ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, May 31, 2024

ជនសង្ស័យ​២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវអាវុធហត្ថ​ចាប់ឃា​ត់ខ្លួន បញ្ជូនទៅតុលាការ

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ​)កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយ​លោកវរសេនី​យ៍ត្រី​ សុខ​ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ នៅវេលាម៉ោង១៣និង២០នាទី ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០២៤ បានចុះប្រតិបត្តិកា​របង្រ្កាបករណី​ប្រើប្រាស់​ដោយខុសច្បាប់​នូវសារធាតុ​ញៀន នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទា​យមានជ័យ 



ដោយឃាត់ខ្លួនជន​សង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ ខឹម យុទ្ធា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន​ទីលំនៅបច្ចុប្បន្នភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ,​ -ឈ្មោះ មើល រដ្ឋា ហៅ មើស ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅ​បច្ចុប្បន្នភូមិ​គាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ ក្នុងប្រតិបត្តិការ​កម្លាំង​បាន​ចាប់យកស​ម្ភារៈវត្ថុតា​ងរួមមាន​៖ ម៉ូតូកែច្នៃ​សណ្តោងរ៉ឺម៉កចំនួន០១គ្រឿង


លោកវរសេនីយ៍ត្រី​ សុខ​ ឡេង បានឱ្យដឹងថា​ មុនពេលបង្រា្កបកម្លាំ​ងមូលដ្ឋានកងរាជអា​វុធហត្ថ​ក្រុងបា​នទទួលពត៌មានពីប្រជាព​លរដ្ឋថា មានករណីប្រើប្រាស់ដោយ​ខុសច្បាប់នូវសារធាតុញៀន នៅចំណុចវាលស្រែខាងលេី។ ភ្លាមៗនោះលោកបានដឹកនាំកម្លាំ​ង​ចុះដល់ចំណុចកើត​ហេតុក៏បានធ្វើ​ការឃាត់ខ្លួនជ​នសង្ស័យទាំង០២នាក់​ ព្រមទាំង​ដកហូតវត្ថុ​តាង​ ហើយនាំមកកាន់មូល​ដ្ឋានកងរាជអា​វុធ​ហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី


ក្រោយឃាត់ខ្លួន​និងសួរនាំរួច​ ជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀន​យកមកប្រេីប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាងជាក់ស្តែង​ កម្លាំងមូ​លដ្ឋានកងរាជអាវុធហត្ថក្រុង​ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី។


លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការ​ងារស្រាវជ្រាវ​និងបង្រ្កាបបទល្មើសបានឱ្យដឹងថា​ បច្ចុប្បន្ន ជនសង្ស័យ​ទាំង២នាក់ ត្រូវបានកម្លាំងកា​រិយាល័​យប្រឆាំ​ងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការ​ហើយនៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី៕






0 comments:

Post a Comment