ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Thursday, May 23, 2024

ចិន និងកាតា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី

ចំនួនអ្នកទស្សនា: Views

  រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Dong Jun បានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសកាតា លោក Khalid bin Mohamed Al Attiyah​ នៅថ្ងៃពុធសប្តាហ៍នេះនៅទីក្រុងប៉េកាំង ដោយភាគីទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា។


ក្នុងជំនួបនៅទីក្រុងប៉េកាំង លោក Dong បានសង្កត់ធ្ងន់លើភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន និងកាតា ហើយបានលើកឡើងពីសារៈសំខាន់នៃការអនុវត្ត ការឯកភាពគ្នាដែលមេដឹកនាំប្រទេសទាំងពីរសម្រេចបាន។ លោកបានអំពាវនាវឱ្យមានការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ ពង្រីកវិស័យកិច្ចសហប្រតិបត្តិការ និងពង្រឹងការផ្លាស់ប្តូរបុគ្គលិក ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធាឱ្យកាន់តែខ្ពស់ថែមទៀត។
ជាការឆ្លើយតប រដ្ឋមន្ត្រីការពារជាតិកាតា លោក Al Attiyah បានរំលឹកឡើងវិញនូវការគាំទ្ររបស់កាតា ចំពោះប្រទេសចិនដែលមានការរួបរួម និងវិបុលភាព ដោយបញ្ជាក់ថា វាស្របទៅនឹងផលប្រយោជន៍របស់សហគមន៍អន្តរជាតិ។ លោកបានបង្ហាញពីការត្រៀមខ្លួនរបស់កាតា ក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងក្របខ័ណ្ឌផ្សេងទៀត ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងយោធារៀងៗខ្លួន៕ប្រែសម្រួលដោយនាយកនិពន្ឋ៖ សុិន សុខរ៉ា

0 comments:

Post a Comment