហត្ថលេខាពីប្រធានាធិបតីអ៊ុយក្រែននោះ គឺ ជាច្បាប់ដែលបង្កើនការផាកពិន័យចំពោះបុគ្គលណា ដែលត្រូវគេចាប់ខ្លួនដោយសារការគេចមិនចូលបំរើកងទ័ព និងច្បាប់ដដែលនោះអនុញ្ញាតឱ្យអាជ្ញាធរដាក់គុក ដល់អ្នកគេចពីកំណែន បំរើយោធារយៈពេលចំនួន៣ថ្ងៃ។
ក្រោមច្បាប់ថ្មីនោះផងដែរ, អ៊ុយក្រែននឹងអនុញ្ញាតឱ្យអ្នកទោសខ្លះដាក់ពាក្យសុំរកការដោះលែងនៅមុនការកំណត់ និងពួកគេត្រូវចូលបំរើកងទ័ព ដើម្បីប្រយុទ្ធនៅលើសមរភូមិប្រឆាំងរុស្ស៊ី។ ច្បាប់ថ្មីនេះនឹងអនុវត្តចំពោះទណ្ឌិតណាដែលនៅសល់រយៈពេលជាប់គុកមិនលើសពី៣ឆ្នាំ នៃទោសដែលខ្លួនបានជាប់ ប៉ុន្តែច្បាប់រើសទាហានេះ នឹងមិនយកអ្នកទោសណាដែលប្រព្រឹត្តនូវកំហុសឧក្រិដ្ឋធ្ងន់ធ្ងរឡើយ ដូចជាអ្នកទោសសម្លាប់មនុស្សដោយចេតនា, អ្នកទោសដោយសារការរំលោភលើស្ត្រីនិងលើកុមារ, មនុស្សពុករលួយ និងមនុស្សណាដែលគេបាន កាត់ទោសដាក់គុកក្រោមច្បាប់ប្រឆាំងសន្តិសុខជាតិរបស់អ៊ុយក្រែន។ ច្បាប់ថ្មីនោះនឹងតម្រូវ ឱ្យអ្នកទោសចូលរួមបំរើកងទ័ពតាមឆន្ទៈសេរីរបស់ខ្លួន។ ច្បាប់បានចែងដែរថា អ្នកទាំងឡាយ ណាដែលចាកចេញពី ជួរកងទ័ពនៅមុនកុងត្រាសន្យា នឹងត្រូវប្រឈមការដាក់ទោសក្នុងគុក ជាបន្ថែមពីរយៈពេល៥ទៅ១០ឆ្នាំ៕
ប្រែសម្រួលដោយនាយកនិពន្ឋ៖ សុិន សុខរ៉ា

0 comments:

Post a Comment