ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Saturday, May 25, 2024

អាវុធហត្ថបញ្ជូនក្មេងទំនេីង២នាក់ ទៅតុលាការពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអា​វុធដោយគ្មាន​ការអនុញ្ញាត

ចំនួនអ្នកទស្សនា: Views

 (បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោ​យលោកវ​រសេនីយ៍​ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការ​ឃាត់​ខ្លួនក្មេងទំ​នេីងចំនួន០២នាក់



 ១.ឈ្មោះ អាត អយ(ហេង) ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្នស្នាក់ប​ណ្តោះអាសន្ននៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ ២.ឈ្មោះ ហ្វា ម៉ូស្លីម ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ពាក់ព័ន្ធករណី​កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តកាល​ពីវេលាម៉ោង០​៤និង៥០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិកំ​ពង់ស្វាយ សង្កាត់កំ​ពង់ស្វាយ ក្រុងសិរីសោភ័ណ ។ ក្នុងប្រតិបត្តិការ នោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចាប់យកវត្ថុតាងរួមមាន៖ ១.ម៉ូតូម៉ាក​ហុងដាឌ្រីម ពណ៌ក្រហម ផលិតឆ្នាំ២០០០ គ្មានផ្លាកលេខ ចំនួន០១គ្រឿង ២.កាំបិតកែ​ច្នៃដងរុំស្កុតពណ៌ខ្មៅ ប្រវែងចំនួន៧២សង់ទីម៉ែត្រ ចំនួន០១ដើម។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា មុនឈាន​ដល់ការបង្ក្រាប​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះល្បាតក្នុងភូមិសាស្ត្រក្រុង លុះដល់ចំណុច​ខាងលេី បានប្រទះឃើញក្មេងទំនើងមួយក្រុម ដោយមានការសង្ស័យ កម្លាំងបានធ្វើការឆែកឆេរ រកឃើញមាន​កាំបិតកែច្នៃ ចំនួន០១ដើម ភ្លាមនោះកម្លាំងបានឃាត់ខ្លួនបានចំនួន០២នាក់ ព្រមទាំ​ងចាប់​យកវត្ថុតាងហើយនាំមកកាន់មូលដ្ឋានក​ងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ក្មេងទំនេីងទាំ​ង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិត​ជាបានទុក​កាំបិតដើម្បី​ការពារខ្លួនពិ​តប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូន​ទៅកាន់បញ្ជា​ការដ្ឋានកងរា​ជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ ២០២៤នេះ ដើម្បីអ​នុវត្ត​តាមនីតិវិធី ៕





0 comments:

Post a Comment