ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, May 10, 2024

រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន ស្អាង ត្រូវខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឱ្យទទួលបាននូវលទ្ធផលល្អប្រសើរ

ចំនួនអ្នកទស្សនា: Views

 ខេត្តកណ្តាល: ក្នុងឱកាសអញ្ជើញចុះទស្សនកិច្ច ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៅវិទ្យាល័យ ហ៊ុន សែន ស្អាង ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្ដាលនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា



 បានជំរុញ និងលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន ស្អាង ត្រូវខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឱ្យទទួលបាននូវលទ្ធផលល្អប្រសើរ ដើម្បីប្រែក្លាយវិទ្យាល័យ ហ៊ុន សែន ស្អាង ទៅជាសាលាគំរូ នៅក្នុងឆ្នាំ២០២៤នេះ។ 


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា៖ នៅឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា មានគោលដៅប្រែក្លាយសាលារៀនពី ៥០០សាលា ទៅ១០០០សាលា ឱ្យក្លាយជាសាលាគំរូដែលមានស្តង់ដារចំនួន៥ ហើយវិទ្យាល័យហ៊ុនសែនស្អាង ដើម្បីក្លាយជាសាលាគំរូបាន ត្រូវតែមានស្តង់ដារចំនួន៥ រួមមាន៖

ទីមួយ៖ លទ្ធផលរបស់សិស្ស សាលារៀនគំរូលទ្ធផលរបស់សិស្សកាន់តែល្អប្រសើរ មានន័យថាការប្រឡងរបស់សិស្សខ្ពស់មានអត្រាជាប់ចាប់ពី ៧៥% ទៅ ៨០% ឡើងទៅ។

ទីពីរ៖ លើកកម្ពស់ការរៀន និងការបង្រៀន គឺលើកកម្ពស់ការរៀនពេញមួយថ្ងៃ

ទីបី៖ ការលើសកម្ពស់សុខភាពសិក្សា ឬការលើកកម្ពស់ការចូលរួមរបស់សហគមន៍ នៅក្នុងការគ្រប់គ្រងសាលារៀន។

ទីបួន៖ ការធានាបាននៅរដ្ឋបាលសិក្សា។

ទីប្រាំ៖ គណនេយ្យភាពជាមួយសហគមន៍។ 


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា៖ ដើម្បីឱ្យលទ្ធផលរបស់សិស្សបានល្អប្រសើរសាលារៀនត្រូវតែ បង្កើនម៉ោងសិក្សាឱ្យបានពេញមួយថ្ងៃ អនុវត្តឱ្យបានពេញលេញនូវកម្មវិធីសិក្សា ដូចនេះបានជាក្រសួងមកសិក្សានៅវិទ្យាល័យ ហ៊ុន សែន ស្អាង ដោយសង្កេតឃើញថា បរិស្ថានសិក្សាល្អប្រសើរ រៀបចំថ្នាក់រៀនបានល្អប្រសើរ ជាពិសេសបានអនុវត្តកម្មវិធីសិក្សាបានយ៉ាងល្អ ដែលឈានទៅឱ្យលទ្ធផលសិក្សារបស់សិស្សទទួលបានលទ្ធផលល្អប្រសើរ។ ចំពោះបឋមសិក្សាត្រូវបានលើកកម្ពស់អំណានដំបូង គណិតវិទ្យាដំបូង និងមធ្យមសិក្សាគឺការអនុវត្តការសិក្សាបានពេញលេញ កែលម្អវិធីសាស្ត្របង្រៀន ត្រូវបង្រៀនរបៀបណាឱ្យសិស្សរៀនពូកែ ហើយប្រសិនបើសិស្សរៀនខ្សោយត្រូវបង្កើតកម្មវិធីបន្ថែមដើម្បីឱ្យសិស្សបានរៀនបន្ថែមទៀត៕








0 comments:

Post a Comment