ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Thursday, May 16, 2024

រដ្ឋបាលខេត្តប៉ៃលិន ​ប្រកាសដឹកសិស្សនិស្សិតដែលទៅសិក្សា នៅឯខេត្តបាត់ដំបង ​ដោយមិនគិតថ្លៃ ​និងកំណត់ពេលវេលា និងទីតាំងចេញ​ដំណើរច្បាស់លាស់

ចំនួនអ្នកទស្សនា: Views

 

(ប៉ៃលិន)​៖នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាល​ខេត្តប៉ៃលិន បានចេញសេចក្តី​ប្រកាសជូន​ដំណឹង ដល់សា​ធារណជ​ន មាតា បិតា អាណាព្យាបាល​ និងសិស្ស និស្សិតទូទាំងខេត្តប៉ៃលិន ​ឲ្យ​បាន​ជ្រាបថា ដើម្បីចូល​រួមចំណែក​កាត់បន្ថយការ​លំបាក ការចំណាយ និងកាត់បន្ថយ​ហានិភ័យ​ផ្សេងៗ



ដែលអាច​កើតមានឡើង ចំពោះ​សិស្សានុសិស្សដែលត្រូវធ្វើដំណើរទៅមក ដោយទោ​ចក្រយាន ក្នុងគោ​លបំណងបន្តការសិក្សានៅតាមវិទ្យាល័យ ឬសាកលវិទ្យាល័យនានាក្នុងខេត្ត បាត់ដំបង រដ្ឋបាលខេត្តប៉ៃលិ​នបាននឹងរៀប​ចំដាក់ឱ្យដំណើរ​ការរថយន្តក្រុង សម្រាប់ធ្វើការដឹ​កជញ្ជូនសិស្ស និស្សិតជារៀង​រាល់សប្តាហ៍ដោយឥតគិតថ្លៃ តាមទីតាំង និងពេលវេលា ដូចខាង​ក្រោម៖


ថ្ងៃសុក្រ៖ ចេញដំ​ណើរពីខេត្តប៉ៃលិន ទៅខេត្តបាត់ដំបង ​នៅវេលាម៉ោង ៥.៣០ នាទីល្ងាច ចំណត់​រថយន្ត នៅសួន​ច្បារសួនកុមារ ទល់​មុខវិមានឯករាជ្យខេត្តប៉ៃលិន


ថ្ងៃអាទិត្យ៖ ចេញ​ដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន នៅម៉ោង ៦.០០ នាទីល្ងាច ចំណត់រថយន្ត នៅមុខសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង សេចក្តីដូចបា​នជម្រាបជូ​នខាងលើ សូម សាធារណជន មាតា បិតា អាណាព្យាបាល និងសិស្ស និស្សិត ដែលមានបំណង​ចង់ធ្វើដំណើរតា​មរថយន្តក្រុងរបស់រដ្ឋបាលខេត្ត សូមធ្វើការទំនាក់ទំ​នងមក ទីចាត់ការរដ្ឋបាល សាលាខេត្តប៉ៃលិន តាមរយៈលេខទូរស័ព្ទ ០៨៨ ៦៧៨៩-២៩៥/ ០១៦ ៤១៦ ៦៦៨ / ០៩៧ ៥៧៩ ៧៨៧៨ រៀងរាល់ម៉ោងធ្វើការចាប់ថ្ងៃជូនដំណឹងតទៅ៕










0 comments:

Post a Comment