ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Saturday, May 18, 2024

ឯកឧត្តម នេត្រ ភក្ត្រា បន្តចុះឃោសនា និងជួប​អង្គបោះ​ឆ្នោត​រប​ស់​គណបក្សប្រ​ជាជនកម្ពុជា​នៅតាម​ស្រុក​នៃខេត្តក្រចេះ

ចំនួនអ្នកទស្សនា: Views

 

ខេត្តក្រចេះ៖ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគ​ណៈកម្មាធិការកណ្តាល​និងជាប្រធានក្រុម​ការងារ​គណបក្សចុះមូ​លដ្ឋានខេត្តក្រចេះ និងក្រុមការងារនៃគណៈកម្មាធិការបក្សខេត្តក្រចេះ បន្តចុះ​​ឃោសនា និងជួបអង្គបោះ​ឆ្នោតរបស់គណបក្សប្រ​ជាជនកម្ពុជានៅ​តាមស្រុកនៃខេត្តក្រចេះ​នាថ្ងៃ​ទី១៨ ខែឧសភា ឆ្នាំ២០២៤ 



ដែលជាថ្ងៃទី២ នៃដំណើរ​ការយុទ្ធនាការ​ឃោសនាបោះឆ្នោ​តក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ។ ក្នុងជំនួប​ជាមួយអង្គបោះ​ឆ្នោតនិងសមាជិកស​មាជិកាគណ​បក្សប្រ​ជាជនកម្ពុជានៅស្រុកអូរគ្រៀងសែនជ័យ, ឯកឧត្តមប្រធានក្រុមការងា​រគណបក្សបាន​គូសបញ្ជាក់​ពីសា​រៈ​សំខាន់នៃការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុងស្រុកខណ្ឌដែ​លជាការបង្ហាញពី​ភាពចាស់ទុំ និងភាពរឹងមាំនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន។


ឯកឧត្តមប្រ​ធានក្រុមការងារបានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់នៅក្នុងខេត្តក្រចេះ បោះ​ឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុងស្រុកប​ន្តទៀត ចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងខេត្តក្រចេះ។ ឯកឧត្តម នេត្រ​ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងថាសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកខណ្ឌបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាពរបស់ប្រទេស និងការអ​ភិវឌ្ឍរដ្ឋ​បាលថ្នាក់ក្រោមជាតិ។


ជាមួយគ្នានេះ ឯកឧត្តមប្រធា​នក្រុមការងារបានថ្លែងអំ​ណរគុណចំពោះអង្គបោះ​ឆ្នោតដែលជាសមា​ជិក​សមាជិកាក្រុមប្រឹក្សាឃុំក្នុង​តំណែងរបស់គណបក្សប្រជា​ជនកម្ពុជាក្នុង​ស្រុកអូរគ្រៀង​សែនជ័យ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ដែលធ្វើឱ្យ​គណបក្សប្រជាជ​នកម្ពុជាបាន​ឈ្នះការ​បោះឆ្នោត ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សត្រូវបា​នព្រឹទ្ធសភា​បោះ​ឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាប្រធានព្រឹទ្ធសភា។


យោងតាមរបាយការណ៍របស់លោក ឈា ផល្លី ប្រធានគណៈកម្មាធិការគណ​បក្សស្រុកអូរគ្រៀង​សែន​ជ័យ, ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០២២, គណបក្សប្រជជនកម្ពុជា​អូរគ្រៀងសែនជ័យទទួលបានអាសនៈ ២២ លើ ២៥ ក្នុងនោះទទួលបានមុខតំណែងជាមេឃុំទាំង ៥។ ចំណែកការបោះឆ្នោតក្រុមប្រឹក្សាស្រុកនាពេលកន្លងទៅ, គណបក្សប្រជាជនកម្ពុជាបា​នឈ្នះអាស​នៈ ១៥ លើ១៥ គ្រប់គ្រងនិងដឹកនាំ ក្រុមប្រឹក្សាស្រុកអូរគ្រៀងទាំងស្រុង។


សូមបញ្ជាក់ថា ស្រុកអូរគ្រៀងសែនជ័យ ត្រូវបានរាជរដ្ឋាភិបាល​កម្ពុជាសម្រេចបង្កើត​ឡើងនៅថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០២២ ដោយកាត់យកឃុំចំនួន៥ពីស្រុកសំបូរគឺ ឃុំក្បាលដំរី ឃុំអូរគ្រៀង ឃុំអូរក​ណ្ដៀរ​សែនជ័យ ឃុំរលួសមានជ័យ និងឃុំស្រែជិះ និងមានចំនួនប្រជាជនជិត ៤ ម៉ឺននាក់រស់នៅ។ តាមអនុ​ក្រឹត្យរបស់រាជរដ្ឋាភិបាល ទីតាំងរដ្ឋបាល «ស្រុកអូរគ្រៀងសែនជ័យ» ត្រូវស្ថិតនៅក្នុង​ឃុំអូរគ្រៀង។ ការបង្កើតស្រុកថ្មី «អូរគ្រៀងសែនជ័យ» បានធ្វើឱ្យខេត្តក្រចេះ​បច្ចុប្បន្ននេះមានក្រុង​ចំនួន ១ និងស្រុកចំនួន ៦៕












0 comments:

Post a Comment