ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, May 15, 2024

ពិធីបេីក បវេសនកាល ឆ្នាំសិក្សា ២​០២៤-២០២៥ របស់ស​មណៈសិស្ស ​សា​លាកម្រង ពុទ្ធិកសិក្សា វត្តប្រាសាទស្រះឈ្នួរ

ចំនួនអ្នកទស្សនា: Views

 

ខេត្តបន្ទាយមានជ័យ៖ស្របពេល នៃសមណៈ​សិស្ស សមណៈនិស្សិតគ្រប់​ភូមិសិក្សាទាំងអស់ កំពុង​អបអរសាទរកា​របើក​នៅបវេស្សនកាល ឆ្នាំសិក្សាថ្មី នៃវិស័យពុទ្ធិកសិក្សាទូទាំ​ងប្រទេស នាព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២​០២៤ នៅសាលា​កម្រងពុទ្ធិក​សិក្សា ស្ថិតនៅក្នុងវត្តប្រា​សាទ ស្រះឈ្នួរ ឃុំឈ្នួរ​មានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក៏បានបើក​នៅបវេស​នាកាលឆ្នាំសិក្សាថ្មី ២០២៤ -​២០២៥។



ព្រះអង្គគ្រូ កេតុ សីលោ អុិត រដ្ឋា ព្រះចៅ​អធិការវត្តប្រាសាទស្រះឈ្នួរ និងជានាយក​សាលាកម្រង​ពុទ្ធិកសិក្សា​បានមានថេរៈដី​កាថា នៅក្នុងវត្តប្រាសាទស្រៈឈ្នួរ បច្ចុប្បន្នមាន ព្រះសង្ឃគង់នៅរៀន​សូត្រសរុបស៩៨អង្គ នេះ​មិនទាន់និមន្ត ម​កអស់នៅឡើ​យទេ ដោយសារសាលាពុទ្ធិកសិក្សានេះ បានបង្កើត​មកយូរណាស់មកហើយ នឹងចំនួនសិស្សពីមួ​យឆ្នាំទៅមួយឆ្នាំ​មានការកើន​ឡើងជាលំ​ដាប់។


ព្រះតេជគុណ អុិត រដ្ឋា​ មានសង្ឃដី​កាកាបន្តថា ដោយពិនិត្យមើ​លឃើញពីចំនួនសិ​ស្សមាន​ការកើ​នឡើង ព្រះអង្គ គណៈកម្មការ អាចារ្យប្រជាពុទ្ធបរិ​ស័ទជិតឆ្ងាយ បានសម្រេចកសាងនូវ សាលា​កម្រងមួយខ្នងទៀត ដែលមានទទឹង១​០ម៉ែត្រ បណ្ដោយ ៥៥ម៉ែត្រកម្ពស់ពីរជាន់ ត្រូវចំណាយថវិកា​ប្រមាណជា ៤០ម៉ឺនដុល្លារស​ហរដ្ឋអាមេរិក ដែលបច្ចុប្បន្នកំពុងសាងសង់បានប្រមាណជា ៦០%​ភាគរ​យហើយ ដូច្នេះក្នុង​នាម​ជាព្រះ​ចៅអធិការ នៃវត្តប្រាសាទស្រះឈ្នួរ សុំធ្វើការអំពាវនាវ ឲ្យបា​នដ​ល់ឯកឧត្តម លោកជំទាវ លោកឧក​ញ៉ា អស់លោកលោកស្រី មន្ត្រីរាជការ សប្បុរសជន​ជិតឆ្ងា​យ មេត្តាជួយជាកម្លាំង​សទ្ធាជ្រះថ្លា ដេីម្បីបាន​នូវសាលាកម្រងថ្មីនេះ​ឲ្យបានរួច​រាល់ជាស្ថាពរ។


លោក ប្រាក់ សុភ័ត ដែលជាអនុប្រធានមន្ទីរធម្មការ​និងសាស​នាខេត្តបានមា​នប្រសាសន៍ថ្លែង​នូវអំណរគុណ​យ៉ាងជ្រាលជ្រៅ ចំពោះគណៈគ្រប់គ្រងសាលា ព្រះចៅអធិការ សប្បុរសជន ជាពិសេ​សសា​ស្ត្រាចារ្យលោកគ្រូ អ្នកគ្រូ ដែលបានពុះពារគ្រប់ឧបសគ្គប្រកបដោយស្មារតីទទួលខុសត្រូវ សាមគ្គីភាពស​មានចិត្តដ៏ល្អ ចូលរួមយ៉ាងស​កម្មជាមួយរាជរដ្ឋាភិ​បាល នៅក្នុងការអភិវឌ្ឍធន​ធានមនុស្សក្នុងវិស័​យពុទ្ធិកសិក្សាប្រក​បដោយគុណភាពប្រសិទ្ធភាពខ្ពស់ ពីព្រោះថាព្រះ​ពុទ្ធសា​សនា អាចរីកចម្រើនទៅបា​នក៏អាស្រ័យដោយធនធាន ព្រះសង្ឃចេះ​ដឹងច្រើន​ទន្ទឹមនឹងនេះ​តាមរយៈ ការបេីក បវេសនកា​លសិក្សាសម្រាប់ឆ្នាំសិក្សា២០២៤ .២០២៥ត្រូវបានរំ​លេចឡើង ដើម្បីរួមចំណែ​កបង្កើននូវប្រសិទ្ធភាព  នៃការអប់រំសីលធម៌មនុស្ស​ធម៌តាមមាគ៌ាដ៏​ត្រជាក់ត្រជុំរ​បស់​ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង។

លោកប្រាក់ សុភ័ត ក៏បានផ្ដាំផ្ញើដល់​សមណៈសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀន​សូត្រស្រាវជ្រាវ​ឲ្យអស់ពី​សមត្ថភាព និងចូលរួមយ៉ាងសកម្មក្នុងការប្រព្រឹត្តនូវអំពើសុចរិត ដែលជាប្រយោជន៍ដល់​សង្គមជាតិ​គ្រួសារនិងព្រះពុទ្ធសាសនា។​ បញ្ចប់នៃកម្មវិធីគណៈអធិបតីក៏បានប្រគល់ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ដល់ សមណៈសិស្សឆ្នើម ព្រមទាំងបានប្រគេន សម្ភារៈសិក្សាដល់សមណៈ​សិស្សសិស្សផងដែរ ៕



















0 comments:

Post a Comment