ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, May 29, 2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពី​វឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោស​សម្អាសគ្រា​ប់យុទ្ធភណ្ឌមិ​នទាន់ផ្ទុះ ក្នុងនាវា​លិ​ចនៅបា​តទន្លេ និងសមុទ្រ

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយ​ករ​ដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ​កិច្ចប្រជុំស្តីពីវឌ្ឍន​ភាពកិច្ចប្រតិបត្តិ​ការចុះសិ​ក្សា និងបោសសម្អាសគ្រាប់យុទ្ធភ​ណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ និងសមុទ្រ ដើម្បីចុះ​សិក្សានិងដោះស្រាយចំពោះករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ និង​សមុទ្រ នៅទីស្តីការក្រសួងមហាផ្ទៃ។



ក្នុងកិច្ចប្រជុំនោះមា​នការចូលរួមពីក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរក​ឃើញគ្រាប់​យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចក្នុងទន្លេ និងសមុទ្រ ដែលមានសមាសភា​ពមក​ពីក្រ​សួងមហា​ផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែនិងថាមពល អង្គភា​ពស៊ីម៉ាក់ អង្គភាពកំពង់ផែស្វយ័តភ្នំពេញ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត ពាក់ព័ន្ធមួ​យចំនួ​នទៀត។


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ និងសម្តែងនូវការកោតសរសើរក្រុមការងារ ជាពិសេសកងកម្លាំងប្រតិបត្តិការផ្ទាល់ ដែលមានកងកម្លាំងនៃអង្គភាពអិនភីម៉ិច អង្គភាពស៊ីម៉ាក់ បញ្ជាការ​ដ្ឋានទ័ពពិសេស៩១១ កងកម្លាំងនគរបាលជាតិ ដែលលះបង់កម្លាំងកាយ កម្លាំងចិត្ត ពុះពារគ្រប់ឧប​សគ្គ ចុះមុជទឹកក្នុងបាតទន្លេ ដើម្បីរាវរកគ្រាប់ និងបីគ្រាប់ឡើងពីបាតទន្លេ ប្រកប​ដោយ​ជោគជ័យជាបន្តបន្ទាប់។


យោងតាមរបាយការ​ណ៍ក្រុមការងារបានសិក្សាស្រាវជ្រា​វនូវទីតាំងនាវាដឹកគ្រាប់​ដែលលិចតា​មដងទន្លេមេគង្គ តាមដ​ងទន្លេនានា និងក្នុងសមុទ្រជាច្រើនទីតាំង ក្នុងនោះបានបញ្ចប់ដោយ​ជោគ​ជ័យ នៅឃុំមាន​ជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយស្រង់គ្រាប់យុទ្ធភណ្ឌ​មិនទាន់ផ្ទុះគ្រប់​ប្រភេទ បានចំនួន ១០៩.១០៤គ្រាប់ ស្មើនឹង ១៦តោន នាវាចម្បាំង ចំនួន ១គ្រឿង និងវត្ថុតាងមួ​យចំនួនទៀត។


ក្រុមការងារ ក៏បាននិងកំពុងបន្តប្រតិបត្តិការនៅទីតាំងឃុំកោះចេក ស្រុមពាមជរ ខេត្តព្រៃវែង ចា​ប់​ពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន នៅទីតាំងក្នុងឃុំកោះរការ ស្រុកពាមជរ ខេត្តព្រៃវែង និងឃុំ​ព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ ដោយរុករកឃើញនិង​ស្រង់គ្រាប់យុទ្ធភណ្ឌ ចំនួន ២៣.៧២២គ្រាប់ ស្មើនឹង ២០២,៥៩តោន បំណែកដែកនាវា ព្រមទាំងអំ​បែងយុទ្ធភណ្ឌសង្គ្រាម ទម្ងន់ ២៥,៤៩តោន។


ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបញ្ជាក់ពីកា​រត្រៀមដឹកនាំ​ប្រតិភូអ​ន្តក្រសួង ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្ដែងដែលកំពុងប្រតិបត្តិការ នាពេលខាងមុខ និងបាន​ណែនាំក្រុមការងារ បន្តយកចិត្តទុកដាក់ស្រាវជ្រាវទីតាំងថ្មីៗបន្ថែមទៀត ព្រមទាំងបន្តយ​កចិត្ត​ទុកដាក់ជាប់ជាប្រចាំចំពោះសុវត្ថិភាពក្រុមប្រតិបត្តិការ ទាំងការស្រង់ ប្រមូលមកលើគោក ការដឹកជញ្ជូន និងការសម្អាត៕

























0 comments:

Post a Comment