ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Thursday, May 23, 2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹក​សារដាស់តឿន “អ្នកអាច​ភ្លេចអេដស៍ តែអេដ​ស៍មិនភ្លេចអ្នក”

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖អ្នកអាចភ្លេចអេដស៍ តែ​អេដស៍មិនភ្លេចអ្នក! មិនមែនជាសារអប់រំហួសសម័យឡើយ។ ក្នុង​ពិធីប្រកាសសមា​សភាពគណៈកម្មាធិការ និង​លេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្របខណ្ឌក្រសួងម​ហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧ​បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកសា​រអប់រំមួយ​ឃ្លានេះម​កបញ្ជាក់ទៅ​កាន់អង្គពិធីថា អេដស៍នៅតែមានឆ្លង និងស្លាប់ ដោយសារជំងឺនេះនៅតែមាន ទោះបីជា​មានតិច​តួចក៏ដោយ។



បើតាមប្រមុខក្រសួង​មហាផ្ទៃ ដែលជាស្ថាប័ន ដឹកនាំគ្រប់គ្រងមន្ត្រីរាជការសុីវិល និងកងកម្លាំងរាប់​ម៉ឺននាក់ ពាក្យមួយឃ្លាដែលគេនិយាយជាទូទៅថា “អ្នកអាចភ្លេចអេដស៍បាន តែអេដស៍មិន​ភ្លេចអ្នក​ទេ ​” គឺជាប្រ​យោគអប់រំបែបប្រាកដនិយម និងជាសារដាស់​សតិជនគ្រប់រូបកុំភ្លេច​ខ្លួនឱ្យសោះ​ចំពោះ​មេរោ​គអេដស៍ ជាពិសេសដែលភាគច្រើនវាកើតចេញពីការសប្បាយភ្លេចខ្លួន និងការធ្វេ​សប្រហែស​របស់អ្នកប្រព្រឹត្តតែមួយភ្លែត។


ភ្ជាប់និងភារកិច្ចប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងកាមរោគរបស់គណៈកម្មការក្រោមឱវាទ ឯកឧត្តមអភិ​ស​ន្តិបណ្ឌិត ស សុខា បានស្ញើចសរសើរជាពិសេសនូវផែនការបន្ស៊ីសកម្មភាពមនុស្សធម៌ ដោយ​ផ្តោត​ទៅលើក្រុមជនងាយរងគ្រោះ និងប្រជាជនគន្លឹះ (Key Populations) ដែលមានភាពត្រួត​ស៊ីគ្នា​នៃបញ្ហា ឧទាហរណ៍៖ ស្ត្រីវ័យចំណាស់ម្នាក់ជាមនុស្សមានផ្ទុកមេរោគអេដស៍ មានពិការភាព និងរស់នៅគ្មានទីពឹង។​ល។ ដែលក្រុមបុគ្គលទាំងនោះ មានការខ្វះខាតច្រើន។


សូមបញ្ជាក់ថា នៅចន្លោះទសវត្សរ៍ទី១៩-២០ (ឆ្នាំ១៩៩១-២០០០) ការឆ្លងរាលដាលនៃមេរោគអេ​ដស៍ បានកើនឡើងយ៉ាងឆាប់រហ័ស ឈានដល់ចំណុចខ្ពស់បំផុតនៅឆ្នាំ១៩៩៨។​ក្នុងស្ថានភាពនៃកា​ររីក​រាលដាលមេ​រោគអេដស៍នេះ គ្រប់ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ រួមមាន ម្ចាស់ជំនួយ  អង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល បានសហការខិតខំប្រឹងប្រែងយ៉ាងស្អិត រមួតទប់ស្កាត់​ការរាលដាលនៃមេរោគនេះ។


សម្រាប់ក្រសួ​ងមហាផ្ទៃ នៅក្នុងចន្លោះឆ្នាំ២០១៩ ដើម្បីចូលរួមចំណែកការទប់ស្កាត់កា​ររីករាល​ដាល នៃមេរោគអដស៍ និងបញ្ចប់មេរោគនេះ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានសម្រេចបង្កើតគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃឡើង ព្រមទាំងមានអាណត្តិជាក់លាក់។ បច្ចុប្បន្នលោកជំទាវ អុង សុភាវី រដ្ឋលេខា​ធិកា​រក្រសួងមហាផ្ទៃ ទទួលភារកិច្ចជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ៕










































0 comments:

Post a Comment