ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Thursday, May 30, 2024

អ៊ីស្រាអែល​និ​ងអេហ្ស៊ីបស៊ើ​បអង្កេត​ការបាញ់ប្រហារគ្នារវាង​ទាហាននៅច្រកព្រំដែន​Rafah

ចំនួនអ្នកទស្សនា: Views

 យោងតាមសារព័ត៌មាន Al Jazeera កាលពីថ្ងៃទី ២៧ ឧសភា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ពីការប៉ះទង្គិចគ្នារវាងទាហានអ៊ីស្រាអែលនិងអេហ្ស៊ីបនៅជិតច្រកព្រំដែនRafahហើយបានប្រកាសថាពួកគេកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។


មន្ត្រីIDFម្នាក់បាននិយាយថា"មានឧប្បត្តិហេតុបាញ់ប្រហារនៅច្រកព្រំដែន Rafah យើងកំពុងពិភាក្សាអំពីបញ្ហានេះជាមួយអេហ្ស៊ីប។ គ្មានទាហានអ៊ីស្រាអែលណាម្នាក់រងរបួសក្នុងការប៉ះទង្គិចគ្នានោះទេ" ។យោងតាមប្រភពពីបណ្តាញប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលដូចជាYnet និង Army Radio អេហ្ស៊ីបគឺជាអ្នកដែលបានបើកការបាញ់មុន ហើយសមាជិក IDF ត្រូវបានបង្ខំឱ្យឆ្លើយតប។ម្យ៉ាងវិញទៀត អេហ្ស៊ីបបានប្រកាសថាឆ្មាំព្រំដែនម្នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅជិតច្រកព្រំដែនRafah ។ វរសេនីយ៍ឯក Ghareeb Abdel Hafez Ghareeb ជនជាតិអេហ្ស៊ីបបាននិយាយថា "អាជ្ញាធរមានសមត្ថកិច្ចកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ" ។កន្លងមក អេហ្ស៊ីបបានរិះគន់ការវាយឆ្មក់របស់អ៊ីស្រាអែលនៅទីក្រុង Rafah កាលពីថ្ងៃទី២៦ឧសភាដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៤៥នាក់។ លើសពីនេះទីក្រុងគែរក៏បានចោទប្រកាន់ទីក្រុងTel Aviv ម្តងហើយម្តងទៀតថាបានរារាំងការដឹកជញ្ជូនទំនិញមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។ទោះបីជាយ៉ាងណាក៏ដោយអេហ្ស៊ីបក៏ជាអន្តរការីមួយដែលកំពុងព្យាយាមជំរុញកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ក្រុមអ្នកសង្កេតការណ៍បាននិយាយថាឧបទ្ទវហេតុនៅច្រកព្រំដែន Rafah អាចបង្កឱ្យមានភាពតានតឹងរវាងអ៊ីស្រាអែលនិងអេហ្ស៊ីប។ Tel Aviv និង Cairo បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្នុងឆ្នាំ ១៩៧៩។ប៉ុន្តែទំនាក់ទំនងរវាងភាគីទាំងពីរបានធ្លាក់ចុះបន្ទាប់ពី IDF បានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួននៅហ្គាហ្សា៕

0 comments:

Post a Comment