ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, May 17, 2024

ប្រធានគណៈកម្មការ ខ ២៧ ដឹកនាំក្រុមការងារ ចូលរួមពិធីបើកយុទ្ធនា​ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹ​ក្សាខេត្ត ស្រុក ខណ្ឌ នៅគណបក្សស្រុកស្វាយចេក

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ)៖លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គ​ណៈកម្មាធិការបក្សខេត្ត និងជាប្រធា​នគណៈក​ម្មការ ខ ២៧ នៅ​ព្រឹកថ្ងៃ១៧ ខែឧ​សភា ឆ្នាំ២០២៤ បានដឹក​នាំក្រុមកា​រងារចុះជួយ​ឃុំចំនួន៤ របស់ស្រុ​កស្វាយចេក ចូលរួមពិធី​បើកយុទ្ធនាការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅគណ​បក្សស្រុកស្វាយចេក ។



ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈើយ ចាន់ណា ប្រធាន​គណៈបញ្ជាកា​រយុទ្ធនាការ​បោះឆ្នោតជ្រើស​តាំងតំណាងរាស្ត្រនីតិកាលទី៧ លោក អ៊ុង សំអាត ប្រធានក្រុមការ​ងាររាជរដ្ឋាភិ​បាល​ចុះជួយស្រុកស្វាយចេក លោក កែវ អូម៉ាលីស្ស អនុប្រ​ធានក្រុមការ​ងារគណបក្សចុះមូលដ្ឋាន​ស្រុកស្វាយចេក ​លោក លឿង សុភក្តិ ប្រធានគណៈ​បក្សស្រុក​ស្វាយ​ចេក និងមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារចុះជួយស្រុកស្វាយចេក និង លោក លោកស្រី ប្រធាន អនុប្រធានបក្សស្រុក ប្រធានបក្សឃុំ ប្រធានបក្សភូមិ និងសមាជិកសមាជិកាសរុបចំនួន ៣៥៨នាក់ ផងដែរ។


ក្រោយចប់កម្មវិធីលោក សិទ្ធិ ឡោះ ប្រធានគណៈកម្មការ ខ ២៧ បានដឹកនាំក្រុមការងារ បន្តចុះពិ​និត្យ មើលការជួសជុលដំបូលអគារសិក្សាមួយខ្នង នៅអនុវិទ្យាល័យ ទ្រាស ភូមិទ្រាស ឃុំទ្រាស ដែលរងកា​រខូចខាតដោយខ្យល់កន្ត្រាក់នាពេលកន្លងមក ការជួលជុលដំបូល​នេះក្រោម​ការឧបត្ថមពី ឯកឧត្ដម កែ គឹមយ៉ាន អ្នកតំណា​ងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹ​ក្សាផ្ទាល់ព្រះ​មហាក្សត្រ និងលោកជំទាវឧកញ៉ាអគ្គមហាឧ​បាសិកាពុទ្ធសាសរូបបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ ៕











0 comments:

Post a Comment